វៀតណាមចូលរួមកិច្ចប្រជុំជា​ប្រចាំ របស់ក្រុមប្រឹក្សាភិបាល IAEA

(VOVWORLD) - ចាប់ពីថ្ងៃទី ១៤-១៨ ខែវិច្ឆិកា នៅទីក្រុងវីយ៉ែន (អូទ្រីស) ក្រុមប្រឹក្សាអភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបើកកិច្ចប្រជុំជាប្រចាំលើកចុងក្រោយក្នុងឆ្នាំ ២០២២ ដោយមានការចូលរួមពីតំណាងមកពីប្រទេសចំនួន ៣៥ ជាសមាជិកក្រុមប្រឹក្សាភិបាល រួមជាមួយប្រទេសសមាជិក IAEA និងអង្គការអន្តរជាតិនានាធ្វើជាអ្នកសង្កេតការណ៍។
វៀតណាមចូលរួមកិច្ចប្រជុំជា​ប្រចាំ របស់ក្រុមប្រឹក្សាភិបាល IAEA - ảnh 1កិច្ចប្រជុំក្រុមប្រឹក្សាភិបាល IAEA ពីថ្ងៃទី ១៤-1១៨ ខែវិច្ឆិកា ឆ្នាំ ២០២២។ (រូបថត៖ Hai Dang/VOV-Praha)

គណៈប្រតិភូវៀតណាមដឹកនាំដោយឯកអគ្គរដ្ឋទូត Nguyen Trung Kien អភិបាល - តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ IAEA ។

ក្នុងកិច្ចប្រជុំនោះ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងផ្តល់មតិយោបល់លើប្រធានបទជាច្រើននៃកិច្ចប្រជុំ ហើយបានរួមជាមួយសមាជិកក្រុមប្រឹក្សាភិបាល ពិភាក្សាអំពីផែនការប្រតិបត្តិរបស់ IAEA ក្នុងឆ្នាំ ២០២៣ ក្នុងនោះ រួមមានការស្វែងរកដំណោះស្រាយចំពោះបញ្ហាថវិកាផងដែរ។ 

វៀតណាមចូលរួមកិច្ចប្រជុំជា​ប្រចាំ របស់ក្រុមប្រឹក្សាភិបាល IAEA - ảnh 2ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ IAEA លោក Nguyen Trung Kien ថ្លែងមតិក្នុងកិច្ចប្រជុំ។ (រូបថត៖ Hai Dang/VOV-Praha)

វៀតណាមបានអះអាងជាថ្មីនូវគោលការណ៍ និងគោលនយោបាយខ្ជាប់ខ្ជួនក្នុងការគាំទ្រសសរស្តម្ភសំខាន់ៗរបស់ IAEA៖ ការធានាសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែរ ការត្រួតពិនិត្យនិងអនុវត្តថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាព; បញ្ជាក់ពីការគាំទ្រដល់តួនាទីសំខាន់របស់ IAEA; ចែករំលែកការព្រួយបារម្ភអំពីការវិវឌ្ឍដ៏ស្មុគស្មាញក្នុងបញ្ហាសន្តិសុខនាបច្ចុប្បន្ន; ប្រកាន់ខ្ជាប់នូវគោលការណ៍សន្ទនា ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។

ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាភិបាល IAEA មានកិច្ចប្រជុំចំនួន 4 ក្នុងខែមីនា មិថុនា កញ្ញា និងវិច្ឆិកា។ វៀតណាមត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ IAEA ចាប់ពីខែកញ្ញា ឆ្នាំ ២០២១ សម្រាប់អាណត្តិ ២០២១-២០២៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ