វៀតណាមចូលរួមកម្មវិធីភាពជាអ្នកដឹកនាំអូស្ត្រាលី-អាស៊ាន

(VOVWORLD) -រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Julie Bishop ទើបនឹងប្រកាសបញ្ជីឈ្មោះថ្នាក់ ដឹកនាំវ័យក្មេងបានជ្រើសរើសពីប្រទេស អូស្ត្រាលីនិងបណ្តាប្រទេសអាស៊ាន ចូលរួមក្នុងកម្មវិធី ភាពជាអ្នកដឹកនាំទើបលេចចេញអូស្ត្រាលី -អាស៊ាន២០១៨ (A2ELP)។
វៀតណាមចូលរួមកម្មវិធីភាពជាអ្នកដឹកនាំអូស្ត្រាលី-អាស៊ាន - ảnh 1 វៀតណាមចូលរួមកម្មវិធីភាពជាអ្នកដឹកនាំអូស្ត្រាលី-អាស៊ាន

ក្នុងសេចក្តីប្រកាសនាថ្ងៃទី១២មករា រដ្ឋមន្ត្រី  Julie Bishop បានលើក ច្បាស់ថា ថ្នាក់ដឹកនាំវ័យក្មេងដែលបានជ្រើសរើសនោះ នឹងបានចូលរួមកម្មវិធីអូសបន្លាយរយៈពេល៣ខែ ចាប់ផ្តើមពីខែមិនាឆ្នាំ២០១៨ ក្នុងនោះមានកម្ម វិធីប្រព្រឹត្តទៅនៅទីក្រុង Melbourne និងទីក្រុង Sydney តាមរយៈសិក្ខាសា លា ព្រឹត្តិការណ៍ និងសកម្មភាពវប្បធម៌មួយចំនួន។ កម្មវិធីទាំងអស់នេះ បាន ជួយឲ្យអាជីវករវ័យក្មេង ស្វែងយល់នូវតួនាទីរបស់សហគ្រាសក្នុងការជម្រុញ ការផ្លាស់ប្តូរសង្គម ព្រមទាំងរៀនសូត្រពីបទពិសោធន៍របស់ពួកគេសំដៅបើកទូលាយវិសាលភាពនៃឥទ្វិពល។ ថ្នាក់ដឹកនាំវ័យក្មេងដែលបានជ្រើសរើស ចូលរួមកម្មវិធី A2ELP ឆ្នាំ២០១៨នោះ នឹងបានចូលរួមសន្និសីទជាន់ខ្ពស់ ពិសេស អាស៊ាន-អូស្ត្រាលីដែលប្រព្រឹត្តទៅនៅទីក្រុង Sydney នាខែមិនា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ