វៀតណាមជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៧

(VOVworld) - នាព្រឹកថ្ងៃទី៥ មិនា នៅរដ្ឋធានីហាណូយ ក្រសួងឧស្សាហ
ពាណិជ្ជកម្មវៀតណាមបានបំផុសជាផ្លូវការយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៧នៅ
វៀតណាមក្រោមប្រធានបទ “បិទភ្លើងបើកអនាគត”។តាមនោះ រដ្ឋធានីហាណូយ
ទីក្រុងហូជីមិញ ទីក្រុងដាណាំងនិងខេត្តក្រុងចំនួន៦០ផ្សេងទៀតនឹងបិទភ្លើងដោយ
ព្រមៗគ្នាចាប់ពីវេលាម៉ោង៨និង៣០នាទីយប់ដល់វេលាម៉ោង៩និង៣០នាទីថ្ងៃទី
២៥ មិនា ខាងមុខ។
វៀតណាមជួយជ្រោមជ្រែងយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៧ - ảnh 1
ទិដ្ឋភាពនៃពិធីបំផុសយុទ្ធនាការម៉ោងផែនដី២០១៧ (រូបថត៖VOV)

ពិធីបំផុសយុទ្ធនាការម៉ោងផែនដីឆ្នាំ២០១៧ទាក់ទាញការចូលរួមរបស់និស្សិត
យុវជនស្ម័គ្រចិត្តរាប់ពាន់នាក់ដោយមានសកម្មភាពដ៏សម្បូរបែប។លោក Hoang
Cong Minh និស្សិតសាលាជាន់ខ្ពស់សុខាភិបាលហាណូយបានចែករំលែកថា៖
“ឆ្នាំនេះគឺឆ្នាំដំបូងខ្ញុំចូលរួមកម្មវិធីម៉ោងផែនដី។នេះជាកម្មវិធីមានអត្ថន័យដ៏
សំខាន់ ដោយសារជួយសន្សំសម្ចៃថាមពលអគ្គីសនី កាត់បន្ថយឧស្ម័នបញ្ចេញ
ចោលនិងការពារបរិស្ថាន។ក្រៅពីនោះ កម្មវិធីនេះក៏ជួយមិត្តវ័យក្មេងខិតមកជិត
ជាមួយគ្នាដើម្បីគោលដៅរួមទៀតផង”។
នេះជាឆ្នាំទី៩ហើយដែលព្រឹត្តិការណ៍ម៉ោងផែនដីត្រូវបានរៀបចំឡើងនៅ
វៀតណាម។លោក Trinh Quoc Vu ប្រធាននាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិង
សន្សំសម្ចៃថាមពល ក្រសួងឧស្សាហពាណិជ្ជកម្មបានឲ្យដឹងថា៖
“កម្មវិធីម៉ោងផែនដីមិនត្រឹមតែបានបង្ហាញក្នុងរយៈពេលមួយម៉ោងបិទភ្លើង
នោះ ប៉ុណ្ណោះទេ ថែមទាំងចាំបាច់ត្រូវប្រព្រឹត្តទៅក្នុងពេញមួយឆ្នាំទៀតផង។
ក្រោយពី យុទ្ធនាការម៉ោងផែនដី យើងខ្ញុំមានគោលបំណងថា ប្រជាជន សហ
គ្រាសទាំង មូលរួមដំណើរជាមួយក្រសួងឧស្សាហពាណិជ្ជកម្មក្នុងការសន្សំ
សម្ចៃថាមពល និងការពារបរិស្ថាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ