វៀតណាមជំរុញខ្លាំងវិស័យអាទិភាពរបស់អាស៊ានស្តីអំពី កិច្ចសហប្រតិបត្តិការសមុទ្រ

វៀតណាមជំរុញខ្លាំងវិស័យអាទិភាពរបស់អាស៊ានស្តីអំពី កិច្ចសហប្រតិបត្តិការសមុទ្រ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh (Image: VNA)


(VOVworld) – នាថ្ងៃទី ២១ សីហា នៅសន្និសិទកាសែតប្រចាំខែរបស់ក្រសួងការ
បរទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានជូនដំណឹអំពីសកម្មភាពការទូតសំខាន់មួយចំនួនរបស់វៀតណាមនាពេលខាង
មុខ។ ជាពិសេសគឺវេទិការស្តីពីសមុទ្រអាស៊ានលើកទី ៥ និងវេទិការស្តីពីសមុទ្រ
អាស៊ានបើកទូលាយលើកទី ៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ទី ២៨
សីហានៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស
វៀតណាម លោក Pham Quanh Vinh នឹងដឹកនាំគណៈប្រតិភូវៀតណាមចូលរួមបណ្ដា
ព្រឹត្តិការណ៍ពោលខាងលើ។

“ការដែលវៀតណាមទទួលរៀបចំវេទិការស្តីពីសមុទ្រអាស៊ានលើកទី ៥ និងវេទិការ
ស្តីពីសមុទ្រអាស៊ានបើកទូលាយលើកទី ៣ គឺសំដៅបង្ហាញតួនាទីការទទួលខុស
ត្រូវនិងការរួមចំណែកយ៉ាងសកម្មារបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការក៏ដូច
ជាអាទិភាពរបស់អាស៊ានអំពីកិច្ចសហប្រតិបត្តិការលើសមុទ្រសន្តិសុខសុវត្ថិភាព
នាវាចរណ៍ក្នុងតំបន់។ នៅបណ្ដា វេទិការលើកនេះ ប្រទេសនានានឹងប្រមូលផ្តុំ
ពិភាក្សាអំពីស្ថានភាពលើសមុទ្រកិច្ចសហប្រតិបត្តិការលើសមុទ្រនាពេលកន្លង
ទៅវាយប្រហារតំលៃការអនុវត្តការផ្តើមគំនិតនៃវេទិការនិងការកំណត់ទិដៅកិច្ច
សហប្រតិបត្តិការនា ពេលអនាគត ។”

ឆ្លើយសំណួរអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែល នាថ្ងៃទី ​២០ សីហា នាយកដ្ឋានទទួលបន្ទុកបញ្ហាសមុទ្ររបស់ចិនបានផ្សាយព័ត៌មានថា៖ ចិនបាន
ដំណើរការធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅឈូងសមុទ្រ Bac Bo ចាប់ពីថ្ងៃទី ២០
សីហា ដល់ថ្ងៃទី ៣ កញ្ញា ឆ្នាំ ២០១៤ និងនេះគឺជាលើកទី ៣ ដែលចិនបានធ្វើ
សមុទ្ធគ្រាប់ពិតនៅសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោក Le Hai Binh បានឲ្យដឹងថា៖ តាមសេចក្តីប្រកាសរបស់នាយកដ្ឋាន
ទទួលបន្ទុកបញ្ហាលើសមុទ្ររបស់ ចិនគឺចិនបានដំណើរការធ្វើសមុទ្ធនៅ
ឧបទ្វីប Leizhou​ របស់ចិន។ វៀតណាមសង្ឃឹមថា៖ ក្នុងឋានៈជាសមាជិកមួយនៃ
ក្រុមប្រឹក្សារ អ.ស.ប. ចិននឹងមានការរួមចំណែកមានចរិតលក្ខណៈស្ថាបនាចូល
ក្នុងការរក្សាសន្តិភាពស្ថិរភាពក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ