វៀតណាមឈរ ឈ្មោះជាបេក្ខជនក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. អាណិត្ត ២០១៤-២០១៦

(VOVworld) – នារសៀលថ្ងៃទី ២៥ កុម្ភៈ ថ្លែងមតិក្នុងសម័យប្រជុំលើកទី ២២ នៃក្រុម
ប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. ប្រចាំនៅស្វីស រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម
លោក Pham Binh Minh បានលើកច្បាស់ថា៖ ពិភពលោកកំពុង ប្រឈមមុខរាល់ការ
សាកល្បងដ៏ស្មុគស្មាញអំពីបញ្ហាសិទ្ធិមនុស្ស។ រដ្ឋមន្ត្រីការបរ ទេស Pham Binh Minh សង្កត់ធ្ងន់ទៅលើគោលនយោបាយមុនក៏ដូចជាក្រោយ អំពីការធានាសិទ្ធិមនុស្ស
របស់រដ្ឋវៀតណាម។ ទន្ទឹមនឹងនោះ លោក Pham Binh Minh ក៏បានអះអាងនូវគោល
នយោបាយបង្កើនការរួមចំណែកនិងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់វៀតណាម
លើវិស័យសិទ្ធិមនុស្ស។ ជាពិសេស វៀតណាមយកចិត្តទុកដាក់ដល់ការសន្ទនាអំពី
សិទ្ធិមនុស្សជាមួយប្រទេសជាច្រើន និងចូលរួមសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស
ផងដែរ។ រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh ក៏បានអះអាងនូវការសម្រេចិត្ត
របស់រដ្ឋាភិបាល​វៀតណាមឈរឈ្មោះជាបេក្ខជន ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប.
អាណិត្ត ២០១៤-២០១៦៕

វៀតណាមឈរ ឈ្មោះជាបេក្ខជនក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. អាណិត្ត ២០១៤-២០១៦ - ảnh 1
រដ្ឋមន្ត្រីក្រសួងការបរទេស វៀតណាម លោក Pham Binh Minh (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ