វៀតណាមបង្កើតសមាគមជួយជំនះពុះពារផលវិបាកនៃគ្រាប់បែកមីន

វៀតណាមបង្កើតសមាគមជួយជំនះពុះពារផលវិបាកនៃគ្រាប់បែកមីន - ảnh 1
សមាជិករបស់សមាគមជួយជំនះពុះពារផលវិបាកនៃ
គ្រាប់បែកមីន (រូបថតៈTTXVN)

(VOVworld)-នាព្រឹកថ្ងៃទី១២វិច្ចិកានៅទីក្រុងហាណូយ (វៀតណាម) បានប្រព្រឹត្ត
ទៅមហាសន្និបាត សំដៅបង្កើតសមាគមជួយជំនះពុះពារផលវិបាកនៃគ្រាប់បែក
 មីនវៀតណាម។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម
លោក Vu Duc Dam បានអះអាងថា រដ្ឋាភិបាលបានបង្កើតឡើងគណៈបញ្ជា ណែ
នាំរដ្ឋទទួលបន្ទុកការងារជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីនក្រោយ
សង្គ្រាម។ កម្មវិធីសកម្មភាពជាតិ ជំនះពុះពារលើផលវិបាកក្រោយសង្គ្រាម ត្រូវ
បានកសាងសំដៅប្រមូលផ្តុំប្រភពកម្លាំងក្នុងសង្គម និងអន្តរជាតិ និងកាត់បន្ថយ
ឥទ្ធិពលរបស់គ្រាប់បែកមីនទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ លោក Vu Duc
Dam មានប្រសាសន៍ថា៖

        “សមាគមជួយជំនះពុៈពារផលវិបាកនៃគ្រាប់បែកមីនត្រូវបានបង្កើតឡើង
 ដោយជនភាគច្រើនបានឆ្លងកាត់សង្គ្រាម និងជាមូលដ្ឋានដើម្បីអ​នុវត្តន៍ការងារ
ផ្សព្វផ្សាយ និងចលនាជំនួយមនុស្សធម៌ ព្រមទាំងធ្វើការងារទំនាក់ទំនងកិច្ចការ
បរទេសប្រជាជនលើវិស័យនេះ”។

        មហាសន្និបាតបានពិភាគ្សា អនុម័តលើកម្មវិធីសកម្មភាពជួយឧបត្ថម្ភ ជំនះ
ពុៈពារលើផលវិបាកនៃគ្រាប់បែកមីនដំណាក់កាល២០១៥-២០២០ និង បោះ
ឆ្នោតជ្រើសគណៈប្រតិបត្តិដោយមានសមាជិកចំនួន៣៥នាក់។ ក្នុងឱកាស នេះ
ដែរ សមាគមក៏បានបំផុសចលនារៃអង្គាសប្រាក់ជួយឧបត្ថម្ភជនរងគ្រោះ ដោយ
គ្រាប់បែកក្រោយសង្គ្រាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ