វៀតណាមសកម្មជួយជ្រោមជ្រែងទិវាទឹកពិភពលោក(ថ្ងៃទី២២មិនា)

          (VOV)_នាថ្ងៃទី ២៤ កុម្ភះ នៅរដ្ឋធានីហាណូយ ​ក្រសួងធនធាន​និង​បរិស្ថានវៀតណាម បានរៀបចំសន្និសីទស្ដីពីបណ្ដាសកម្មភាព ជួយជ្រោម​ជ្រែងទិវាទឹកពិភពលោក(ថ្ងៃទី២២មិនា) នៅវៀតណាម។ ​ចំណុចស្នូល ​នៃសកម្មភាពទាំងនេះគឺពិធីមិទ្ទិញជាតិ ជួយជ្រោមជ្រែងទិវាទឹក​ពិភព​លោក​នាថ្ងៃទី ២១ មិនា នៅទីក្រុង Lai Chau (ភាគខាងជើងវៀតណាម)។ ទន្ទឹម​នឹង​នោះនឹងមានសកម្មភាពផ្សេងៗទៀតដូចជា៖ ​សិក្ខាសាលាវិទ្យាសាស្ត្រ៖​ទឹកនិងថាមពល ការតាំងពិព័រណ៍រូបថត៖ទឹក មនុស្ស និងជីវភាពរស់នៅ…ល។

វៀតណាមសកម្មជួយជ្រោមជ្រែងទិវាទឹកពិភពលោក(ថ្ងៃទី២២មិនា) - ảnh 1
វៀតណាមសកម្មជួយជ្រោមជ្រែងទិវាទឹកពិភពលោក(TTXVN)

          ប្រធានបទនៃទិវាទឹកពិភពលោកឆ្នាំ២០១៤ គឺ៖ទឹកនិងថាមពល។ ទិវា​ទឹកពិភពលោកឆ្នាំ ២០១៤ គឺសំដៅលើកកំពស់ចំណេះដឹងរបស់សហគមន៍អំពី​ប្រភពទឹក និងអំពាវនាវស្វែងរកវិធានការគ្រប់គ្រងប្រភពទឹកដ៏ជីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ