វៀតណាមសន្សាសហប្រតិបត្តិការអន្តរជាតិ និងអនុវត្តន៍យុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ

(VOVWORLD) -លោក នាយឧត្តមសេនីយ៍ To Lam បានសង្កត់ធ្ងន់ថា វៀតណាមសន្យាបន្តបង្កើនការខិតខំប្រឹងប្រែងជាតិ សហប្រតិបត្តិការអន្តរជាតិក្នុងការប្រតិបត្តិយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងភេរវកម្មសកលរបស់អង្គការសហប្រជាជាតិ និងអនុវត្តន៍រាល់សេចក្ដីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយ៉ាងម៉ឺងម៉ាត់។
វៀតណាមសន្សាសហប្រតិបត្តិការអន្តរជាតិ និងអនុវត្តន៍យុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ - ảnh 1លោករដ្ឋមន្ត្រី To Lam វើការជាមួយគណៈបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហបប្រជាជាតិ (រូបថត៖ vnanet.vn)

ទទួលការអញ្ជើញរបស់បណ្ដាស្ថាប័ននីតិប្រតិបត្តិ របស់សហរដ្ឋអាមេរិក គណប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ សហរដ្ឋអាមេរិក។

នាព្រឹកថ្ងៃទី ២២ ខែមេសា(តាមម៉ោងតំបន់) នៅទីក្រុងញូវយ៉ក លោកនាយឧត្តមសេនីយ៍ To Lam បានដឹកនាំគណប្រតិភូ ទៅទស្សនាទីស្នាក់ការនៃមហាសន្និបាតអង្គការសហប្រជាជាតិ និងមានជំនួបចរចាជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកការប្រយុទ្ធប្រឆាំងភេរវកម្ម លោក Vladimir Voronkov ។ អញ្ជើញថ្លែងនៅទីនេះ លោក នាយឧត្តមសេនីយ៍ To Lam បានសង្កត់ធ្ងន់ថា វៀតណាមសន្យាបន្តបង្កើនការខិតខំប្រឹងប្រែងជាតិ សហប្រតិបត្តិការអន្តរជាតិក្នុងការប្រតិបត្តិយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងភេរវកម្មសកលរបស់អង្គការសហប្រជាជាតិ និងអនុវត្តន៍រាល់សេចក្ដីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយ៉ាងម៉ឺងម៉ាត់។ វៀតណាមត្រៀមខ្លួនជាស្រេចទទួលរៀបចំរាល់កិច្ចប្រជុំអន្តរជាតិស្ដីពីការត្រួតពិនិត្យវិធានការប្រយុទ្ធប្រឆាំងភេរវកម្ម  ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងសន្តិសុខ អាកាសចរណ៍ប្រយុទ្ធប្រឆាំងភេរវកម្ម ក៏ដូចជាចូលរួមរាល់កិច្ចប្រជុំរបស់អង្គការសរហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងនឹងភេរវកម្មយ៉ាងពេញលេញ និងប្រកបដោយការទទួលខុសត្រូវ ដែលនឹងប្រព្រឹត្តិទៅនៅ បេឡារុស្ស នាចុងឆ្នាំនេះ និងកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងភេរវកម្មនាឆ្នាំ ២០២០ ខាងមុខ។ នាឆ្នាំ ២០២០ វៀតណាមនឹងទទួលតំណែងជាប្រធានអាស៊ាន ហើយនឹងរួមជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន សាមគ្គីគ្នា សហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។ លើសពីនេះទៅទៀត វៀតណាមមានគោលបំណងចង់បន្តរួមចំណែកថែមទៀត ទៅក្នុងការធានារសន្តិភាព សន្តិសុខអន្តរជាតិ និងឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ - ២០២១។

នាថ្ងៃដដែល លោករដ្ឋមន្ត្រី To Lam បានអញ្ជើញទៅទស្សនា និងធ្វើការជាមួយគណៈបេសកកម្មតំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហបប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ