វៀតណាម-អាមេរិកសហប្រតិបត្តិការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន

វៀតណាម-អាមេរិកសហប្រតិបត្តិការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន - ảnh 1
វៀតណាម-អាមេរិកសហប្រតិបត្តិការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន (VOV)

        Vovworld-ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងគណៈ​កម្មាធិការបញ្ជារដ្ឋអំពីកម្មវិធីសកម្មភាពជាតិជំនះពុះពារលើផលវិបាកដោយ
គ្រាប់បែកមីនក្រោយសង្គ្រាមវៀតណាមនិងក្រសួងការបរទេសអាមេរិកស្ដីពី
កិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីនក្រោយ
សង្គ្រាមនៅវៀតណាមបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ធ្នូនៅទីក្រុងហាណូយ។​ នេះជាអនុស្សារណៈយោគ​យល់គ្នាដើមដំបូងស្ដីពីកិច្ចសហប្រតិបត្តិការជំនះពុះពារ
លើផលវិបាកដោយគ្រាប់បែកមីនរវាងរដ្ឋាភិបាលទាំងពីរ​មានអត្ថន័យដ៏សែន
សំខាន់ខណៈដែលប្រទេសទាំង​ពីរ​ទើបនឹងបានចេញសេចក្តីថ្លែងការណ៍រួមអំពី
ការបង្កើតទំនាក់ទំនងដៃគុរលើគ្រប់​វិស័យ។​ ថ្លែងមតិនៅពិធីចុះហត្ថលេខា អនុរដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិង​សង្គមកិច្ចវៀតណាមលោក Bui Hong
Linh បានចាត់ទុកថា៖

        “អនុស្សារណៈយោគយល់គ្នាសំដៅបង្កើតយន្តការយូរអង្វែងមួយសំដៅ​បង្កើនកិច្ចសហប្រតិបត្តិការមនុស្សធម៍រវាងវៀតណាមនិងអាមេរិកដើម្បីជំនះពុះពារ
លើផលវិបាកនៃគ្រាប់បែកមីនក្រោយសង្គ្រាម។​ យើងខ្ញុំសង្ឃឹមថា ក្នុងរយៈពេល​
ខាងមុខ វៀតណាមនិងអាមេរិកបន្តរួមគ្នាផ្លាស់ប្តូរកសាងផែនការមួយសកម្មភាព​ជាក់ស្ដែងប្រសិទ្ធភាពយូរអង្វែងដើម្បីជំនះពុះពារលើផលវិបាកនៃគ្រាប់បែកមីននៅ
វៀតណាម។”

        រីឯ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក David Shear បានចាត់​ទុក
ថា​៖

        “ការដែលចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះរវាងវៀតណាម
និងអាមេរិកជាជំហានសំខាន់មួយក្នុងការអនុវត្តទស្សនវិស័យរួម​របស់ថ្នាក់ដឹកនាំ
ប្រទេសទាំងពីរ សំដៅឆ្លងផុតពីបញ្ហាដែលសង្គ្រាមបន្សល់ទុក​មក។ ពិធីចុះ
ហត្ថលេខាថ្ងៃនេះនឹងបង្កើតក្របខ័ណ្ឌទ្វេភាគីអង្វែងកាលសំរាប់កិច្ច​សហប្រតិបត្តិ
ការមនុស្សធម៍អំពីសកម្មភាពគ្រាប់បែកមីនរវាងអាមេរិកនិងវៀត​ណាម៕​”

ប្រតិកម្មទៅវិញ

ផ្សេងៗ