វេទិកាកុមារវៀតណាមក្រោមប្រធានបទ “បង្ការប្រឆំាងអំពើហឹង្សានិងការរំលោភបំពានលើកុមារ”

(VOVWORLD) -វេទិកាកុមារវៀតណាមក្រោមប្រធានបទ “បង្ការប្រឆំាងអំពើហឹង្សានិងការរំលោភ បំពានលើកុមារ” បានបើកនាព្រឹកថ្ងៃទី២៤សីហា ដោយមានការចូលរួមរបស់កុមារ ជាង២០០នាក់មកពីខេត្ត ក្រុងទាំង៤៨លើទូទាំងប្រទេស។
វេទិកាកុមារវៀតណាមក្រោមប្រធានបទ “បង្ការប្រឆំាងអំពើហឹង្សានិងការរំលោភបំពានលើកុមារ” - ảnh 1ទិដ្ឋភាពនៃវេទិកា  

អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Dao Hong Lan អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច វៀតណាម បានអះអាងថា វេទិកានេះជាឱកាសសម្រាប់ប្អូនកុមារថ្លែងនូវបំណង ប្រាថ្នារបស់ខ្លួន៖

“ក្មុយៗតំណាងឲ្យកុមារលើទូទាំងប្រទេសដែលនាំមកសារនិងសំណើដល់វេទិកាកុមារជាតិលើកទី៥នេះ គឺក្មុយៗទាំងអស់ គប្បីសកម្ម មានការច្នៃប្រឌិតដើម្បីចូល រួមរាល់សកម្មភាពរបស់វេទិកា និងផ្ញើរសារនូវបំណងប្រាថ្នារបស់កុមាររាប់សិបលាន នាក់លើទូទាំងប្រទេសទៅដល់ក្រសួងស្ថាប័នទាក់ទិននានា”។

        ប្អូន Nguyen Thi Minh Tien តំណាងមកពីខេត្ត Binh Phuoc បានសំណេះ សំណាលថា៖

        “មកដល់វេទិកានេះ ប្អូននាំមកសារមួយស្តីពី ការពារកុមារឲ្យរួចផុតពីការ រំលោភបំពានផ្លូវភេទ។ ប្អូនមានបំណងថា តាមរយៈវេទិកានេះ ប្អូនអាចស្តែងចេញ នូវមតិរបស់ខ្លួននិងបំណងជួយប្អូនកុមារដទៃតាមតំបន់មានលទ្ធភាពទៅសាលារៀន”។

        តាមគំរោង នាព្រឹកថ្ងៃទី២៦សីហា ប្អូនៗកុមារនឹងបានជួបសន្ទនាផ្ទាល់ជាមួយ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការទាក់ទិននានា អំពីបញ្ហាដែលប្អូនៗយកចិត្តទុកដាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ