វេទិកាអភិវឌ្ឍន៍អាជីវកម្មនៅវៀតណាមឆ្នាំ២០១៨បានប្រារព្ធនៅទីក្រុងហាណូយ

(VOVWORLD) -ជាទូទៅ សម្រាប់រយៈពេល៤ខែដើមឆ្នាំ២០១៨នេះ លើទូទាំងប្រទេស មានសហគ្រាសចុះបញ្ជីរបង្កើតថ្មីចំនួន៤១.៣០០ ដោយទុនវិនិយោគឡើងដល់៤១០ពាល់លានដុង កើន៤% អំពីចំនួន សហគ្រាសនិង១១,៥% អំពីចំនួនទុនវិនិយោគ បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ 
វេទិកាអភិវឌ្ឍន៍អាជីវកម្មនៅវៀតណាមឆ្នាំ២០១៨បានប្រារព្ធនៅទីក្រុងហាណូយ - ảnh 1 ទិដ្ឋភាពនៃវេទិកា 

នេះជាតួរលេខដែលបានប្រកាសនៅក្នុង “វេទិកាអភិវឌ្ឍន៍អាជីវកម្មវៀតណាមឆ្នាំ២០១៨” ដោយក្រសួងផែនការនិងវិនិយោគ រួមសហការជាមួយទស្សនាវដ្តីសេដ្ឋកិច្ចនិងព្យាករណ៍រៀបចំឡើងនាថ្ងៃទី១៩មិថុនានៅទីក្រុងហាណូយ។

អញ្ជើញថ្លែងមតិក្នុងវេទិកានេះ លោកស្រី Tran Thi Hong Minh ប្រធាននាយកដ្ឋានគ្រប់គ្រងការចុះបញ្ជីធ្វើអាជីវកម្មនៃក្រសួងផែនការនិងវិនិយោគវៀតណាមបានអះអាងថា ក្នុងរយៈពេល៣ឆ្នាំអនុវត្តច្បាប់អាជីវកម្មនិងច្បាប់វិនិយោគ ផ្ទាំងគំនូរអភិវឌ្ឍន៍អាជីវកម្មរបស់វៀតណាមមានចំណុចលោតផ្លោះជាច្រើន ដែលបានបញ្ជាក់ច្បាស់តាមរយៈសហគ្រាសចុះបញ្ជីបង្កើតថ្មីកើនជាលំដាប់ ពោលគឺពីសហគ្រាសចំនួន១១០ក្នុងឆ្នាំ២០១៦ ឡើងដល់១២៧ក្នុងឆ្នាំ២០១៧ ហើយតួរលេខនេះនឹងបន្តកើនឡើងក្នុងឆ្នាំ២០១៨។ លោកស្រី Tran Thi Hong Minh បានឲ្យដឹងថា៖

“លទ្ធផលវិជ្ជមានដែលទទួលបាននោះគឺដោយមូលហេតុថា ក្របខ័ណ្ឌច្បាប់របស់វៀតណាមពាក់ព័ន្ធនឹងការបើកទ្វារទីផ្សារសម្រាប់សហគ្រាសកាន់តែបានកែលំអរពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រការនេះបានចែងច្បាស់នៅក្នុងច្បាប់អាជីវកម្ម ច្បាប់វិនិយោគ ដោយបែបបទកាន់តែងាយស្រួលជាង។ មូលហេតុសំខាន់មួយទៀតគឺ ដើម្បីចំនួនសហគ្រាសមានការកើនឡើងជាលំដាប់នោះ គឺដោយសារអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានក្នុងការកែទម្រង់បែបបទរដ្ឋបាល ជាក់ស្តែងគឺ ភាគីស្ថាប័នចុះបញ្ជីធ្វើអាជីវកម្មក៏មានការរួមសហការជាមួយតំបន់ ដើម្បីបង្កើនការបំពេញបែបបទតាមបណ្តាញអ៊ិនធឺណែត”។

ក្នុងវេទិកានេះ តំណាងទាំងអស់បានពិភាក្សាអំពីប្រធានបទ កសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីពនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ