សកម្មភាពរំលឹកខួបលើកទី៤៣នៃទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមជាតិ

(VOVWORLD) -នាព្រឹកថ្ងៃទី៣០ខែមេសានៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានប្រារព្ធ ពិធីមិទ្ទីញ អំណរសាទរខួបលើក ទី៤៣នៃទិវារំដោះទាំងស្រុងភាគខាងត្បូង វៀតណាម និងបម្រួបបង្រួមជាតិ (ថ្ងៃទី៣០ មេសាឆ្នាំ១៩៧៥-ថ្ងៃទី៣០មេសាឆ្នាំ២០១៨)។ 

កម្មវិធីសម្តែងសិល្បៈនៅឧទ្យានវប្បធម៌ Dam Sen បានសង្ហាញឡើងវិញនូវពេលវេលាដែល ឈានចូលប្រវត្តិសាស្ត្រខណៈ ដែលភាគខាងត្បូងត្រូវបានរំដោះទាំងស្រុង។ នៅសារៈមន្ទីនានាទូទាំងទីក្រុង ក៏បានរៀបចំនូវសកម្មភាពជាច្រើនដូចជា ជួបប្រាស្រ័យ ជាមួយអ្នកសាក្សីប្រវត្តិសាស្ត្រនិងការតាំងពិព័រណ៏រូបថត សំដៅជួយឲ្យប្រជាជន មក ស្វែងយល់អំពីការតស៊ូបង្រួបបង្រួលជាតិរបស់កងទ័ពនិងប្រជា ជនវៀតណាមផងដែរ។

សកម្មភាពរំលឹកខួបលើកទី៤៣នៃទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមជាតិ - ảnh 1 ប្រជាជនកំពុងធ្វើដំណើរទស្សនាផ្ទះលោកប្រធានហូជីមិញនៅភូមិ Sen 

        មុននោះ នាថ្ងៃទី២៩ខែមេសា នៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien ស្រុក Nam Dan ខេត្ត Nghe An ក៏បានទទួលភ្ញៀវទេសចររាប់ពាន់នាក់ មកទស្សនានិងគោរព វិញ្ញាក្ខ័ន្ធលោកប្រធានហូជីមិញ ក្នុងឱកាសរំលឹកខួបលើកទី៤៣នៃទិវារំដោះភាគខាង ត្បូងនិងបង្រួបបង្រួមជាតិ។ លោក Nguyen Dang Dung ភ្ញៀវទេសចរមួយរូបមកពីទី ក្រុង Da Nang បានសំណេះសំណាលថា៖

“ខ្ញុំមានមោទនៈយ៉ាងក្រៃលេងពេលបានមកទីនេះទស្សនាឡើងវិញនូវបេតិកភណ្ឌប្រវត្តិសាស្ត្រនិងឆ្នាំខែនៃការលំបាកវេទនារបស់លោកប្រធានហូជីមិញ។ ក្នុងឱ កាសនេះ ខ្ញុំក៏បាននាំក្រុមគ្រួសារមកទស្សនាស្រុកកំណើតរបស់លោកប្រធានហូជី មិញផង ដើម្បីអប់រំប្រៀនប្រដៅកូនចៅអំពីពលីកម្មរបស់លោកប្រធានហូជីមិញឲ្យកូនចៅ ជ្រាបផងដែរ”។

        ទន្ទឹមជាមួយគ្នានោះ នាថ្ងៃទី៣០មេសា គណៈកម្មាធិការប្រជាជនខេត្ត Quang Tri ក៏បានរៀបចំយ៉ាងអធឹកអធម ពិធីបុណ្យបង្រួបបង្រួមប្រទេសជាតិឆ្នាំ២០១៨ សំដៅ អបអរសាទរខួបលើកទី៤៣នៃទិវារំដោះទាំងស្រុងភាគខាងត្បូងនិងបង្រួបបង្រួមជាតិ ថ្ងៃទី៣០មេសានិងរយៈពេល៤៦ឆ្នាំនៃទិវារំដោះខេត្ត Quang Tri ថ្ងៃទី១ខែឧសភាផង ដែរ។

        ក្នុងឱកាសនេះដែរ នារសៀលថ្ងៃទី២៨ខែមេសា នៅស្ថានទូតវៀត ណាមប្រចាំ ទីក្រុងប៉េកាំងប្រទេសចិនក៏បានរៀបចំកម្មវិធីសិល្បៈនិង ជួបប្រាស្រ័យកីឡាដោយមាន ការចូលរួមរបស់ស្ថានទូតឡាវប្រចាំនៅ ចិន។

        ក្នុងថ្ងៃទី២៩ខែមេសា នៅទីក្រុង Maputo ប្រទេសម៉ូសំប៊ិច ស្ថាន ទូតវៀតណាម បានរួមសហការជាមួយសហគមន៍ជនវៀតណាមនៅប្រទេសនេះ រៀបចំពិធីរំលឹកខួប លើកទី៤៣នៃទិវារំដោះទាំងស្រុងភាគខាងត្បូងនិងបង្រួបបង្រួលជាតិផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ