សេដ្ឋកិច្ចវៀតណាមបន្តទទួលបានលទ្ធផលវិជ្ជមាន

(VOVWORLD) - នាថ្ងៃទី២៦កញ្ញា នៅទីក្រុងហាណូយធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី(ADB) នៅវៀតណាម បានប្រកាសរបាយការណ៍ស្ដីអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមនិងទ្វីបអាស៊ី។ តាមនោះ បណ្ដាប្រទេសនៅអាស៊ី បន្តរក្សល្បឿនកំណើនយ៉ាងខ្លាំង នាឆ្នាំ២០១៧និងឆ្នាំ ២០១៨ហើយអាចទទួលបានកំណើន 5,9% និង 5,8% នាឆ្នាំ២០១៧និងឆ្នាំ២០១៨។
សេដ្ឋកិច្ចវៀតណាមបន្តទទួលបានលទ្ធផលវិជ្ជមាន - ảnh 1

សេដ្ឋកិច្ចវៀតណាមបន្តទទួលបានលទ្ធផលវិជ្ជមាន

        នាថ្ងៃទី២៦កញ្ញា នៅទីក្រុងហាណូយធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី(ADB) នៅវៀតណាម បានប្រកាសរបាយការណ៍ស្ដីអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមនិងទ្វីបអាស៊ី។ តាមនោះ បណ្ដាប្រទេសនៅអាស៊ី បន្តរក្សល្បឿនកំណើនយ៉ាងខ្លាំង នាឆ្នាំ២០១៧និងឆ្នាំ ២០១៨ហើយអាចទទួលបានកំណើន 5,9% និង 5,8% នាឆ្នាំ២០១៧និងឆ្នាំ២០១៨។  ចំពោះតំបន់អាស៊ីអាគ្នេយ៍ របាយការណ៍របស់ ADB បានវាយតំលៃខឿនសេដ្ឋកិច្ចវៀតណាមបន្តទទួលបានលទ្ធផលវិជ្ជមាន។ថ្លែងមតិនៅទីនេះ លោក Eric Sidgwick នាយកជាតិនៃធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី នៅវៀតណាម បានអោយដឹងថា៖ កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០១៧គឺ 6,3%  និងឆ្នាំ២០១៨ ទទួលបាន 6,5%។ 

        វិភាគស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម លោក Aaron Batten ជំនាញការសេដ្ឋកិច្ចជាតិ ADB នៅវៀតណាមបានសង្កត់ធ្ងន់ថា៖

        “ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេអំពីការស្ដារពាណិជ្ជកម្មក្នុងតំបន់។ បណ្ដាផ្នែកផលិតកម្មតាមទិសនាំចេញបន្តដើរតួនាទីសំខាន់ ក្នុងកំណើនវៀតណាម។ ការនាំចេញរបស់វៀតណាមកើនឡើងយ៉ាងខ្លាំង ក្នុងរយៈពេលពាក់កណ្ដាលដើមឆ្នាំ២០១៧ ដោយមានកំរិត១៩% បើប្រៀបនឹងឆ្នាំ២០១៦។ ពាណិជ្ជកម្មក្នុងស្រុកក៏បានបង្កើន 7,1% ក្នុងពាក់កណ្ដាលឆ្នាំ២០១១៧៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ