សារព័ត៌មានអន្តរជាតិ៖ “វៀតណាម-គោលដៅទេសចរណ៍ថ្មីរបស់អាស៊ីអាគ្នេយ៍”

(VOVWORLD) - ក្នុងពេលនោះ សាព័ត៌មាន NewsAsia ដែលមានមូលដ្ឋាននៅសិង្ហបុរី បានដាក់បញ្ជូល Sa Pa (Lao Cai), Ba Na (Da Nang) និង Da Lat (Lam Dong) ទៅក្នុងបញ្ជីគោលដៅទាក់ទាញបំផុត ទាំង ១០ ក្នុងរដូវក្ដៅ នៅអាស៊ី។

គោលដៅមួយក្នុងចំណោមគោលដៅទាក់ទាញបំផុតទាំង ១០ ក្នុងរដូវក្ដៅនៅអាស៊ី ទីក្រុងមួយក្នុងចំណោមទីក្រុងដ៏ទាក់ទាញបំផុតទាង ១៥ នៅអាស៊ី បេតិកភណ្ឌ UNESCO ដ៏គួរអោយចាប់អារម្មណ៍បំផុតនៅអាស៊ីអាគ្នេយ៍គឺជាការវាយតម្លៃរបស់សារព័ត៌មានអន្តរជាតិ សម្រាប់វៀតណាមនាពេលថ្មីៗនេះ ដោយអះអាងថាវៀតណាមកាន់តែទាក់ទាញនៅលើផែនទីទេសចរណ៍អន្តរជាតិ។

“នាងខ្ញុំពិតជាចាប់អារម្មណ៍ចំពោះទឹកចិត្តស្រឡាញ់ភ្ញៀវទេសចរ ស្នាមញញឹម និងភាពរស់រាយរាក់ទាក់របស់ប្រជាជនវៀតណាម។ ទេសភាពធម្មជាតិនៅវៀតណាមពិតជាស្រស់បំព្រងណាស់”។

“ប្រជាជនវៀតណាមពិតជារួសរាយរាក់ទាក់ ហើយមានទឹកចិត្តល្អណាស់។ ទន្ទឹមនឹងនោះ ទេសភាព និងម្ហូបអាហារនៅវៀតណាមក៏អស្ចារ្យណាស់”។

ទស្សនាវដ្ដីយ៍ Deutsche Welle របស់ អាល្លឺម៉ង់ នាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើងថា “វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីរបស់អាស៊ីអាគ្នេយ៍”។ អត្ថបទបានវាយតម្លៃថា ដោយមានទេសភាពសម្បូរបែប ឆ្នេរសមុទ្រ វាលស្រែជម្រាលភ្នំ ទីក្រុងអ៊ូអរ និងគោលការណ៍ទិដ្ឋាការអំណោយផល វៀតណាមបានក្លាយទៅជាគោលដៅដ៏ពេញនិយមបំផុតនៅ អាស៊ីអាគ្នេយ៍យ៉ាងឆាប់រហ័ស។ ក្នុងពេលនោះ សាព័ត៌មាន NewsAsia ដែលមានមូលដ្ឋាននៅសិង្ហបុរី បានដាក់បញ្ជូល Sa Pa (Lao Cai), Ba Na (Da Nang) និង Da Lat (Lam Dong) ទៅក្នុងបញ្ជីគោលដៅទាក់ទាញបំផុត ទាំង ១០ ក្នុងរដូវក្ដៅ នៅអាស៊ី។ ទស្សនាវដ្ដីទេសចរណ៍ Travel + Leisure បានលើកតម្កើង Hoi An និងទីក្រុងហូជីមិញ ក្នុងបញ្ជីទីក្រុងទាំង ១៥ ដែលត្រូវបានមិត្តអ្នកអានស្រឡាញ់ចូលចិត្តបំផុតនៅអាស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ