អ្នកដឹកនាំភាពយន្ត «Kong: Skull Island» ក្លាយទៅជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម

អ្នកដឹកនាំភាពយន្ត «Kong: Skull Island» ក្លាយទៅជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម - ảnh 1
អ្នកដឹកនាំភាពយន្ត «Kong: Skull Island» ក្លាយទៅជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម (VNA)


(VOVworld) - អ្នកដឹកនាំភាពយន្ត «Kong: Skull Island» លោក Jordan Vogt-Roberts
 គឺជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម អាណត្តិ ២០១៧-២០២០។ ថ្លែងមតិនៅពិធី
ប្រគល់សេចក្តីសម្រេចតែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍ វៀតណាម ដែលបាន
ប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៣ មិនា នៅទីក្រុងហាណូយ លោក Jordan Vogt-Roberts
បានចែករំលែកថា៖

«ការចាប់អារម្មណ៍របស់ខ្ញុំក្នុងពេលទទួលបានសេចក្តីសម្រេចតែងតាំង ជាឯកអគ្គរដ្ឋ
ទូតទេសចរណ៍វៀតណាមរបស់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ គឺភ្ញាក់ផ្អើលនិង
មោទនៈខ្លាំងណាស់។ ខ្ញុំមានមោទនភាពណាស់ដែលមានឱកាសឧទ្ទេសនាមដល់
ទស្សនិកជននិងមិត្តភ័ក្តអន្តរជាតិអំពីមនុស្សទឹកដីនិងប្រពៃណីវប្បធម៌របស់
វៀតណាមរួមជាមួយទេសភាពនៃប្រទេសនេះ។ ក្នុងដំណើរការធ្វើខ្សែភាពយន្ត Kong:
Skull Island ខ្ញុំឃើញថា៖ ប្រទេសវៀតណាមស្រស់ស្អាតអស្ចារ្យណាស់។ ខ្ញុំសប្បាយរីក
រាយណាស់ក្នុងពេលដែលក្លាយទៅជាឯកអគ្គរដ្ឋទូតទេសចរណ៍ របស់វៀតណាម៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ