អ្នកវិទ្យាសាស្ត្របរទេសចំនួនជិត ១០០ នាក់ ចូលរួមសន្និសីទរូបវិទ្យាសាស្ត្រអន្តរជាតិ

(VOVWORLD) -នាថ្ងៃទី ១៦ កក្កដា នៅមជ្ឈមណ្ឌលអន្តរជាតិវិទ្យាសាស្ត្រ និងអប់រំអន្តរផ្នែក ICISE នៅទីក្រុង Quy Nhon ខេត្ត Binh Dinh សមាគមន៍អ្នកវិទ្យាសាស្ត្រវៀតណាមបានបើកសន្និសីទរូបវិទ្យាសាស្ត្រអន្តរជាតិចំនួន ២ ដោយប្រធានបទ " ទស្សនៈ ក្នុង Pha Topo៖ ពីរូបវិទ្យាសារធាតុរឹងទៅរូបវិទ្យាថាមពលខ្ពស់ " និង " សន្និសិទអន្តរជាតិអំពីព្រំដែននៃរូបវិទ្យា Neutrinos" ។ 
អ្នកវិទ្យាសាស្ត្របរទេសចំនួនជិត ១០០ នាក់ ចូលរួមសន្និសីទរូបវិទ្យាសាស្ត្រអន្តរជាតិ - ảnh 1សាស្រ្តាចារ្យ Dam Thanh Son ថ្លែងមតិនៅក្នុងពិធីបើកសន្និសីទ។ រូ(បថត៖ HoàngTrọng thanhnien.vn )

ព្រឹត្តិការណ៍ទាំងនេះទទួលបានការចូលរួមរបស់អ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញ៖  សាស្រ្តាចារ្យ Tran Thanh Van - ប្រធានសមាគមន៍អ្នកវិទ្យាសាស្រ្តវៀតណាម សាស្ត្រាចារ្យ Dam Thanh Son នៅមហាវិទ្យាល័យ Chicago ប្រទេសអាមេរិក រួមជាមួយអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវប្រមាណ ១០០ រូប មកពីប្រទេសចំនួន ២០ នៅទូទាំងពិភពលោក។

 សន្និសីទ " ទស្សនៈ ក្នុង Pha Topo៖ ពីរូបវិទ្យាសារធាតុរឹងទៅរូបវិទ្យាថាមពលខ្ពស់ " បានបូកសរុបស្ថានការណ៍នាពេលថ្មីៗនេះ នៃទ្រឹស្តី Pha Topo ដែលជាវិស័យទទួលបានការយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវអស់រយៈ
ពេលជាងមួយទសវត្សរ៍កន្លងមក។ ទន្ទឹមនឹងនេះ " សន្និសិទអន្តរជាតិអំពីព្រំដែននៃរូបវិទ្យា Neutrinos" បាននាំមកនូវទិដ្ឋភាពទូទៅអំពីររូបវិទ្យា Neutrinos និងចក្ខុវិស័យសម្រាប់ការអភិវឌ្ឍនៃវិស័យនេះនាពេលអនាគត។

សន្និសីទទាំងនេះនឹងប្រព្រឹត្តិទៅដល់ដំណាចថ្ងៃទី ២០ ខែកក្កដា ផងដែរ។

ប្រតិកម្មទៅវិញ

ផ្សេងៗ