អនុវត្តន៍សកម្មភាពជាច្រើនក្នុងខែប្រយុទ្ធប្រឆាំងមេរោគហីវ/ជំងឺអេដស៍

(VOVWORLD) - នាថ្ងៃទី ៣០ វិច្ឆិកា នៅទីក្រុងហូជីមិញបានប្រព្រឹត្តិទៅ មហោស្រព “រស់នៅឲ្យពេញលេញ”ជាមួយសកម្មភាពជាច្រើន។ មហោស្រពនេះនឹងរួមចំណែកអនុវត្តន៍យុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺអេដស៍នាឆ្នាំ ២០៣០ ខាងមុខ។
អនុវត្តន៍សកម្មភាពជាច្រើនក្នុងខែប្រយុទ្ធប្រឆាំងមេរោគហីវ/ជំងឺអេដស៍ - ảnh 1អនុវត្តន៍សកម្មភាពជាច្រើនក្នុងខែប្រយុទ្ធប្រឆាំងមេរោគហីវ/ជំងឺអេដស៍ (រូបថត៖ កាសែត Can Tho)

ដោយជួយជ្រោមជ្រែងទិវាពិភពលោកប្រយុទ្ធប្រឆាំងមេរោគហីវ/ជំងឺអេដស៍ (១ ធ្នូ) គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង ជំងឺអេដស៍ និងប្រយុទ្ធប្រឆាំងគ្រោះអបាយមុខគ្រឿងញៀន និងពេស្យាចារបានបំផុសខែធ្វើសកម្មភាពជាតិប្រយុទ្ធប្រឆាំង មេរោគហីវ/ជំងឺអេដស៍ ឆ្នាំ ២០២២ (ចាប់ពីថ្ងៃទី ១០ វិច្ឆិកា ដល់ថ្ងៃទី ១០ ធ្នូ) ដោយប្រធានបទ បញ្ចប់ជំងឺអេដស៍ -យុវជនត្រៀមខ្លួនជាស្រេច។

នាថ្ងៃទី ៣០ វិច្ឆិកា នៅទីក្រុងហូជីមិញបានប្រព្រឹត្តិទៅ មហោស្រព “រស់នៅឲ្យពេញលេញ”ជាមួយសកម្មភាពជាច្រើន។ មហោស្រពនេះនឹងរួមចំណែកអនុវត្តន៍យុទ្ធសាស្ត្រជាតិបញ្ចប់ជំងឺអេដស៍នាឆ្នាំ ២០៣០ ខាងមុខ។

ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលនៃបណ្ដាខេត្ត ក្រុងនៅទូទាំងប្រទេស រួមទាំងសមន្ទីរ ស្ថាប័ន និងអង្គភាពផ្សព្វផ្សាយបានសហការគ្នាឃោសនាដល់សហគមន៍ និងរៀងចំវគ្គហ្វឺកហ្វឹនដល់អង្គភាពសុខាភិបាលមូលដ្ឋានអំពីការប្រយុទ្ធប្រឆាំង ការថែមទាំ និងការព្យាបាលមេរោគហីវ/ជំងឺអេដស៍។ លោក Giap Thanh Giang ប្រធានដេប៉ាតឺម៉ង់ប្រយុទ្ធប្រឆាំង មេរោគហីវ/ជំងឺអេដស៍នៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុង Can Tho បានឲ្យដឹងថា៖

“យើងខ្ញុំនឹងឃោសនានៅតាមខ័ណ្ឌ និងស្រុកនានាសំដៅ៖ កៀរគរសហគមន៍ និងជួយមហាជនយល់ដឹងអំពីកម្មវិធីប្រយុទ្ធប្រឆាំងមេរោគហីវ/ជំងឺអេដស៍របស់ទីក្រុង។ គោលដៅរួមគឺកៀរគរការចូលរួមរបស់សហគមន៍សម្រាប់ការងារប្រយុទ្ធប្រឆាំង មេរោគហីវ/ជំងឺអេដស៍ និងបង្កើនការដឹកនាំរបស់ស្ថាប័នមានសមត្ថកិច្ច។ តាមនោះ បង្កើនការផ្ដល់សេវាកម្មពាក់ព័ន្ធដល់ការប្រយុទ្ធប្រឆាំង មេរោគហីវ/ជំងឺអេដស៍សំដៅសម្រេចឲ្យបានគោលដៅបញ្ចប់ជំងឺអេដស៍នាឆ្នាំ ២០៣០ ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ