BRICS៖ កំណាត់ផ្លូវ១៦ឆ្នាំនិងរាល់ការសាកល្បងខាងមុខ

(VOVWORLD) -សន្និសីទកំពូលប្រចាំរបស់ក្រុមខឿនសេដ្ឋកិច្ចទើបនឹងលេចចេញ BRICS” សំដៅ លើប្រទេសដែលកំពុងលេចឡើងធំៗទាំង ៥ រួម មានប្រទេសចិន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ត្រូវបានប្រា រព្ធធ្វើឡើងនៅទីក្រុងសៀមិន ប្រទេសចិន ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែកញ្ញា។ ក្រោមប្រធាន បទ “BRICS: បង្កើនភាពជាដៃគូដើម្បីអនាគតមួយដ៏ត្រចះត្រចង់”  សន្និសីទនេះ គឺ សំដៅផ្សព្វផ្សាយសារមួយយ៉ាង ខ្លាំងក្លាគឺបង្កើនកិច្ចសហប្រតិបត្តិការក្នុងប្លុក  រួមចំណែករក្សាសន្តិភាព ស្ថិរភាពលើពិភព លោក និងការជួបប្រាស្រ័យមនុស្សសាស្រ្ត យ៉ាងជ្រាលជ្រៅ។ ប៉ុន្តែ រាល់ការ សាកល្បងដែល BRICS ប្រឈមមុខដូចជា ជម្លោះព្រំដែន ឬភាពចលាចលនៅ ប្រទេសមួយចំនួន ធ្វើឲ្យសាធារណមតិមានការមន្ទីលសង្ស័យថា តើ BRICS អាច ដើរឃ្លាតទិសលើកំណាត់ផ្លូវអនុវត្តគោលដៅក្លាយ ទៅជាដៃគូថ្មីជាមួយលោកខាង លិចក្នុងលំដាប់សេដ្ឋកិច្ចពិភពលោកដែរឬទេ។
BRICS៖ កំណាត់ផ្លូវ១៦ឆ្នាំនិងរាល់ការសាកល្បងខាងមុខ - ảnh 1ថ្នាក់ដឹកនាំប្រទេស BRICS 

និយមន័យ “BRIC” បាននាំចេញជាលើកដំបូងនាឆ្នាំ២០០១ ដែលបានយកអក្សរ ដំបូងក្នុងពាក្យអង់គ្លេសនៃបណ្តាខឿនសេដ្ឋកិច្ចដែលកំពុងលេចឡើងគឺ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន។ ដល់ឆ្នាំ២០១០  BRIC បាន ប្តូរឈ្មោះក្លាយទៅជា BRICS ដោយមានការចូលរួមរបស់អាហ្វ្រិកខាងត្បូង។ នាពេលកន្លងទៅ ក្រុម BRICS បាន ក្លាយទៅជាក្បាលម៉ាស៊ីល ដើរតួនាទីសំខាន់ក្នុងការស្តារខឿងសេដ្ឋកិច្ចពិភព លោក  បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុ។

        ឧបសគ្គបច្ចុប្បន្នរបស់ BRICS

        ថ្វីត្បិតតែ ចំពោះមុខបម្រែបម្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពពិភពលោកនិង សណ្តាប់ធ្នាប់ពិភពលោកកំពុងមានការផ្លាស់ប្តូរនោះ សមាជិកទាំង៥របស់ BRICS សុទ្ធតែប្រឈមមុខជាមួយការសាកល្បងច្រើនដែរ។ ប្រសិនបើ ប្រេស៊ីលកំពុងប្រ ឈមមុខនឹងវិបត្តិសេដ្ឋកិច្ច នយោបាយនោះ គឺអាហ្វ្រិកខាងត្បូង កំពុងធ្លាក់ជ្រៅក្នុង ឧិនភាពសេដ្ឋ កិច្ចដែរ។ កំណើនសេដ្ឋកិច្ចរបស់អាហ្វ្រិកខាងត្បូង ត្រឹមតែស្ថិតនៅ កម្រិត ០,៦% រីឯប្រេស៊ីលវិញ ក្រោយរយៈពេល៣ឆ្នាំធ្លាក់ក្នុងឧិនភាព ជាបន្តបន្ទាប់ នោះ ជាពេលថ្មីៗនេះ ទើបរួចផុតពីវិបត្តិដោយទទួលបានកំណើន០,២%។ ចំពោះ រុស្ស៊ី នាប៉ុន្មានឆ្នាំកន្លងទៅ រុស្ស៊ីត្រូវតស៊ូជាមួយនឹងបទដាក់ទណ្ឌកម្មរបស់អាមេរិក និងសម្ព័ន្ធមិត្ត ហើយបច្ចុប្បន្ន រុស្ស៊ីមិនស្ថិតក្នុងបញ្ជីឈ្មោះ Top ១០ ខឿនសេដ្ឋកិច្ច ធំបំផុតលើពិភពលោកឡើយ។ សម្រាប់សមាជិក២ ឥណ្ឌានិងចិនកំពុងប្រឈមមុខ ដាក់គ្នាអំពី ផលប្រយោជន៍និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។

        ការពង្រីកឥទ្ធិពលរបស់ចិននិងមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ប្រទេស នេះ នាំឲ្យការជឿទុកចិត្តនយោបាយរវាងប្រទេសក្នុងប្លុកមានការថយចុះ។ ទន្ទឹម ជាមួយគ្នានោះ និន្នាការគាំពារពាណិជ្ជកម្មកំពុងលេចឡើងក៏ក្លាយទៅជាការសាក ល្បងយ៉ាងធំមួយសម្រាប់ BRICS ក្នុងដំណើរការអភិវឌ្ឍន៍ដែរ។

        ខិតខំប្រឹងប្រែងលុបចោលមន្ទីលសង្ស័យអំពីការតភ្ជាប់

        ក្នុងស្ថានភាពនោះ សន្និសីទកំពូល BRICS លើកទី៩នៅចិន ត្រូវបានចាត់ទុក ជាឱកាសដើម្បីក្រុមនេះ លុបចោលរាល់ការមន្ទីលសង្ស័យពីសាធារណមតិ ដែល នានាចាត់ទុកថា អង្គការនេះខ្វះការតភ្ជាប់និងមិនសមស្របទៀត។

BRICS៖ កំណាត់ផ្លូវ១៦ឆ្នាំនិងរាល់ការសាកល្បងខាងមុខ - ảnh 2 ទិដ្ឋភាពនៃកិច្ចប្រជុំ

        ក្នុងបទសន្ទរកថាក្នុងនាមជាតំណាងប្រទេសម្ចាស់ផ្ទះ ប្រធានរដ្ឋចិន លោក Xi Jinping បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន សភាពការណ៍លើពិភពលោកមានបម្រែបម្រួល យ៉ាងស្មុគស្មាញ តាមនោះ ទាមទារឲ្យសមាជិក BRICS ទាំងអស់ ត្រូវជម្រុញកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចជាក់ស្តែង ជម្រុញការកែទម្រង់សមត្ថភាពគ្រប់គ្រង់ខឿន សេដ្ឋកិច្ចពិភពលោក។ ជាពិសេស សមាជិក BRICS ទាំងអស់ គប្បីគោរពគ្នាទៅវិញ ទៅមក ជៀសវាងជម្លោះ។

        ជាគំនិតបង្កើតមុននេះ១៦ឆ្នាំ BRICS បច្ចុប្បន្នបានបង្កើតឡើងនូវឥទ្ធិពលមិន តិចឡើយក្នុងសហគមន៍អន្តរជាតិ។ ចំពោះមុខរាល់ការសាកល្បង BRICS កំពុង ខិត ខំប្រឹងប្រែងផ្សព្វផ្សាយនូវសារវិជ្ជមានមួយ ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការជាក់ ស្តែង សាមគ្គីផ្ទៃក្នុង ឆ្ពោះទៅគោលដៅ “អភិបាលកិច្ចសកល”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ