កិច្ចខិតខំប្រឹងប្រែងការទូតបើកទ្វារសម្រាប់ការចរចាសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) - នៅថ្ងៃទី ១០ ខែមីនា ជំនួបចរចាថ្នាក់រដ្ឋមន្ត្រីការបរទេសរវាងរុស្ស៊ី និងអ៊ុយក្រែន បានបញ្ចប់ដោយគ្មានវឌ្ឍនភាពណាមួយលើបទឈប់បាញ់ឡើយ លើកលែងតែការ ដែលរុស្ស៊ីនឹងបើកច្រករបៀងមនុស្សធម៌ដែលអនុញ្ញាតឲ្យជម្លៀសប្រជាជនអ៊ុយក្រែនចេញពីទីក្រុងចំនួន៥នៃប្រទេសនេះ។ វាដូចជាឆាប់ពេកដើម្បីវិនិច្ឆ័យលើយថាទស្សន៍ នៃជម្លោះនៅអ៊ុយក្រែន ប៉ុន្តែច្បាស់ណាស់ថា ការដែលតំណាងនៃភាគីទាំងពីរបានជួប ចរចាគ្នាបីលើកជាបន្តបន្ទាប់ ក្នុងរយៈពេលជាង ១០ ថ្ងៃ រួមជាមួយនឹងការខិតខំប្រឹង ប្រែងការទូតដែលត្រូវបានដាស់តឿនដោយភាគីពាក់ព័ន្ធនោះ បានបង្ហាញឲ្យឃើញថា ទ្វារនៃកិច្ចសន្ទនាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី មិនទាន់បិទនៅឡើយ ទោះបីជានៅតែមានការលំបាកច្រើននៅខាងមុខក៏ដោយ។

កិច្ចខិតខំប្រឹងប្រែងការទូតបើកទ្វារសម្រាប់ការចរចាសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែន - ảnh 1ទិដ្ឋភាពនៅជំនួបចរចាថ្នាក់រដ្ឋមន្រ្តីការបរទេសរវាងរុស្ស៊ី-អ៊ុយក្រែនដែលបានរៀបចំឡើងនៅ Antalya ប្រទេសទួរគីកាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២២។ (រូបថត៖ AFP/ TTXVN)
មិនទាន់សម្រេចបានលទ្ធផលជាក់លាក់ណាមួយឡើយ ទោះបីជាមានសុច្ឆន្ទៈក៏ដោយ
ក្នុងរយៈពេល ១០ ថ្ងៃកន្លងមកនេះ ទីក្រុងម៉ូស្គូនិងទីក្រុងគៀវបានធ្វើការចរចារ ចំនួន៣ជុំជាបន្តបន្ទាប់ ប៉ុន្តែវឌ្ឍនភាពដែលសម្រេចបាន បើយោងតាមការវាយតម្លៃ ផ្ទាល់របស់ភាគីទាំងពីរ គឺមិនគួរឲ្យកត់សម្គាល់នោះទេ។ ចំណុចស្នូលក្នុងជំនួបលើកទី ៣ នៅប្រទេសបេឡារុស្ស រវាងតំណាងរុស្ស៊ីនិងអ៊ុយក្រែន ហើយក៏ជាកង្វល់ជួរមុខរបស់ សហគមន៍អន្តរជាតិនៅពេលនេះ គឺជាការជម្លៀសជនស៊ីវិលតាមច្រករបៀងមនុស្សធម៌ ដែលត្រូវបានភាគីទាំងពីរដោះស្រាយការជំពាក់ជំពិនមួយចំនួនរួចហើយ។
នៅពេលដែលរុស្ស៊ី និងអ៊ុយក្រែនយល់ព្រមអង្គុយតុចរចាជាលើកដំបូងនៅថ្ងៃទី ២៨ ខែកុម្ភៈ សហគមន៍អន្តរជាតិបានស្វាគមន៍ ប៉ុន្តែមិនអាចមានសុទិដ្ឋិនិយមចំពោះ លទ្ធភាពរបស់ភាគីទាំងពីរក្នុងការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងឆាប់ រហ័សនោះទេ។
ការពិតជាក់ស្ដែងនៃជំនួបសន្ទនាទាំង៣លើកនៅបេឡារុស្ស បានបង្ហាញថា អាកប្បកិរិយាប្រុងប្រយ័ត្នខាង លើគឺមានមូលដ្ឋានមែន នៅពេលដែលមានបញ្ហាជា ច្រើនដែលគ្មាននរណាម្នាក់ទទួលយកការធ្វើសម្បទាននោះទេ។ រុស្ស៊ីដាក់លើតុចរចានូវបញ្ហាទាក់ទងនឹង “ទិដ្ឋភាពនយោបាយ ការធ្វើវិយោធកម្ម និងការធានាអព្យាក្រឹត ភាពរបស់អ៊ុយក្រែន”។ ក្នុងពេលជាមួយគ្នានោះ ភាគីអ៊ុយក្រែនបានឲ្យដឹងថា ក្រុងគៀវ និងក្រុងម៉ូស្គូអាចឈានដល់កិច្ចព្រមព្រៀងលើគ្រប់បញ្ហាទាំងអស់ “លើកលែងតែ សភាពការណ៍នៃតំបន់គ្រីមេនិងដុនបាស” មានន័យថា អ៊ុយក្រែននឹងមិនទទួលស្គាល់ របបនៃតំបន់ទាំងនេះតាមសំណូមពររបស់រុស្ស៊ីឡើយ។ អ្នកសង្កេតការណ៍ជាច្រើន ចាត់ទុកថា លទ្ធផលនៃការចរចាទាំងនេះនៅតែបានទុកចំហរ ពីព្រោះទោះបីជាភាគី ទាំងពីរមានសុច្ឆន្ទៈចង់ឲ្យរួចផុតចេញពីវិបត្តិក៏ដោយ ក៏ពួកគេនៅតែរក្សាដដែលនូវជំហររបស់ខ្លួន។
កិច្ចខិតខំប្រឹងប្រែងការទូតបើកទ្វារសម្រាប់ការចរចាសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែន - ảnh 2ក្រុមចរចារបស់រុស្ស៊ី-អ៊ុយក្រែននៅក្នុងជំនួបចរចាលើកទី៣នៅបេឡារុសកាលពីថ្ងៃទី៧ ខែមីនា (រូបថត៖ Xinhua/TTXVN)
កិច្ចខិតខំប្រឹងប្រែងការទូតបន្តត្រូវបានជំរុញ
ក្នុងបរិបទដែលការខូចខាតដោយការប្រយុទ្ធគ្នា បូករួមជាមួយផលប៉ះពាល់ដោយ ការដាក់ទណ្ឌកម្ម-ការសងសឹកគ្នាទៅវិញទៅមករវាងរុស្ស៊ី និងលោកខាងលិចកាន់តែកើន ឡើងៗ ការខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានការណ៍តាមរយៈផ្លូវការទូតនោះ បន្តត្រូវបានភាគីពាក់ព័ន្ធជំរុញយ៉ាងប្រញាប់ប្រញាល់។
បារាំងនិងអាឡឺម៉ង់បន្តដើរតួនាទីត្រួសត្រាយផ្លូវ។ ក្នុងអំឡុងពេលជិតពីរសប្តាហ៍ ចាប់តាំងពីជម្លោះផ្ទុះឡើងមក ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើ ការសន្ទនាតាមទូរស័ព្ទ៤លើក ជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin អំពីស្ថាន ភាពនៅអ៊ុយក្រែន។ ទន្ទឹមនឹងនេះ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានខិតខំ ព្យាយាមរក្សាបណ្តាញទំនាក់ទំនងជាមួយថ្នាក់ដឹកនាំរុស្ស៊ី។ មន្ត្រីនៃប្រទេសទាំងពីរ នេះក៏បានបញ្ជាក់ម្តងហើយម្តងទៀតថា លោកខាងលិចចាំបាច់ត្រូវរក្សាការសន្ទនា ជាមួយរុស្ស៊ី ហើយដោះស្រាយការជំពាក់ជំពិនរបស់ទីក្រុងម៉ូស្គូអំពីសន្តិសុខដែល ជាឫសគល់នៃជម្លោះបច្ចុប្បន្ន។ ប្រទេសផ្សេងទៀតដូចជាអ៊ីស្រាអែល ទួរគី និងឥណ្ឌូ ណេស៊ីក៏បានបង្ហាញពីបំណងចង់ធ្វើអ្នកសម្រុះសម្រួលរវាងទីក្រុងម៉ូស្គូ និងទីក្រុង គៀវផងដែរ។
អង្គការសហប្រជាជាតិក៏បានរៀបចំយ៉ាងសកម្មនូវជំនួបសន្ទនា ជំនួបប្រាស្រ័យ ជាច្រើន ក្នុងនោះមានប្រធានគណៈប្រតិភូអចិន្ត្រៃយ៍នៃបណ្តាប្រទេសប្រចាំអង្គការ សហប្រជាជាតិ ជាពិសេស គឺរុស្ស៊ី និងអ៊ុយក្រែន ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ វិបត្តិអ៊ុយក្រែន។
ការខូចខាតដោយការប្រយុទ្ធគ្នាកាន់តែកើនឡើង និងរីករាលដាលពីមួយថ្ងៃ ទៅមួយថ្ងៃ ញាំងឲ្យការទាមទារពីដំណោះស្រាយសន្តិភាពមួយសម្រាប់ជម្លោះ ក៏កាន់តែចាំបាច់បន្ទាន់ដែរ។ លទ្ធភាពដើម្បីសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់មួយនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ប៉ុន្តែការវិវឌ្ឍន៍ថ្មីៗបានបង្ហាញថា ទ្វារសន្តិភាពក៏មិនទាន់បិទនៅឡើយដែរ។ សហគមន៍អន្តរជាតិសង្ឃឹម ថា កិច្ចខិតខំប្រឹងប្រែង សន្ទនានឹងត្រូវបានជំរុញខ្លាំងបន្ថែមទៀតឆ្ពោះទៅរកដំណោះស្រាយសន្តិភាពចំពោះ វិបត្តិអ៊ុយក្រែនដើម្បីផលប្រយោជន៍ របស់គ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៃពិភពលោកទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ