កិច្ចព្រមព្រៀង TPP បានបើកចេញឱកាសផងនិងការលំបាកសាកល្បងផង

(VOV)_ក្រោយពីកិច្ចចរចារចំនួន២០ នាថ្ងៃទី៤កុម្ភះ កិច្ចព្រមព្រៀងពាណិជ្ជ​កម្ម
 ដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP) ត្រូវបានចុះហត្ថលេខានៅទីក្រុង ​Auckland
 – New Zealand។ កិច្ចព្រមព្រៀងនេះជាកម្លាំងពលំខ្លាំង​ ដើម្បីការ​អភិវឌ្ឍន៍​សំរាប់
ប្រទេសជាតិ។ ប៉ុន្តែ រួមជាមួយឱកាសទាំង​នេះគឺជាបណ្ដាការលំបាក​សាកល្បង
មិនតូចតាចឡើយ។

កិច្ចព្រមព្រៀង TPP បានបើកចេញឱកាសផងនិងការលំបាកសាកល្បងផង - ảnh 1
កិច្ចព្រមព្រៀង TPP បានបើកចេញឱកាសផងនិងការលំបាកសាកល្បងផង

TPP ត្រូវបានចុះហត្ថលេខា បន្ទាប់ពីពេលដែលបានរដ្ឋសភានៃប្រទេសដៃគូ
ចំនួន​១២ ចូលរួមកិច្ចព្រមព្រៀងនេះអនុម័ត នឹងជាតំបន់ពាណិជ្ជកម្មធំបំផុត ដោយ
មានចំនួនប្រជាជន៨០០លាននាក់ តំលៃ GDP សរុបចំនួន ២៨លានលាន​ដុល្លា
រ​អាមេរិក ស្មើនឹង៣០%នៃទំហំពាណិជ្ជកម្មសកល និងជិត៤០% បរិមាណសេដ្ឋ​
កិច្ចសកល។ នេះគឺជាកិច្ចព្រមព្រៀងលើគ្រប់វិស័យ គុណភាពខ្ពស់ ដោយផ្អែក
ទៅលើមូលដ្ឋានកុល្យភាពផលប្រយោជន៍ និងត្រូវយកចិត្តទុកដាក់ចំពោះការ
អភិវឌ្ឍន៍ផ្សេងៗទៀត រវាងប្រទេសនានាដែលបានចូលរួម TPP ហើយក្នុងនោះមានវៀតណាមផង។

          កម្លាំងលោតផ្លោះដើម្បីបង្កើនការនាំចេញជាពិសេសគឺផ្នែកកាត់ដេរ

        តាមការស្ថិតិរបស់បណ្ដាអ្នកជំនាញការឯករាជ្យថា៖ កិច្ចព្រមព្រៀង TPP 
​ជួយ​បង្កើនតំលៃ GDP របស់វៀតណាមបន្ថែម ២៣,៥ពាន់លានដុល្លារ​អាមេរិក​ 
នាឆ្នាំ ២០២០ និង ៣៣,៥ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២៥។ រួមជាមួយ
គ្នានោះ ការនាំចេញនេះនឹងបង្កើនបន្ថែមទឹកប្រាក់ចំនួន ៦៨ពាន់លានដុល្លារ
អាមេ​រិក នាឆ្នាំ២០២៥។ ក្រៅពីនោះ បណ្ដាទីផ្សារធំៗ ដូចជា៖​អាមេរិក ជប៉ុន 
និង​កាណាដា ​កាត់បន្ថយពន្ធនាំចូល ០% នឹងបង្កើតឡើងកម្លាំងចលករខ្លាំង
ចំពោះ​សកម្មភាពនាំចេញរបស់វៀតណាម។ បណ្ដាផ្នែកនាំចេញសំខាន់ ដូច
ជា៖​តម្បាញ់កាត់ដេរ ស្បែកជើងជលផល……នឹងមានជំហានអភិវឌ្ឍន៍ខ្លាំង
ក្លា អំពី​តំលៃប្រាក់ពាណិជ្ជកម្មនាំចេញទៅទីផ្សារទាំងនេះ។ TPP ក៏បានបង្ក
លក្ខណះ​ងាយស្រួល សំរាប់វៀតណាម ក្នុងការទាក់ទាញទុនវិនិយោគពី
បណ្ដាអង្គភាព​អាជីវកម្ម សម្ព័ន្ធក្រុមហ៊ុន និងអង្គភាពអាជីវកម្មធំៗ របស់
ប្រទេសជាសមាជិក TPP។ លោកស្រី Dang Phuong Dung អគ្គលេខាធិការ
សម្ព័ន្ធសមាគមតម្បាញ់​កាត់​ដេរវៀតណាមបានអោយដឹងថា៖

          “TPP ជាកិច្ចព្រមព្រៀងមានចរិតលក្ខណះសតវត្ស៍ នាំមកនូវផលប្រ
យោជន៍ជាច្រើនសំរាប់អង្គភាពអាជីវកម្មវៀតណាមនិយាយរួមដែលក្នុងនោះ
មានបណ្ដា​អង្គភាពអាជីវកម្មកាត់ដេរនិយាយដោយឡែក។ ចំពោះ FTA ឬ 
TPP ត្រូវបាន​ចុះហត្ថលេខានេះ តែងតែនាំមកនូវផលប្រយោជន៍ដើមដំបូង 
នោះគឺបានកាត់​បន្ថយពន្ធចំពោះមុខទំនិញនាំចូល ហើយជាក់ស្ដែងគឺវិស័យ
កាត់ដេរ។”


កិច្ចព្រមព្រៀង TPP បានបើកចេញឱកាសផងនិងការលំបាកសាកល្បងផង - ảnh 2
កិច្ចព្រមព្រៀង TPP បានបើកចេញឱកាសផងនិងការលំបាកសាកល្បងផង

ឱកាសនិងការលំបាកសាកល្បងមកជាមួយគ្នា

        ដោយមានតំលៃប្រាក់ពាណិជ្ជកម្មនាំចេញរបស់ប្រទេសនានាក្នុង TPP ​ឡើង​ដល់ ២៣០ពាន់លានដុល្លារអាមេរិក តាមការព្យាករណ៍ថា៖ការចូលរួមកិច្ច​ព្រម
ព្រៀងនេះនឹងជួយវៀតណាមបង្កើនពាណិជ្ជកម្មឡើងដល់២០-៣០%។ដើម្បី​ទទួល
បានផលប្រយោជន៍ច្រើនបំផុតពី TPPនេះ មុនបង្អស់វៀតណាមត្រូវផ្លាស់​ប្តូរ​គោល
នយោបាយនិងច្បាប់​ដើម្បីជំរុញការអភិវឌ្ឍន៍ផ្នែកមានប្រៀបខ្លាំង​ ដូចជា៖​តម្បាញ់កាត់ដេរ ជលផល កសិផល។

          កិច្ចព្រមព្រៀង TPP ដាក់ចេញបទដ្ឋានខ្ពស់នានា បណ្ដាកិច្ចសន្យាជ្រាល​ជ្រៅ
​មានលក្ខណះជាក់ស្ដែង មិនគ្រាន់តែទាក់ទិននឹងពាណិជ្ជកម្ម វិនិយោគប៉ុណ្ណោះ​ទេ
ថែម​ទាំង បណ្ដាវិស័យថ្មីៗ សំខាន់ទៀត ដូចជា៖កម្មសិទ្ធិបញ្ញា គោលនយោបាយ​
ប្រកួតប្រជែង ពលករនិងបរិស្ថាន ទាមទារអោយខឿនសេដ្ឋកិច្ចវៀតណាមត្រូវ​ជំរុញ
ខ្លាំងការរៀបចំរចនាសម្ព័ន្ធពីខាងក្នុង។ បណ្ឌិត Vo Tri Thanh អតីត​អនុប្រធាន វិទ្យា
ស្ថានស្រាវជ្រាវ គ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម បានចាត់ទុកថា៖

          “ភាគច្រើន បណ្ដាជំពូក ក្នុងកិច្ចព្រមព្រៀង TPP ទាក់ទាញដល់គោល​នយោ​
បាយ​នៅក្នុងប្រទេសនិមួយៗ។បញ្ហាគឺគ្មានពន្ធគយគោលនយោបាយ ជា​បណ្ដារ
បាំង​ពាណិជ្ជកម្ម វិនិយោគធំបំផុត។ដូច្នេះ ត្រូវចំណុះទៅលើការ​កែទម្រង់​របស់
វៀតណាម​ដល់ទីណា ដើម្បីវៀតណាមអាចទទួលបានផលប្រយោជន៍ពីកិច្ចព្រម
ព្រៀង TPP។ ”

          ត្រៀមរៀបចំការអនុវត្តកិច្ចព្រមព្រៀងយ៉ាងឆាប់ៗ

        វាយតំលៃអំពីបណ្ដាការជះឥទ្ធិពលនៃកិច្ចព្រមព្រៀងTPP នេះ រដ្ឋមន្ត្រី​ក្រសួង
ឧស្សាហពាណិជ្ជកម្មវៀតណាម លោក Vu Huy Hoang បានអះអាងថា៖​កិច្ចព្រម
ព្រៀង TPP នឹងជួយឧបត្ថម្ភលើកកំពស់ថានះរបស់វៀតណាមនៅ​ក្នុងតំបន់និង
អន្តរជាតិ។ ក្រោយរយៈពេល៥ឆ្នាំចរចារ ដល់ពេលបញ្ចប់ ហើយ​ដល់ពេលចុះ
ហត្ថើលេខាជាផ្លូវការ ខ្លឹមសារកិច្ចព្រមព្រៀងនេះនៅរក្សាបាន​ផលប្រយោជន៍ចំ
ពោះប្រទេសចូលរួមនានា ក្នុងនោះមានប្រជាជន និងអង្គភាពអាជីវកម្មវៀតណាម។ 
ទោះបីជាទទួលបានផលប្រយោជន៍ជាច្រើនពី TPPក្តី ​ប៉ុន្តែចាប់ពីឥឡូវនេះតទៅ
 ត្រូវរៀបចំល្អ បណ្ដាលក្ខណះដើម្បីកិច្ចព្រមព្រៀងនេះចូលជាធរមាន។ រដ្ឋមន្ត្រី 
លោក Vu Huy Hoang បានសង្កត់ធ្ងន់ថា៖

          “ ការងារដើមដំបូងគឺត្រូវរៀបចំការផ្សព្វផ្សាយព័ត៍មានអំពីខ្លឹមសារនានានៃ
​កិច្ចព្រមព្រៀង ទៅដល់សហគមន៍អង្គភាពអាជីវកម្ម។ទន្ទឹមនឹងនោះ ក៏ត្រូវម្ចាស់
ការទប់ទល់នឹងការលំបាកសាកល្បងនានា។ទីពីរគឺ សុក្រិតក្របខ័ណ្ឌច្បាប់។ ទី
បី គឺការងារអនុវត្ត ផ្នែកឧស្សាហ ពាណិជ្ជកម្មត្រូវឈានទៅមុខ ក្នុងការអនុវត្តខ្លឹម
សារនានាក្នុងកិច្ចព្រមព្រៀង រួមសហការយ៉ាងស្អិតរមួតជាមួយក្រសួង ស្ថាប័ន​
ទាក់ទិននានា។រួមជាមួយគ្នានោះ ត្រូវបង្កលក្ខណះងាយស្រួលសំរាប់សហគមន៍
អង្គភាពអាជីវកម្មចូលរួមប្រកបដោយប្រសិទ្ធិភាព។”

          តាមគំរោងក្រោយឆ្នាំ ២០១៨ កិច្ចព្រមព្រៀង TPP នឹងចូលជាធរមាន។ ​
បន្ទាប់ពីពេលបានចុះហត្ថលេខាជាផ្លូវការនេះ ដើម្បីបំពេញគោលបំណងរបស់​
សហគមន៍អង្គភាពអាជីវកម្ម ក៏ដូចជាប្រជាជន បណ្ដាអ្នកតាក់តែងគោលនយោបាយវៀតណាម បានមានកាយវិការសកម្មនិងប្រសិទ្ធិភាពជាច្រើន ដើម្បី
ក្តាប់ជាប់ឱកាសមាសនេះសំរាប់ប្រទេសជាតិ ក្នុងដំណាក់កាលធ្វើសមាហរណកម្ម​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ