ការគូសសញ្ញាថ្មីរបស់រដ្ឋសភាវៀតណាម

(VOVworld)-លោកស្រី Nguyen Thi Kim Ngan បានក្លាយទៅជាប្រធានរដ្ឋសភា
វៀតណាម បន្ទាប់ពីការបោះឆ្នោតនាថ្ងៃទី៣១មិនា។ លោកស្រីក៏ជាស្ត្រីដើមដំ
បូង កាន់តួនាទីនេះក្នុងប្រវត្តិសាស្ត្រ៧០ឆ្នាំរបស់ស្ថាប័នតាក់តែងច្បាប់វៀត
ណាម។ ព្រឹត្តិការនេះបានបន្តកត់ត្រានូវការផ្លាស់ប្តូរថ្មីរបស់រដ្ឋសភាវៀតណាម
និងអះអាង ថា នារីនិងបុរសមានសិទ្ធិស្មើគ្នាដែរ។

ការគូសសញ្ញាថ្មីរបស់រដ្ឋសភាវៀតណាម - ảnh 1
លោកស្រី Nguyen Thi Kim Ngan បានជ្រើសរើសជាប្រធានរដ្ឋសភាវៀតណាម (រូបថតៈ Hoang Long)

        លោកស្រី Nguyen Thi Kim Ngan -ជាប្រធានរដ្ឋសភាស្ត្រីដំបូងក្នុងប្រវត្តិ សាស្ត្ររដ្ឋសភាវៀតណាម ដែលជាឋានៈមួយក្នុងចំណោមឋានៈសំខាន់បំផុត ចំនួន៤នៃក្បាលម៉ាស៊ីនដឹកនាំរដ្ឋ។ នៅក្នុងនាទីដំបូងទទួលដំណែងដនោះ  ប្រធានរដ្ឋសភាថ្មីបានធ្វើសច្ចាប្រណិធាន ដោយសន្យាស្មោះត្រង់ជាមួយមាតុ
ប្រទេស ជាមួយប្រជាជននិងរដ្ឋធម្មនុញ្ញ។

        សាធារណមតិស្រុះចិត្តគំនិតយ៉ាងក្រៃលែង

        ការដែលរដ្ឋសភាវៀតណាមមានប្រធានជាស្ត្រីនោះ គឺទទួលបានការវាយ តម្លៃខ្ពស់របស់សមាជិក​សមាជិការសភា។ លោកស្រី Cao Thi Xuan សមាជិការ អចិន្ត្រៃយ៍ក្រុមប្រឹក្សាជនជាតិរបស់រដ្ឋសភា បានសម្តែងក្តីសោមនាស្សរីករាយ ចំពោះព្រឹត្តិការណ៍នេះ។​តាមលោកស្រីរូបនេះថា ប្រការនេះសរឲ្យនូវការផ្លាស់ប្តូរ ថ្មីរបស់បក្សនិងរដ្ឋក្នុងការងាររៀបចំកម្មាភិបាល។ សមាជិការ Cao Thi Xuan មាន
សេចក្តីសង្ឈឹមថា ប្រធានរដ្ឋសភាថ្មី នឹងមានការផ្តួចផ្តើមគំនិតជាច្រើនសម្រាប់
ជួយ រដ្ឋសភាមានការផ្លាស់ប្តូរថ្មីជាច្រើន សំដៅឆ្លើយតបនឹងបំណងប្រាថ្នារបស់
អ្នកបោះ ឆ្នោតទូទាំងប្រទេស។ លោក Do Van Duong សមាជិកសភាមណ្ឌល
ហូជីមិញ​បានសម្តែងក្តីសង្ឃឹមថា៖

“ពាក្យសច្ចាប្រណិធានរបស់លោកស្រីប្រធានរដ្ឋសភាប្រកបអត្ថន័យសំខាន់
ណាស់។ ខ្ញុំសង្ឃឹមថា លោកស្រីប្រធានរដ្ឋសភានឹងរួមចំណែកយ៉ាងធំធេង
ដើម្បី ថ្នាក់ដឹកនាំរដ្ឋសភាពិតប្រាកដ្ឋជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន
និងជាស្ថាប័នរដ្ឋមានសិទ្ធិអំណាចខ្ពស់បំផុតផងដែរ”។

        ព័ត៌មានថាវៀតណាមមានប្រធានរដ្ឋសភាជាស្ត្រីដំបូងនោះ ត្រូវបានទីភ្នាក់ ងារសារព័ត៌មានបរទេសជាច្រើនចុះផ្សាយជាសាធារណ ដែលក្នុងនោះសុទ្ធតែ វាយតម្លៃល្អចំពោះលោកស្ត្រី Nguyen Thi Kim Ngan  ដែរ។ ទីភ្នាក់ងារសារព័ត៌​
មានបារាំង AFP បានសរសេរថា ៖ ជាលើកដំបូងដែលវៀតណាមជ្រើសរើសស្ត្រី មួយរូបកាន់ដំណែងជាប្រធានរដ្ឋសភា។​ហើយទីភ្នាក់ងារនេះបានហៅលោកស្រី
Kim Ngan ថា “អ្នកតាក់តែងច្បាប់ជើងចាស់”។ ទីភ្នាក់ងារសារព័ត៌មាន Channel
News Asia (CNA) របស់សឹង្ហបុរីបានជូនដំណឹងថា លោកស្រី Nguyen Thi Kim
Ngan មាមកេរ្តិ៍ឈ្មោះល្អនិងសក្តិសមជាអ្នកដឹកនាំ។ តាមសារព័ត៌មាន New York
Times របស់អាមេរិកថា ការដែលលោកស្រី Nguyen Thi Kim Ngan  ជាប់ឆ្នោត ជា
ប្រធានរដ្ឋសភា គឺដោយសារលោកស្រីមានសមត្ថភាព សក្តិសមជាអ្នកដឹកនាំ និងមានលក្ខណៈសម្បត្តិល្អ។ គេហទំព័រ NDTV របស់ឥញ្ឌាក៏បានវាយតម្លៃខ្ពស់
ចំពោះការដែលរដ្ឋសភាវៀតណាមបានជ្រើសរើសលោកស្រី Nguyen Thi Kim
Ngan កាន់ដំណែងប្រធានរដ្ឋសភានឹងចាត់ទុកថា “នេះជាជម្រើសមានចរិត
លក្ខណៈយុទ្ធសាស្រ្ត”។

        អះអាងនូវសមភាពភេទ

        ការដែលលោកស្រី Nguyen Thi Kim Ngan ជាប់ឆ្នោតជាប្រធានរដ្ឋសភា ជាការបោះជំហានសំខាន់ក្នុងកិច្ចការនៃសមភាពភេទ។ លោក Le Nhu Tien ​សមាជិកសៅភាមណ្ឌល Quang Tri បានវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍នឹង
​ចាត់ទុកថា ការផ្តចផ្តើមគំនិតបង្កើនចំនួនសមាជិការសភាឡើងដល់៣០% គឺ សមស្របទៅនឹងដំណើរការធ្វើសមាហរណកម្មជាមួយពិភពលោក។ រីឯលោក
ស្រី Bui Thi An សមាជិការសភាមណ្ឌលហាណូយបានឲ្យដឹងថា៖

“ព្រឹត្តិការណ៍នេះបានសម្តែងនូវការបោះជំហានដ៏វែងមួយស្តីពីសមភាពភេទ
នៅ វៀតណាម។​ចំពោះស្ត្រីវិញ មិនត្រឹមតែនៅវៀតណាមប៉ុណ្ណោះទេ សម្បីតែ
នៅក្នុង តំបន់ ប្រការនេះក៏គួរឲ្យមោទនៈដែរ ខណៈដែលលោកស្រី Kim Ngan
បានជាប់ ឆ្នោតជាប្រធានរដ្ឋសភាវៀតណាម”។

        រយៈពេល៧០ឆ្នាំបង្កើតនិងអភិវឌ្ឍន៍របស់រដ្ឋសភាវៀតណាមបានគូស សញ្ញាប្រវត្តិសាស្ត្រមួយ នៅពេលដែលជាលើកដំបូងវៀតណាមមានប្រធានរដ្ឋ
សភាជាស្ត្រី។ ក្នុងឋានៈជាប្រមុខស្ថាប័នរដ្ឋអំណាច សង្ឃឹមថា លោកស្រីNguyen
Thi Kim Ngan នឹងដឹកនាំរដ្ឋសភាបំពេញល្អនូវមុខងារធំបំផុតចំនួន៣នោះគឺ
តាក់ តែងច្បាប់ ឃ្លាំមើល និងសម្រេចរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិ
ឲ្យសក្តិ សមទៅនឹងការជឿទុកចិត្តដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ