ការតស៊ូប្រឆាំងអំពើពុករលួយជាការប្តេជ្ញាចិត្តរបស់បក្សទាំងមូលនិងប្រជាជនទាំងមូល

(VOVWORLD) -នៅវៀតណាមកំពុងអនុវត្តការតស៊ូប្រឆាំងអំពើពុករលួយតាមស្មារតីនៃសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាត បក្សកុម្មុយនីស្តវៀតណាម នីតិកាលទី១២ និងសេចក្ដីសម្រេចចិត្តមជ្ឈឹមលើកទី៤នីតិកាលទី១១ស្ដីអំពីការកសាងនិងកែទម្រង់ បក្ស។ មានសាធារណះមតិបានចាត់ទុកថា៖ការងារកសាងបក្ស រុញថយក្រោយអំពើ ពុករលួយ ការស្រុតចុះរបស់បក្សរបស់នៅមានកំហិត និងបក្សកុម្មុយនីស្ត វៀតណាម មិនអាចតស៊ូប្រឆាំងអំពើពុករលួយ និងការឳនភាពបានឡើយ។ប៉ុន្តែទ្រឹស្ដីនេះបង្ហាញ មិនត្រឹមត្រូវអំពីស្ថានភាពជាក់ស្ដែងនៅវៀតណាមទេ។

នៅវៀតណាមកំពុងអនុវត្តការតស៊ូប្រឆាំងអំពើពុករលួយតាមស្មារតីនៃសេចក្ដីសម្រេចចិត្តរបស់មហាសន្និ បាត បក្សកុម្មុយនីស្តវៀតណាម នីតិកាលទី១២ និងសេចក្ដីសម្រេចចិត្តមជ្ឈឹម លើកទី៤ នីតិកាលទី១១ស្ដីអំពីការកសាង និងកែទម្រង់បក្ស។ មានសាធារណះមតិបានចាត់ទុកថា៖ការងារកសាងបក្ស រុញថយក្រោយអំពើពុករលួយ ការស្រុតចុះរបស់បក្សរបស់នៅមានកំហិត និងបក្សកុម្មុយនីស្តវៀតណាម មិនអាចតស៊ូប្រឆាំងអំពើពុករលួយ និងការឳនភាពបានឡើយ។ ប៉ុន្តែ ទ្រឹស្ដីនេះបង្ហាញមិនត្រឹមត្រូវអំពីស្ថានភាពជាក់ស្ដែងនៅវៀតណាមទេ។

ការតស៊ូប្រឆាំងអំពើពុករលួយជាការប្តេជ្ញាចិត្តរបស់បក្សទាំងមូលនិងប្រជាជនទាំងមូល - ảnh 1

ការតស៊ូប្រឆាំងអំពើពុករលួយជាការប្តេជ្ញាចិត្តរបស់បក្សទាំងមូលនិងប្រជាជនទាំងមូល

អំពើពុករលួយជាបាតុភូតសង្គមអសកម្ម ហើយប្រទេសណាលើពិភពលោកក៏មានដែរ។ ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀត វៀតណាមបានកំណត់ការងារបង្ការប្រឆាំងអំពើពុករលួយ ជាភារកិច្ចសំខាន់ និងត្រូវអនុវត្តជាប្រចាំ របស់រដ្ឋអំណាច និងសង្គមទាំងមូល។

            អំពើពុករលួយត្រូវបានរាំងស្កាត់ជាជំហានដំបូង

         ការតស៊ូប្រឆាំងអំពើពុករលួយ បានអនុវត្តចាប់ពីពេលបក្សកុម្មុយនីស្តវៀតណាមបានបង្កើតមក និងដឹក នាំបដិវត្តន៍វៀតនាម ចាប់ពីឆ្នាំ១៩៣០មក។ ក្នុងការតស៊ូប្រឆាំងនេះ បក្ស និងរដ្ឋបានចេញយន្តការ គោលនយោបាយជាច្រើន ជាពិសេសគឺបង្កលក្ខណះងាយស្រួលអោយប្រជាជនគ្រប់ស្រទាប់សកម្មចូលរួម តាមរយៈយន្តការឃ្លាំមើលនៃស្ថាប័នដោយប្រជាជនជ្រើសតាំង របស់រណៈសិរ្សមាតុភូមិ បណ្ដាអង្គការនយោបាយ សង្គមគ្រប់ជាន់ថ្នាក់ និងស្ថាប័នសារព័ត៌មាននានា។ ដោយមានការប្តេជ្ញាចិត្តខាងនយោបាយរបស់បក្ស រដ្ឋក្នុងការងារតស៊ូប្រឆាំងអំពើពុករលួយ ជាពិសេសគឺបណ្ដាស្ថាប័ន អង្គការមានសមត្ថកិច្ចក្នុងការងារតស៊ូប្រឆាំងអំពើពុករលួយ ការចូលរួមយ៉ាងសកម្មរបស់រណៈសិរ្សមាតុភូមិអង្គការនយោបាយ សង្គម ប្រជាជននិងសារព័ត៌មាន បានរួមចំណែកជាច្រើន ក្នុងការងារបង្ការ ប្រឆាំងអំពើពុករលួយ។ ករណីអំពើពុករលួយធំៗ និងស្មុគ្រស្មាញជាច្រើនបានរកឃើញ និងចាត់ការយ៉ាងហ្មត់ចត់ រួមចំណែករក្សាស្ថិរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ពង្រឹងទំនុកទុកចិត្តរបស់ប្រជាជន ចំពោះបក្ស និងរដ្ឋ។

            ការតស៊ូប្រឆាំងអំពើពុករលួយជាភារកិច្ចសំខាន់ចំពោះមុខនិងយូរអង្វែង

            ពង្រីកនូវលទ្ធផលដែលទទួលបានជាជំហានដំបូង ក្នុងការងារតស៊ូប្រឆាំងអំពើពុករលួយ វៀតណាមបន្តកសាង បំពេញបន្ថែម ធ្វើវិសោធនកម្មនិងសម្រេចបទបញ្ញាត្តិនានា របស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ សំដៅធានាអោយការងារបង្ការប្រឆាំងអំពើពុករលួយ ប្រកបដោយប្រសិទ្ធភាព។ ក្នុងចំណោមដំណោះស្រាយនានានោះ វៀតណាមបានយកចិត្តទុកដាក់កសាងបទបញ្ញត្តិផ្ទៃក្នុងរបស់បក្ស គោលការណ៍និងបទដ្ឋានសីលធម៌អនុវត្តចំពោះកម្មាភិបាល បក្ខជន អ្នកប្រមុខ កសាងនិងសុក្រិតបែបផែនគ្រប់គ្រងសេដ្ឋកិច្ច សង្គមកិច្ច និងរបប ស្ដីអំពីការងារបង្ការប្រឆាំងអំពើពុករលួយ។

            ក្នុងស្ថានភាពជាក់ស្ដែង អនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាមស្ដីអំពីការងារបង្ការប្រឆាំងអំពើពុករលួយ បរិមាណកម្មាភិបាល បក្ខជនដែលប្រព្រឹត្តបទល្មើសអំពីអំពើពុករលួយ និងការស្រុតចុះអំពីសតិអារម្មណ៍ខាងនយោបាយ សីលធម៌ និងរបៀបរស់នៅបានថយចុះជាបណ្ដើរៗ។ បណ្ដាស្ថាប័នរដ្ឋបាល បានមានកំណែទម្រង់ជាច្រើនអំពីរបបរដ្ឋបាល លើកកំពស់ស្មារតីបំរើប្រជាជន មន្ទីរពេទ្យបង្កើនបរិមាណសម្ភារះសុខាភិបាល លើកកំពស់សិលធម៌វេជ្ជបណ្ឌិត បំរើអ្នកជំងឺប្រកបដោយល្អប្រសើរថែមទៀត។ ច្បាស់លាស់ថា៖ ប្រជាជនបានពេញចិត្តចំពោះគុណភាពបំរើរបស់ស្ថាប័ន កម្មាភិបាល។ អំពើពុករលួយត្រូវបានរាំងស្កាត់។ ប្រការនេះបានសរអោយឃើញថា៖ ការតស៊ូប្រឆាំងអំពើពុករលួយ និងការស្រុតចុះក្នុងជួរបក្សធ្លាក់ទឹកចិត្តនៅវៀតណាម ទទួលបានលទ្ធផលជាជំហានដំបូង ហើយនេះជាលទ្ធផលដែលមិនអាចបដិសេធបានឡើយ។

            សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតមជ្ឈឹម លើកទី៤ នីតិកាលទី១២ បានកំណត់គោលដៅ  ទស្សនះ ក្រុមដំណោះស្រាយ និងរៀបចំសកម្មភាពបង្ការប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព។ ប្រការនេះបានសរអោយឃើញថា៖ បក្សកុម្មុយនីស្តវៀតណាម បានកំណត់នូវការប្តេជ្ញាចិត្តខាងនយោបាយ ក្នុងការងារបង្ការប្រឆាំងអំពើពុករលួយ។ជាងនោះទៅទៀត សង្គមវៀតណាមទាំងមូល ក៏មានបំរ៉ែបំរួល និងប្រព័ន្ធនយោបាយ បានរួមជាមួយប្រជាជន ប្តេជ្ញាចិត្តតស៊ូប្រឆាំងអំពីពុករលួយ និងការស្រុតចុះក្នុងបក្សប្រកបដោយប្រសិទ្ធភាពបំផុត៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ