ការទាក់ទាញដើមទុន FDI របស់វៀតណាម៖ ឆ្លៀតឱកាសដើម្បីអភិវឌ្ឍន៍

(VOVWORLD) - ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ ដើមទុនចុះបញ្ជីថ្មីសរុប ដើមទុនចុះបញ្ជី ដែលបានកែសម្រួល និងទំហំនៃការរួមចំណែកមូលធន និងការទិញភាគហ៊ុនរបស់ វិនិយោគិនបរទេស ចូលមកវៀតណាមបានកើនឡើងជាង ៣៨% បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។ តាមការព្យាករណ៍ថា នាពេលខាងមុខ នៅពេលដែលគោល នយោបាយមេត្រីភាពជាមួយនឹងវិនិយោគិន ពង្រីកប្រសិទ្ធភាព ហើយការធានាហេដ្ឋា រចនាសម្ព័ន្ធប្រកបដោយភាពងាយស្រួលនោះ នឹងជួយវៀតណាមក្លាយ ជាគោលដៅទាក់ទាញសម្រាប់សហគ្រាសបរទេសដែលកំពុងស្វែងរកយថាទស្សន៍ កំណើនប្រកបដោយចីរភាពក្នុងរយៈពេលវែង។

ការទាក់ទាញដើមទុន FDI របស់វៀតណាម៖ ឆ្លៀតឱកាសដើម្បីអភិវឌ្ឍន៍ - ảnh 1រូបថត៖ congthuong.vn

លំហូរដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាមក្នុងឆ្នាំនេះ តំរង់ទៅលើវិស័យបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ សុខាភិបាល ហិរញ្ញវត្ថុ អចលនទ្រព្យ។ ល។

ឆ្នាំ ២០២៤ នឹងបំបែកកំណត់ត្រានៃចំនួនសហគ្រាសអាមេរិកមកកាន់វៀតណាម

តំណាងសហគ្រាសអាមេរិកចំនួន ៥០ ក្នុងវិស័យបច្ចេកវិទ្យា ថាមពល អាកាសចរណ៍ ការពារជាតិ កសិកម្ម និងម្ហូបអាហារ ទើបតែបានបញ្ចប់ដំណើរទស្សនកិច្ចដើម្បី ស្រាវជ្រាវទីផ្សារ ពង្រីកការវិនិយោគនៅវៀតណាម។ នេះជាឆ្នាំទី២ហើយ ដែលវៀត ណាមបានទទួលគណៈប្រតិភូធុរជនអាមេរិកក្នុងបរិមាណធំ មកទស្សនា និងស្វែងរក ឱកាសវិនិយោគ និងពង្រីកទីផ្សារ។ នេះគឺជាសកម្មភាពជាប្រចាំដែលរៀបចំដោយក្រុម ប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន (USABC)។

តំណាងឱ្យវិស័យធនាគារអាមេរិកក្នុងគណៈប្រតិភូ លោកស្រី Reta Jo Lewis ប្រធានធនាគារនាំចេញ-នាំចូលរបស់សហរដ្ឋអាមេរិក (EXIM) បានបញ្ជាក់ថា នឹងបន្តបង្កើនការគាំទ្រសម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុរវាងសហរដ្ឋអាមេរិក និងវៀតណាម។ ក្នុងឱកាសនេះ EXIM បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដែលមានតម្លៃ ៥០០ លានដុល្លារអាមេរិកជាមួយដៃគូវៀត
ណាម។

ចំណែកឯតំណាងរបស់ Atmo ជាសហគ្រាសអាមេរិកដែលមានឯកទេសក្នុងការ ផ្តល់សេវាកម្មព្យាករណ៍អាកាសធាតុដោយបច្ចេកវិទ្យាផ្អែកលើបញ្ញាសិប្បនិមិត្ត បាន និយាយថា គេមានជំនឿជាក់យ៉ាងខ្លាំងចំពោះសក្ដានុពលវិនិយោគនៅប្រទេសវៀត ណាម ដែលជាប្រទេសកំពុងរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។

តំណាងរបស់ Meta (ក្រុមហ៊ុនមេរបស់ Facebook) បានទម្លាយថា គេនឹងនាំយក ផលិតផល និងសេវាកម្មថ្មីៗជាច្រើនមកកាន់ប្រទេសវៀតណាម ដោយមានជំនឿជាក់ លើសក្ដានុពលរបស់វៀតណាមក្នុងការក្លាយជាចំណុចភ្លឺនៅអាស៊ីក្នុងវិស័យបញ្ញាសិប្បនិមិត្ត។ ក្នុងពេលជាមួយគ្នានោះ ប្រធានសម្ព័ន្ធក្រុមហ៊ុន AIS អាមេរិក លោក Josep Frank Uldo បានមានប្រសាសន៍ថា៖

“យើងខ្ញុំបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំក្នុងបរិយាកាសអាជីវកម្មផ្សេងៗគ្នា ប៉ុន្តែយើងខ្ញុំឃើញឱកាសដ៏ធំនៅវៀតណាម។ ឧទាហរណ៍មួយគឺ តម្រូវការក្នុងការអភិវឌ្ឍអគ្គិសនី ហើយការអនុវត្តបញ្ញាសិប្បនិមិត្តក្នុងវិស័យអគ្គិសនីកំពុងត្រូវ បានបើកទូលាយ។ យើងខ្ញុំមានគំនិតមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយ វៀតណាម។ លើសពីនេះ ការដែលវៀតណាមមានប្រជាជនវ័យក្មេង ជាមួយនឹងចំនួន ប្រជាជនជាង ១០០ លាននាក់ ហើយប្រជាជនរួសរាយរាក់ទាក់ និងឧស្សាហ៍ព្យាយាម ក៏ជាគុណសម្បត្តិដែរ បើធៀបនឹងប្រទេសដទៃទៀត”។

យោងតាមនាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគ) កាលពី ឆ្នាំមុន សហគ្រាសអាមេរិកបានវិនិយោគលើគម្រោងជាង ១៣៤០ នៅក្នុងប្រទេសវៀត ណាម ជាមួយនឹងដើមទុនសរុបជាង ១១,៨ ពាន់លានដុល្លារអាមេរិក ដែលជាប់ ចំណាត់ថ្នាក់ទី ១១ ទាក់ទងនឹងទំហំវិនិយោគ។ សម្ព័ន្ធក្រុមហ៊ុនឈានមុខគេរបស់ អាមេរិកដូចជា Intel, CocaCola, Cargill... គិតត្រឹមពេលនេះ បានបណ្ដាក់ទុនវិនិយោគ រាប់ពាន់លានដុល្លារចូលមកប្រទេសវៀតណាម។

យថាទស្សន៍អំពីកំណើនថ្មីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៤

ដំណើរទស្សនកិច្ចនៅវៀតណាមរបស់គណៈប្រតិភូធុរជនអាមេរិកគឺជាសញ្ញាវិជ្ជមានមួយក្នុងការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសរបស់វៀតណាមក្នុងឆ្នាំនេះ។ កាលពីឆ្នាំមុន វៀតណាមបានបង្កើតកំណត់ត្រានៃដើមទុនវិនិយោគផ្ទាល់ពីបរទេសដែលបានចុះបញ្ជីដោយមានចំនួន ៣៦,៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៣២,១% បើធៀបនឹងឆ្នាំមុន។ សេដ្ឋវិទូជាច្រើនបានព្យាករថា ឆ្នាំនេះបន្តជាឆ្នាំនៃការ ទម្លុះទម្លាយក្នុងការទាក់ទាញ FDI។

ការផ្លាស់ប្តូរគោលនយោបាយទាក់ទាញ FDI របស់វៀតណាមបានបង្កើតឥទ្ធិពលនេះ។ កាលពីប្រាំឆ្នាំមុន (ឆ្នាំ ២០១៩) ការិយាល័យនយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានចេញសេចក្តីសម្រេចចិត្តលេខ ៥០ ស្តីពីការតំរង់ ទិសសម្រាប់ការសុក្រិតស្ថាប័ន គោលនយោបាយ លើកកំពស់គុណភាព និងប្រសិទ្ធ ភាព នៃកិច្ចសហប្រតិបត្តិការវិនិយោគបរទេសរហូតដល់ឆ្នាំ ២០៣០។ ដើម្បីសម្រេច បាននូវគោលដៅនៃសេចក្ដីសម្រេចចិត្តនេះ នៅឆ្នាំ២០២២ រដ្ឋាភិបាលបាននាំចេញយុទ្ធ សាស្ត្រសហប្រតិបត្តិការវិនិយោគបរទេសសម្រាប់ដំណាក់កាល ២០២១-២០៣០។ ក្នុងពេលជាមួយគ្នានោះ រដ្ឋសភាក៏បានចាត់ចែងឲ្យរដ្ឋាភិបាលក្នុងឆ្នាំនេះកសាង សេចក្តីព្រាងសារាចរណ៍ស្តីពីការបង្កើត ការគ្រប់គ្រង និងប្រើប្រាស់មូលនិធិគាំទ្រការ វិនិយោគ ពីចំណូលពន្ធអប្បបរមាសកល និងប្រភពហិរញ្ញវត្ថុស្របច្បាប់ផ្សេងទៀត។ គោលនយោបាយនេះ គឺសំដៅរក្សាស្ថិរភាពបរិយាកាសវិនិយោគ ទាក់ទាញវិនិយោគិន យុទ្ធសាស្ត្រ សម្ព័ន្ធក្រុមហ៊ុនពហុជាតិ និងគាំទ្រសហគ្រាសក្នុងស្រុកក្នុងវិស័យមួយ ចំនួនដែលត្រូវការការលើកទឹកចិត្តផងដែរ។

នៅចុងឆ្នាំមុន Fitch Ratings ដែលជាអង្គការវាយតម្លៃឥណទានអន្តរជាតិបាន ដំឡើងចំណាត់ថ្នាក់ឥណទានជាតិរបស់វៀតណាមឡើងកម្រិត BB+ ជាមួយនឹងយថាទស្សន៍ស្ថិរភាព ព្រមទាំងក៏បានសង្កត់ធ្ងន់ថា វៀតណាមកំពុងមានលក្ខណៈងាយ ស្រួលក្នុងការទាក់ទាញ FDI។ យថាទស្សន៍សេដ្ឋកិច្ចប្រកបដោយស្ថិរភាព និងគោលនយោបាយមេត្រីភាពជា មួយវិនិយោគិន គឺជាកត្តាដែលទាក់ទាញសហគ្រាសបរទេសមកវៀតណាម ពីនោះ បង្កើតគុណសម្បត្តិដើម្បីឲ្យវៀតណាមអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ