ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់៖ ថូរថ្មីស្រាចាស់។

ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់៖ ថូរថ្មីស្រាចាស់។ - ảnh 1
ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់៖ ថូរថ្មីស្រាចាស់។​ (Reuter)

        VOV-ក្នុងចំណោមបេក្ខជនជិត៧រយនាក់ចូលរួមប្រជែងការបោះឆ្នោតលើក​
នេះ ក្រុមប្រឹក្សាព្យាបាលអ៊ីរ៉ង់ ជាស្ថាប័នឃ្លាំមើលដែលត្រូវបានបង្កើតឡើងមិនឆ្លង​តាមរយៈការបោះឆ្នោតបានជ្រើសរើសបេក្ខជនចំនួន៨នាក់។ ប្រការគួរឲ្យយក​ចិត្ត​ទុកដាក់គឺ៥នាក់ក្នុងចំណោមបេក្ខជន៨នាក់នោះជាបណ្ដាអ្នកអភិរក្សមានទំនាក់​ទំនងស្និទ្ធជាមួយមេដឹកនាំកំពូលអ៊ីរ៉ង់សម្ដេចព្រះសង្ឃរាជ Ali Khamenei។ ត្រូវតាម
បំណងរបស់​សម្ដេចព្រះសង្ឃរាជ​Khamenei អំពីការបោះឆ្នោតមួយសណ្ដាប់ធ្នាប់ សុខសាន្តត្រាណនិងមិន​បង្កការប្រកែកវែកញែកនោះ មុននឹងការបោះឆ្នោត
បណ្ដាអ្នកដែលត្រូវបានចាត់ទុក​ថា មាន​សតិអារម្មណ៍ជឿនលឿនត្រូវបានហាម
ឃាត់មិនឲ្យប្រគួតប្រជែងការបោះឆ្នោតដូចជាលោក​ Akbar Hashemi Rafsanjani និង
លោក Efandiar Rahim Mashaie។ ដូច្នេះចំពោះ​បេក្ខជន​៥នាក់ក្នុងចំណោមបេក្ខជន
ចំនួន៨នាក់ដើរតាមផ្លូវអភិរក្សនាបច្ចុប្បន្ននោះ អ្នក​ឃ្លាំមើលដំបន់ជាច្រើនបាន
ព្យាករណ៍ថា​អ្នកបោះឆ្នោតអ៊ីរ៉ង់ពិបាកក្នុងការ​ជ្រើស​រើស។
        នៅចាំបានថា៖ ក្នុងការបោះឆ្នោតនាឆ្នាំ២០០៩ ការដ​ង្ហែក្បួនរបស់គណះបក្ស នានាបានទាក់ទាញជនជាច្រើនកុះករចូលរួម។ក្នុងពេលនោះយុទ្ឋនាការបោះឆ្នោត ឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិយាកាសដ៍ស្ងាមស្ងាត់ជាបង្គួរ។ការដ​ង្ហែក្បួនមិនប្រព្រឹត្តទៅ នៅទូទាំងប្រទេស។ការដែលបេក្ខជនស្ទើរតែ ទាំអស់គ្រាន់តែដំណើរការជជែកគ្នា
ចំនួន៣លើកដែលបានផ្សាយជាបន្ត ផ្ទាល់មិនអាចផ្តល់មកនូវចំណាប់អារម្មណ៍ សកម្មអោយអ្នកបោះឆ្នោតបាន ឡើយ។បណ្តអ្នកជំនាញការចាត់ទុកថា៖ការ យកចិត្តទុកដាក់ជាសារវន្ត របស់ប្រជាជនអ៊ីរ៉ង់នាបច្ចុប្បន្នគឺជាខឿនសេដ្ឋកិច្ចត្រូ​វ
រងផលប៉ះពាល់ដ៍ ធ្ងន់ធ្ងរដោយសារវិធានការដាក់ទណ្ឌកម្មនៃអង្គការអន្តរជាតិមួយ
ចំនួន។ តាមតួលេខស្ថិតិនាពេលថ្មីៗនេះគឺអត្រាអតិផរណានៃប្រទេសនេះបានកើន
ឡើង២៩,៨%និងអត្រាបាត់អាជីពមាន១៤%។តំលៃប្រាក់Rial របសើអ៊ីរ៉ង បានធ្លាក់
ចុះ៨០%។តាមការប៉ាន់ស្មានថា Tehran ត្រូចខូចខាតជាង ១០០ពាន់លានដុល្លារ
អាមេរិកដោយសារប្រទេសនេះមិនទទួលបានប្រាក់ ចំណូលអាជីវកម្មពីការលក់
ប្រេងកាត​និងសកម្មភាពវិនិយោគបរទេស។ ក្នុងពេលនោះវិបត្តិនុយក្លេអ៊ែរពុំទាន់
មានសញ្ញាបន្ឋូស្រាលនៅឡើយ។ ក្នុងបំណងរិតបណ្តឹងថែមទៀតនូវបទហុំព័ទ្ឋ
សេដ្ឋកិច្ចចំពោះអ៊ីរ៉ង់នាសប្តាហ៍កន្លងទៅរដ្ឋអំណាចអាមេរិករបស់ប្រធានាធិបតី
Barack Obama បាន បញ្ចូលក្រុមហ៊ុនជិត៤០របស់អ៊ីរ៉ង់ចូលក្នុងបញ្ជីខ្មៅដោយជាប់
សង្ស័យពីការលួចលាក់ទ្រព្យសម្បត្តិនិងផ្តល់ប្រាក់រាប់ពាន់លានដុល្លារអាមេរិក
អោយ រដ្ឋាភិបាល Tehran។ ក្នុងកាលៈទេសៈដែលខឿនសេដ្ឋកិច្ចអ៊ីរ៉ង់កាន់តែ
ធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃដោយការជិះឥទ្ធិពលរបស់បណ្ដាវិធានការដាក់
ទណ្ឌកម្មនិងក្បាលម៉ាស៊ីនគ្រប់គ្រងដែលបានវាយតំលៃគឺអន់ខ្សោយនោះ ប្រជាជនអ៊ីរ៉ង់កំពុងត្រូវការប្រធានាធិបតី​មួយរូបដែលអាចនាំប្រទេសជាតិរួចផុត
ពីស្ថានភាពសេដ្ឋកិច្ចអន់ខ្សោយ កសាងរូបភាព​ប្រទេសអ៊ីរ៉ង់ស្និទ្ធស្នាលនិងស្នេហារ
សន្តិភាព។ ប៉ុន្តែចំពោះបំរែបំរួលនាបច្ចុប្បន្ន អ្នក​ជំនាញការជាច្រើនជឿជាក់ថា មិន
មានក្តីសង្ឃឹមច្រើនថាការបោះឆ្នោតនៅអ៊ីរ៉ង់​លើកនេះនឹងនាំមកនូវការបន្ថូស្រាល
ភាពតានតឹងនិងបណ្ដាវិធានការជាកត្តាជួរមុខ​ដើម្បីស្ដាខឿនសេដ្ឋកិច្ច។
​​​​​​​​​ប្រការគួរឲ្យយកចិត្តទុកដាក់គឺនៅប្រទេសឥស្លាមនេះតាមរដ្ឋធម្មនុញ្ញ ទោះបី​ជាប្រធានាធិបតីមានសិទ្ធិនិតិប្រតិបត្តិដូចជាចុះហត្ថលេខាលើអនុសញ្ញាកិច្ចព្រម
ព្រៀងជាមួយបណ្ដាប្រទេសផ្សេងៗនិងអង្គការអន្តរជាតិជាដើម ប៉ុន្តែគ្មានសិទ្ធិ​យ៉ាង​ពេញលេញចំពោះគោលនយោបាយកិច្ចការបរទេស កំលាំងប្រដាប់អាវុធរឺ​គោល
នយោបាយនុយគ្លេអ៊ែឡើយ។​ ការងារនេះដោយមេដឹកនាំកំពូល​ទទួល​ខុសត្រូវ។ ដូច្នេះចំពោះបេក្ខជនចំនួន៥ក្នុងចំណោមបេក្ខជនចំនួន៨ដែលដើរតាម​គោល​មាគ៌ាអភិរក្សនាបច្ចុប្បន្ន អ្នកស្រាវជ្រាវការបោះឆ្នោតជាច្រើននៅដំបន់បាន​
ព្យាករណ៍​ថា​ការផ្ទេរប្រគល់ដំណែងប្រធានាធិបតីត្រឹមតែជាថូថ្មីស្រាចាស់តែ
ប៉ុណ្ណោះ។​ គំនូរនយោបាយនៅអ៊ីរ៉ង់នឹងមិនមានការផ្លាស់ប្តូរថ្មីជាច្រើនបន្ទាប់ពីការ
បោះឆ្នោតនេះ​ឡើយ។ ជំនួសទៅនោះអ្នកជំនាញការជាច្រើនបានចាត់ទុកថា​
គោលជំហររបស់​អ៊ីរ៉ង់នឹងតឹងរឹងជាងនិងស្ថានភាពទាល់ច្រកនៅតែប្រព្រឹត្តទៅ
និងអាចនាំទៅ​ដល់​ការប្រឈមមុខយោធាមួយ៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ