ការប្តេជ្ញាចិត្តនិងការខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់វៀតណាមមិនអាចបដិសេធបានឡើយ

(VOVWORLD) - ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលត្រូវបានបក្សរដ្ឋវៀតណាមអនុវត្តយ៉ាងប្តូរផ្តាច់នាពេលថ្មីៗនេះ។ បណ្ដាលទ្ធផលយ៉ាងសកម្មនៃការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយបានបង្ហាញយ៉ាងច្បាស់ថា៖ ពាក្យសំអាងមូលបង្កាច់ ទាំងឡាយរបស់អនុភាពអមិត្តនាពេលកន្លងទៅគឺសំដៅប្រឆាំងជំទាស់វៀតណាម តែប៉ុណ្ណោះ។ ប៉ុន្តែ ពាក្យសំដីមូលបង្កាច់ទាំងនេះមិនអាចធ្វើការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាមឲ្យចុះខ្សោយបានឡើយ។ 

ការប្តេជ្ញាចិត្តនិងការខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់វៀតណាមមិនអាចបដិសេធបានឡើយ - ảnh 1 អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong 

អំពើពុករលួយមានចរិតលក្ខណៈសកលដែលកើតមានឡើងនៅប្រទេស ទាំងឡាយលើពិភពលោក។ មូលហេតុដែលនាំឲ្យមានអំពើពុករលួយមិនមែន ដោយសាររបបនយោបាយឬគណបក្សណាកាន់អំណាចទេ។ ដោយហេតុនេះ បណ្ដាអនុភាពអមិត្តដែលរៀបរាប់ថា៖ «របបបក្សតែមួយកាន់អំណាចគឺជាមូល ហេតុបណ្តាលឲ្យឡើងអំពើពុករលួយ» ឬ «ដោយសារបក្សកាន់អំណាចផ្តាច់ការ ដឹកនាំ ដូច្នេះ អំពើពុករលួយកើតមានឡើង» ឬ «អំពើពុករលួយគឺជាផលិតផល មិនអាចជៀសវាងបានឡើយនៃរបបកម្មសិទ្ធិឯកសារផលិតកម្មសាធារណៈនិងរបបបក្សតែមួយគត់» ពិតជាការឆ្លៀតយកការប្រយុទ្ធប្រឆាំងអំពើពុករលួយដើម្បី មូលបង្កាច់ ប្រឌិតរឿងអាស្រូវ សំដៅចុះខ្សោយកិត្យានុភាព ឆ្ពោះទៅគោលដៅ ផ្តួលរំលំតួនាទីរបស់បក្សកម្មុយនិស្ត្រ ហើយលុបបំនាត់យន្តការសង្គមនិយមនៅ វៀតណាម។

        លទ្ធផលវិជ្ជមាននៃការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ

ពាក្យសំដីមូលបង្កាច់ទាំងនេះមិនអាចបសេដិធឲ្យបានការប្តូរផ្តើមគំនិតនយោបាយនិងបណ្ដាសមិទ្ធផលក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់បក្សរដ្ឋ និងប្រជាជនវៀតណាម។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ ការងារប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយត្រូវបានបក្សរដ្ឋវៀតណាមអនុវត្តយ៉ាងមោះមុតដែល បង្កើតការបោះជំហានយ៉ាងខ្លាំងក្លានិងទូលំទូលាយក្នុងសង្គមទាំងមូល។ គិតតាំង ពីដើមអាណត្តិមហាសន្និបាតលើកទី ១២ របស់បក្ស រហូតមកដល់ពេលនេះ មានបក្ខជនចំនួន ១៣០០ នាក់ត្រូវបានដាក់ពិន័យដោយការប្រព្រឹត្តអំពើពុករលួយនិងធ្វើខុសដោយគំនិត។ តុលាការប្រជាជនគ្រប់ជាន់ថ្នាក់បានជំនុំជំរះរឿងហេតុចំនួន ៤៣៦ ដោយមានអ្នកចោទប្រកាន់ចំនួន ១១១៨ នាក់។ បណ្ដាវិស័យដែលងាយស្រួលកើតមានឡើងអំពើពុករលួយក៏ត្រូវបានអធិការកិច្ចរដ្ឋាភិបាលប្រមូលផ្តុំត្រួតពិនិត្យ។ តាមរយៈនោះដែរ ស្ថាប័នធ្វើការស៊ើបអង្គេតបានវិន័យព្រហ្មទ័ណ្ឌរឿងហេតុចំនួន ១៨៨ ដោយមានមុខសញ្ញាចំនួន ៣៣៥ នាក់។ អាជ្ញាធរសវនកម្មរជាតិក៏បានធ្វើសវនកម្មនៅអង្គភាពចំនួន ៤៣៤ អង្គភាពហើយប្រមូលវិញនូវចំនួនប្រាក់ជាង ៦៥ លានលានដុងសំរាប់ថវិការរដ្ឋ។

        ជាពិសេស ស្ថាប័នសមត្ថកិច្ចបានផ្តើមឡើងមុននូវការផ្គត់ផ្គង់ដ៏បើកចំហរព័ត៌មាននិងការកំណត់ទិសដៅសាធារណៈមតិក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយពង្រីកឲ្យបានតួនាទីយ៉ាងសកម្មនៃបណ្ដាស្ថាប័នសារព័ត៌មានក្នុងការងារនេះ។ តួនាទីការទទួលខុសត្រូវនៃរណសិរ្សមាតុភូមិ បណ្តាអង្គការនយោបាយសង្គមបណ្ដាអង្គការសង្គមនិងប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយកាន់តែពង្រីកឲ្យបានខ្លាំងក្លាថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ។ សកម្មភាពសហប្រតិបត្តិការអន្តរជាតិលើបញ្ហានេះក៏ត្រូវបានបើកទូលាយ។  តាមការវាយតំលៃនៃអង្គការតម្លាភាពអន្តរជាតិសន្ទទស្សន៍រកឃើញអំពើពុករលួយរបស់វៀតណាមកើនឡើងជាបន្តបន្ទាប់ក្រោយរយៈពេល ២ ឆ្នាំ ពីពន្ទុះ ៣១ នាឆ្នាំ ២០១៥ ដល់ពន្ទុះ ៣៥ នាឆ្នាំ ២០១៧។

ជំនឿទុកចិត្តរបស់ប្រជាជនគាំទ្រពង្រឹងថែមទៀតនូវការប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងអំពើពុករលួយ

ក្រៅពីការរួមវិភាគទានបង្កើតឡើងការបោះជំហានខាងសេដ្ឋកិច្ចសង្គម ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយបានពង្រឹងជំនឿទុក្ខចិត្តរបស់កម្មាភិបាល បក្ខជននិងប្រជាជនទៅលើបក្ស ទៅលើរបបសង្គមនិយម។ លទ្ធផលនៃការងារ ប្រយុទ្ធប្រឆាំងអំពើពុករលួយបានអះអាងយ៉ាងច្បាស់លាស់នូវកាប្តេជ្ញាចិត្តនយោ បាយរបស់បក្សរដ្ឋអំពីបញ្ហានេះ។ នោះក៏ជាសក្ខីភាពដែលអះអាងថា៖ ការជំរុញ យ៉ាងខ្លាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយដើម្បីបុព្វហេតុផ្លាស់ប្តូរថ្មីរបស់បក្ស ដោយមានគោលដៅបរិសុទ្ធ បង្កើតកំលាំងចលករជាពិតប្រាកដនៃក្បាលម៉ាស៊ីន និងជួរកម្មាភិបាល ពង្រឹងនិងបង្កើនជំនឿទុក្ខចិត្តរបស់ប្រជាជនដើម្បីអនុវត្តបុព្ធ ហេតុផ្លាស់ប្តូថ្មីដើម្បីប្រទេសជាតិប្រកបដោយជោគជ័យ។

        ការពិតក៏អះអាងថា៖  ការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់បក្សរដ្ឋនិងប្រ ជាជនវៀតណាមគឺបរិសុទ្ធបើកចំហរនិងតម្លាភាពបរានុម័ត គោរពប្រជាជននិង សាធារណៈមតិដើម្បីការអភិវឌ្ឍរបស់ប្រទេសជាតិប្រជាជាតិទាំងមូល។ លទ្ធផលនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយនាពេលកន្លងទៅនេះបានសឲ្យ ឃើញថា៖ ប្រជាជននិងសង្គមទាំងមូលបានដាក់ជំនឿទុក្ខចិត្តទាំងស្រុងទៅលើ បក្ស គាំទ្រការប្តេជ្ញាចិត្តនិងការខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់ បក្ស។ ដោយហេតុនេះ រាល់ពាក្យសំអាងមូលបង្កាច់អំពីអត្ថន័យនិងសមិទ្ធិផល របស់កិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយរបស់វៀតណាមសំដៅប្រឆាំងជំទាស់ រាំងស្កាត់ការអភិវឌ្ឍរបស់វៀតណាម សុទ្ធតែនឹងទទួលបរាជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ