ការព្រួយបារម្មណ៍រឺយល់ច្រឡំក្រិត្យលេខ៧២ដោយចេតនា


Vovworld-ក្រិត្យលេខ៧២អំពីការគ្រប់គ្រងផ្គត់ផ្គងប្រើប្រាស់សេវ៉ាកម្ម internet និង ព័ត៌មានលើបណ្ដាញដែលចូលជាធរមានចាប់ពីថ្ងៃទី១កញ្ញាឆ្នាំ២០១៣​នេះតទៅ ជា របៀងកត្តិយុតសំខាន់​ដើម្បី internet អភិវឌ្ឍន៍យ៉ាងស្វាហាប់នៅវៀតណាម។ គួរឲ្យ សោកស្ដាយណាស់ដែលស្ថានទូតអាមេរិកប្រចាំនៅទីក្រុង​ហាណូយនាពេលថ្មីៗនេះ បានចេញសេចក្តីប្រកាសសារព័ត៌មានអំពីព្រឹត្តិការណ៍នេះនិងសម្ដែងនូវរបស់ដែល
ហៅថា÷ការព្រួយបារម្មណ៍ដោយមិនសមហេតុផល​អំពីក្រិត្យលេខ៧២។

  ១សប្ដាហ៍ក្រោយពីក្រិត្យលេខ៧២របស់វៀតណាមបានចូលជា​ធរមានជាផ្លូវការ
នោះ នាថ្ងៃទី៦កញ្ញាឆ្នាំ២០១៣ ស្ថានទូតអាមេរិកប្រចាំនៅ​វៀតណាម​​បានចេញផ្សាយ​របស់ដែលហៅថា សេចក្តីប្រកាសសារព័ត៌មាន ក្នុងនោះបាន​សរសេរ​ថា​ ក្រិត្យលេខ
៧២​ហាក់ដូចជាដើរផ្ទុយនឹងកាតព្វ​កិច្ចរបស់វៀតណាមក្នុង​អនុសញ្ញាអន្តរជាតិស្ដីពី​សិទ្ធិបវេណីនិងនយោបាយក៏ដូចជាកិច្ចសន្យារបស់វៀតណាមក្នុងសេចក្តីប្រកាសអន្តរ
ជាតិអំពីសិទ្ធិមនុស្ស។ ក្រៅពីនោះ ក្រិត្យលេខ៧២​នឹង​រារាំងការអភិវឌ្ឍន៍របស់វិស័យ
បច្ចេកវិទ្យា ព័ត៌មានដែលកំពុងវិវឌ្ឍន៍នៅ​វៀតណាមដោយការទប់ស្កាត់ការផ្លាស់ប្តូរ ថ្មីក្នុងប្រទេសនិងរារាំងការវិនិយោគបរទេស។

ការព្រួយបារម្មណ៍រឺយល់ច្រឡំក្រិត្យលេខ៧២ដោយចេតនា - ảnh 1
រដ្ឋមន្ត្រីក្រ សួង​ព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Bac Son(TTXVN)

          ប្រសិនបើមិនបានស្ដាប់សាធារណៈមតិអោយបានគ្រប់ជ្រុងជ្រោយនោះ ប្រ
ហែលជា នឹងមិនឃើញ​ភាពមិនសមហេតុផលរបស់ស្ថានទូតអាមេរិកក្នុងរបស់ដែល
ហៅថា​ សេចក្តីប្រកាស​សារ​​ព័ត៌មានពោលខាងលើឡើយ។ ត្រូវ​ដឹងថា ក្នុងរយៈពេល​
ដែល​ស្ថាន​​ទូត​អាមេរិកបានចេញផ្សាយ​សេចក្តីប្រកាសសារព័ត៌មាននោះ រដ្ឋមន្ត្រីក្រ
សួង​ព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Nguyen Bac Son ក្នុងនាទី “ប្រជាជន​សួរ-រដ្ឋមន្ត្រីឆ្លើយសំនួរ”បានផ្ដល់ព័ត៌មានដ៏ច្បាស់លាស់អំពីប្ដាចំណុចលេចធ្លោ​ក្នុងក្រិត្យ
លេខ៧២។​ តាមនោះ ក្រិត្យលេខ៧២បាននាំចេញខ្លឹមសារថ្មី ច្បាមជាប់​គោលការណ៍ អភិវឌ្ឍន៍ដើរទន្ទឹមនឹងការគ្រប់គ្រងលើកទឹកចិត្តប្រជាជនផ្តល់ស្វែងរកផ្លាស់ប្តូរចែក
រំលែកព័ត៌មានលើបណ្ដាញ។ ក្រិត្យក៏បង្កលក្ខណៈសំរាប់​ប្រជាជនក្នុងការផ្តល់ ព័ត៌មានសាធារណៈឆ្លង​ដែន​ដោយឈរ​លើមូលដ្ឋានធានាត្រូវតាមច្បាប់វៀតណាម ទម្លាប់អន្តរជាតិនិងអនុសញ្ញាអន្តរជាតិដែលវៀតណាមបានចូល​រួម។ ដូច្នេះ ក្រិត្យលេខ៧២មិនផ្ទុយនឹងកាតព្វកិច្ចរបស់វៀតណាមក្នុងអនុសញ្ញា​អន្តរជាតិ​អំពីសិទ្ធិរដ្ឋបវេណីនិងនយោបាយក៏ដូចជាកិច្ចសន្យារបស់វៀតណាមក្នុង​សេចក្តី ប្រកាសអន្តរជាតិស្ដីពីសិទ្ធិមនុស្សដូចជាសេចក្តីប្រកាសសារព័ត៌មានដែលស្ថានទូត
អាមេរិកប្រចាំនៅទីក្រុងហាណូយបាននាំចេញឡើយ។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាននិង
ផ្សព្វផ្សាយ លោក Nguyen Bac Son បានអះអាងថា៖

          “ ប្រទេសទាំងលាយលើ​ពិភពលោកសុទ្ធតែយកចិត្តទុកដាក់ដល់បញ្ហា​សេរី
ភាព ខាងនិយាយស្ដីសុទ្ធតែមានបណ្ដាការកំណត់ដើម្បីការពារសិទ្ធិ​សេរីភាព ខាងនិយាយស្ដីរបស់មនុស្ស។ ប៉ុន្តែគ្មានប្រទេសណាចាត់ទុកសិទ្ធិសេរីភាពខាង និយាយស្ដីគ្មានដែនកំណត់នោះទេ និងជានិច្ចកាលដាក់ចូលក្នុងក្រប​ខ័ណ្ឌច្បាប់​។
ដូច្នេះ​រដ្ឋាភិបាលវៀតណាមទើបចេញផ្សាយ​​ក្រិត្យ​លេខ​៧២។ នេះគឺជា​ក្រិត្យដ៏សែន
សំខាន់  ក្នុងការបង្កើតរបៀងកតិយុត្តិ ក៏ដូចជា​កម្លាំងចលករជំរុញការអភិវដ្ឍន៍
Internet  និងផ្គត់ផ្គង ប្រើប្រាស់សេវាកម្មនៅ​លើ ​internet ក៏ដូចជាបណ្ដាញសង្គម។”

          ដូច​បានពោលខាងលើ ក្នុងសេចក្ដីជូនដំណឹងសារព័ត៍មាន របស់​ស្ថានទូត
អាមេរិក ប្រចាំនៅទីក្រុងហាណូយ បានចាត់ទុកថា÷វានឹងរាំងស្កាត់ការអភិវឌ្ឍន៍ បណ្ដាប្រភេទសារព័ត៍មានឯកជនដែលអាចចែករំលែក​ព័ត៍មាន តាមគេហទំព័រ
នានា។ស្ដីពីបញ្ហានេះ រដ្ឋមន្ត្រីក្រសួងព័ត៍មាននិង​ផ្សព្វផ្សាយវៀតណាម លោក 
Nguyen Bac Son បានអោយដឹងថែមទៀតថា÷

          “ ក្នុង​ក្រិត្យលេខ ៧២នេះ ប្រការទី២០បានកំណត់យ៉ាងច្បាស់​លាស់​អំពី  បណ្ដាទស្សនាទាន  បែងចែកច្បាស់​ខ្លឹមសារ របស់​បណ្ដាគេហទំព័រដែល កំពុង ធ្វើសកម្មភាពនាច្ចុប្បន្ន។ ​ក្រិត្យនេះ​មិនហាមឃាត់​បុគ្គលផ្គត់ផ្គង ចែករំលែក ព័ត៍ មានរបស់ខ្លួនចំពោះសង្គមទេ។”

ក្រិត្យលេខ ៧២ ដោយមានបណ្ដាមាត្រាច្បាស់លាស់គឺជាឧបករណ៍ណែនាំ
ប្រជាជនអនុវត្តសិទ្ធិសេរីភាពខាងនិយាយស្ដីសេវីភាពព័ត៍មាន។ ​ដូច្នេះ ឯកអគ្គ រដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម មិនបាច់ព្រួយបារម្មណ៍អំពីបញ្ហានេះទេ។ ប្រការដែលគួរអោយសោកស្ដាយនោះគឺ ពេលចេញផ្សាយ​សេចក្ដីជូនដំណឹង
សារព័ត៍មាន ស្ដីពី​ក្រិត្យលេខ ៧២ ស្ថានទូតអាមេរិក ​ប្រាំនៅទីក្រុងហាណូយ បាន
វាយ តំលៃអំពីវិស័យសេរីភាព internet នៅ​វៀតណាមតាមបទដ្ឋានចំនួន២។ ក្នុង
រឿងហេតុ Edward Snowden នាពេល​ថ្មីៗនេះ ពិភពលោកទាំងមូល បានដឹងថា÷​
អាមេរិក កំពុង​គ្រប់គ្រង internet ឬប្រើប្រាស់សមិទ្ធិអរិយធម៌នេះដើម្បីបំរើរាល់ គោលដៅ ផលប្រយោជន៍នយោបាយ សេដ្ឋកិច្ច។ ផ្ទុយទៅវិញ​ ស្ថានទូតអាមេរិក 
បានលើក​កំពស់អ្វីដែលបានហៅថា÷សិទ្ធិសេរីភាពខាងនិយាយស្ដី  ស្ថិតនៅខាង ក្រៅច្បាប់វៀតណាមទៀតផង។

          ការគ្រប់គ្រង Internet ដោយច្បាប់ មិនគ្រាន់តែមាននៅក្នុង​ប្រទេស​អាមេរិក  ថែមទាំងមាននៅប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី…ជាដើម។ ​ដូចជាប្រទេស
ផ្សេងៗ ទៀត វៀតណាម ក៏មានបណ្ដាការកំណត់អំពីច្បាប់ ​សមស្របជាមយយ
ច្បាប់អន្តរជាតិ  និងវប្បធម៌របស់ប្រទេស ដើម្បីជំរុញការ​អភិវឌ្ឍន៍ internet និង
ធានាសិទ្ធិ​បញ្ជេញមតិទៀតផង។ ដូច្នេះ ​សេចក្ដី​ជូនដំណឹងសារព័ត៍មានស្ដីពី​ក្រិត្យលេខ៧២របស់ស្ថានទូតអាមេរិកប្រចាំនៅរដ្ឋធានីហាណូយ ជាការឃហ
រៀរជ្រែកដោយ​យុត្តិធម៌ចូលក្នុងកិច្ចការផ្ទៃក្នុង​របស់វៀតណាមដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ