ការលំបាកក្នុងការស្វែងរកមតិឯកច្ឆន្ទអំពី Brexit

(VOVWORLD) - នាថ្ងៃទី១២ ខែមីនា រដ្ឋសភាអង់គ្លេសបានបោះឆ្នោតលើកទី២ចំពោះកិច្ច ព្រមព្រៀងស្ដីពីការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប ឬបានហៅថា Brexit។ មុននឹងការបោះឆ្នោតនេះ រាល់ការចរចា ការសន្ទនាតាមទូរស័ព្ទនិងការ ពិភាក្សាគ្នានៅតែប្រព្រឹត្តទៅយ៉ាងញឹកញាប់ ដើម្បីបំបែកការជាប់គាំងពាក់ព័ន្ធ ដល់ខ្លឹមសារពិភាក្សា។ សញ្ញាទាំងនេះបានបង្ហាញអោយឃើញថា Brexit គឺជា កំណាត់ផ្លូវមិនប្រកបដោយភាពងាយស្រួលសម្រាប់ទាំងអង់គ្លេសនិង EU នោះ ឡើយ។
ការលំបាកក្នុងការស្វែងរកមតិឯកច្ឆន្ទអំពី Brexit - ảnh 1 អាចនិយាយបានថា ការបោះឆ្នោតលើកទី២លើកិច្ចព្រមព្រៀង Brexit នាថ្ងៃទី១២ ខែមីនា គឺជាការសាកល្បងចុងក្រោយដែលនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី May ត្រូវប្រឈមក្នុងអាណត្តិពោរពេញទៅដោយការលំបាករបស់ខ្លួន (រូបថត៖ Dailymail)

  តាមផែនការ នាថ្ងៃទី១២ ខែមីនា នាយករដ្ឋមន្រ្តីលោកស្រី Theresa May បានវិលត្រឡប់មករដ្ឋសភាអង់គ្លេសដើម្បីបំភ្លឺកិច្ចព្រមព្រៀង Brexit វិសោធនកម្ម នៅចំពោះមុខសមាជិកសភា។ នេះជាលើកទី២ហើយដែលរដ្ឋសភាអង់គ្លេសបោះឆ្នោតលើកិច្ចព្រមព្រៀងនេះ។ មុននោះ កាលពីខែមករា កិច្ចព្រមព្រៀង Brexit ត្រូវរដ្ឋសភាច្រានចោលដោយបរិមាណសម្លេងប្រឆាំងខ្ពស់បំផុតក្នុងប្រវត្តិ សាស្ត្រអង់គ្លេសសម័យទំនើប។ មូលហេតុស្នូលគឺស្ថិតនៅក្នុងមាត្រាស្ដីពីព្រំដែនជាមួយអៀឡង់ដែលធានាថា នឹងមិនទុកអោយកើតមានខ្សែព្រំដែនរឹងរវាងអៀឡង់ខាងជើង (ចំណុះអង់គ្លេស) ជាមួយសាធារណៈរដ្ឋអៀឡង់ (ចំណុះ EU) ក្រោយពី Brexit។ សមាជិកសភាអង់គ្លេសចង់មានការផ្លាស់ប្ដូរដែលមានលក្ខណៈចាប់បង្ខំគតិយុត្តចំពោះកិច្ចព្រមព្រៀងរបស់លោកស្រី May ដើម្បីធានាថា មាត្រានេះនឹងមិនគងវង្សរហូតឡើយ ប៉ុន្តែ EU មិនយល់ស្របយ៉ាងងាយស្រួលនោះទេ។

        ការលំបាកឡោមព័ទ្ធរហូតដល់ទីបំផុត

        មុននឹងថ្ងៃបោះឆ្នោត ភាគីទាំងពីរក្នុងរដ្ឋសភាអង់គ្លេសដែលមន្ទិលសង្ស័យអឺរ៉ុប សុទ្ធតែព្រមានបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀង Brexit។ ក្នុងសេចក្ដីប្រកាសមួយចំនួន សមាជិកសភាមួយចំនួននៃគណៈបក្សពលករអង់គ្លេសបានសង្កត់ធ្ងន់ថា លោកស្រី May ត្រូវស្វែងរកវិធានការដើម្បីទទួលបានមតិឯកច្ឆន្ទក្នុងរដ្ឋសភាទាក់ទិនដល់បញ្ហា Brexit ឬក៏រដ្ឋសភានឹងស្វែងរកវិធានការដើម្បីដណ្ដើមយកសិទ្ធិគ្រប់គ្រងលើដំណើរការនេះតែម្ដង។ ក្រៅពីនោះ សមាជិកសភាខ្លះៗដែលមានការមន្ទិលសង្ស័យអឺរ៉ុប នៃគណៈបក្សអភិរក្សនិយម ក៏បានចាត់ទុកថា លោកស្រី May អាច “លះបង់មុខតំណែងនាយករដ្ឋមន្រ្តី” ដើម្បីប្ដូរយកសម្លេងគាំទ្រពីក្រុមសមាជិកសភានេះវិញ ក្នុងការបោះឆ្នោតសំខាន់នាថ្ងៃទី១២ខែមីនា។

        ក្នុងពេលជាមួយគ្នានោះ សាធារណៈមតិក៏បានចាត់ទុកថា ប្រទេសអង់គ្លេសបានត្រៀមរៀបចំសម្រាប់លទ្ធភាពអំពី Brexit គ្មានកិច្ចព្រមព្រៀង។ តាមកាសែត Financial Times បានចុះផ្សាយថា ធនាគារអង់គ្លេស (BoE) បានសំណូមពរអោយធនាគារមួយចំនួនក្នុងស្រុកបង្កើនបរិមាណទ្រព្យសម្បត្តិដែលមានសន្ទនិយភាពខ្ពស់ ឡើងបីដង ដើម្បីត្រៀមរៀបចំទប់ទល់នឹងករណីដែលអង់គ្លេសចាកចេញពី EU ប៉ុន្តែមិនសម្រេចបាននូវកិច្ចព្រមព្រៀងណាមួយស្ដីពីទំនាក់ទំនងក្រោយពី Brexit។

       កិច្ចព្រមព្រៀងសំខាន់ដែលសម្រេចបាននូវក្នុងនាទីចុងក្រោយ

        ក្នុងកាលៈទេសៈដ៏លំបាកនោះ សាធារណៈមតិក៏បានកត់សម្គាល់នូវការខិតខំប្រឹងប្រែងចុងក្រោយរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ដើម្បីសង្គ្រោះកិច្ចព្រមព្រៀង Brexit។ មួយថ្ងៃមុននឹងការបោះឆ្នោត លោកស្រី May បន្តធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណៈ កម្មាធិការអឺរ៉ុបលោក Jean-Claude Juncker។ មិនត្រឹមតែប៉ុណ្ណោះទេ លោកស្រីរូបនេះក៏បានទៅបំពេញទស្សនកិច្ចនៅ Strasbourg (បារាំង) នាយប់ថ្ងៃទី១១ ខែមីនា ដើម្បីជួបពិភាក្សាដោយផ្ទាល់ជាមួយលោក Juncker និងប្រធានគណៈប្រតិភូចរចារ Brexit របស់ EU លោក Michel Barnier ផងដែរ។ លទ្ធផលគឺ មិនដល់២៤ម៉ោងមុននឹងការបោះឆ្នោតនៅរដ្ឋសភា នាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី Theresa May ទទួលបានការធានាពី EU ចំពោះការផ្លាស់ប្ដូរដែលមានលក្ខណៈចាប់បង្ខំផ្នែកគតិយុត្ត ចំពោះពង្រាងកិច្ចព្រមព្រៀង Brexit។ ជាក់ស្ដែងគឺ នាយករដ្ឋមន្រ្តីអៀឡង់លោក Leo Varadkar បានចុះហត្ថលេខាលើកិច្ចសន្យាដែលធានាព្រំដែនបើកចំហររវាងអៀឡង់ជាមួយអៀឡង់ខាងជើងនៅលើកោះនេះ។ ផ្ដល់មតិដល់បម្រែបម្រួលថ្មីនេះ ប្រធាន EC លោក Jean-Claude Juncker បានសង្កត់ធ្ងន់ថា “កិច្ចព្រមព្រៀងនេះឬក៏ Brexit ប្រហែលជាមិនកើតមានឡើងទេ។ គ្មានឱកាសទី៣ទៀតឡើយ។ ចូររួមគ្នានាំអង់គ្លេសចាកចេញពី EU ប្រកបដោយសណ្ដាប់ធ្នាប់”។

        អាចនិយាយបានថា ការបោះឆ្នោតលើកទី២លើកិច្ចព្រមព្រៀង Brexit នាថ្ងៃទី១២ ខែមីនា គឺជាការសាកល្បងចុងក្រោយដែលនាយករដ្ឋមន្រ្តីអង់គ្លេសលោកស្រី May ត្រូវប្រឈមក្នុងអាណត្តិពោរពេញទៅដោយការលំបាករបស់ខ្លួន។ នាយករដ្ឋមន្រ្តីរូបនេះបានធ្វើអស់ពីសមត្ថភាពដើម្បីអាចទទួលបានកិច្ចព្រមព្រៀងជាវិជ្ជមានបំផុតសម្រាប់ប្រទេសអង់គ្លេសក្រោយពីចាកចេញពី EU។ ប៉ុន្តែ ក្នុងកាលៈទេសៈលើឆាកនយោបាយអង់គ្លេសនាបច្ចុប្បន្ន គ្មានអ្វីដែលអាចធានាថា រាល់ការខិតខំប្រឹងប្រែងទាំងនោះគឺគ្រប់គ្រាន់ហើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ