ការវាយពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក៖ សញ្ញានៃជម្លោះពាណិជ្ជកម្មរវាង អាមេរិកនិង EU

(VOVWORLD) - ចំមួយសប្ដាហ៍ក្រោយពីព្រឹទ្ធសភាបារាំងអនុម័តលើពង្រាងច្បាប់ស្ដីពីការ វាយពន្ធទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលក្នុងនោះមានទាំងក្រុមហ៊ុនយក្សរបស់ អាមេរិក នាថ្ងៃទី១៧ ខែកក្កដា អាជ្ញាធរអេស្ប៉ាញ់បានអោយដឹងថា ប្រទេសនេះ នឹងជំរុញអោយពង្រាងច្បាប់មួយស្ដីពីការវាយពន្ធទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បន្ទាប់ពីរដ្ឋាភិបាលថ្មីប្រកាសចូលកាន់តំណែង។ កាយវិការថ្មីនេះនឹងធ្វើអោយ ប្រទេសអឺរ៉ុបផ្សេងៗជាច្រើនចេញសេចក្ដីសម្រេចស្រដៀងគ្នាជាពុំខាន តែព្រមគ្នានោះ វានឹង ធ្វើអោយភាពតានតឹងខាងពាណិជ្ជកម្មរវាងអាមេរិកនិងអឺរ៉ុបកើនឡើងផងដែរ។

   មិនវាយពន្ធដោយភាពចៃដន្យទេ

        វាមិនមែនជាភាពចៃដន្យទេ ដែលទាំងបារាំងនិងអេស្ប៉ាញ់បានសម្រេចចិត្ត វាយពន្ធទៅលើក្រុមហ៊ុនឌីជីថលដែលមានប្រាក់ចំណូលធំៗ។ គោលដៅគឺដើម្បី បន្ថយឥទ្ធិពលចំពោះសេដ្ឋកិច្ចនៃប្រទេសនីមួយៗ ព្រមទាំងដើម្បីឆ្ពោះទៅ រកកម្រិតពន្ធមួយប្រកបដោយសមភាពនិងប្រសិទ្ធភាពថែមទៀត។ ប្រសិនបើ ក្រឡេកមើលលើការធ្វើស្ថិតិតួរលេខ យើងអាចយល់ឃើញយ៉ាងច្បាស់នូវមូល ហេតុនេះតែម្ដង។ រាល់ “មហាអំណាច” បច្ចេកវិទ្យា ដែលភាគច្រើនមានទីស្នាក់ ការនៅអាមេរិកដូចជា Google Facebook Apple និង Amazon សុទ្ធតែទទួលបាន ប្រាក់ចំណូលដ៏ធំសម្បើមអាស្រ័យដោយការផ្គត់ផ្គង់សេវាកម្មនៅបារាំងនិង ប្រទេសអឺរ៉ុបដទៃទៀត ប៉ុន្តែគេបានបង់ពន្ធយ៉ាងតិចតួចណាស់ ឬក៏បង់ពន្ធនៅ ប្រទេសផ្សេងមួយដែលមានគោលនយោបាយអនុគ្រោះជាង។ តួរលេខរបស់ គណៈកម្មាធិការអឺរ៉ុប (EC) បានសរអោយឃើញថា បណ្ដាក្រុមហ៊ុនខាងលើបង់ ពន្ធតិចជាង១៤% បើធៀបនឹងក្រុមហ៊ុនផ្សេងៗទៀតនៅអឺរ៉ុប។

        ក្រោយពីទទួលរងបរាជ័យក្នុងការបង្កើតឡើង “សមរភូមិរួមមួយ” នៃសហ ភាពអឺរ៉ុបដើម្បីទប់ទល់នឹងក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិ នាថ្ងៃទី១១ ខែកក្កដា ព្រឹទ្ធសភាបារាំងបានសម្រេចចិត្តវាយពន្ធចំនួន៣%នៃប្រាក់ចំណូលសរុបទៅលើក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ដែលមានប្រាក់ចំណូលទូទាំងពិភពលោកយ៉ាង ហោចណាស់៧៥០លានអឺរ៉ូ (ស្មើរនឹង៨៤៥លានដុល្លាអាមេរិក) ហើយមានប្រាក់ ចំណូលនៅបារាំងលើសពី២៥លានអឺរ៉ូ។ ការវាយពន្ធនេះនឹងជួយអោយបារាំង ទទួលបានថវិកាចំនួន៥០០លានអឺរ៉ូជារៀងរាល់ឆ្នាំ។ ក្នុងពេលជាមួយគ្នានោះ អេស្ប៉ាញ់ក៏គ្រោងនឹងវាយពន្ធចំនួន ៣%នៃប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុន បច្ចេកវិទ្យាធំៗដូចជា Google និង Facebook ផងដែរ។

       សញ្ញានៃជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិង EU

        ទោះបីជាសម្ព័ន្ធមិត្តពីយូរលង់មកហើយថែមទាំងជិតស្និទ្ធបំផុតរបស់អាមេរិកក្ដី ប៉ុន្តែការ វាយពន្ធរបស់បារាំងនិងអេស្ប៉ាញ់ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិក ត្រូវបានចាត់ទុកថា អាចធ្វើអោយផ្ទុះឡើងជម្លោះពាណិជ្ជកម្មមួយរវាងអាមេរិក និងអឺរ៉ុប។ ការព្រួយបារម្ភខាងលើកាន់តែកើនឡើងថែមទៀត នាពេលដែល ប្រទេស EU ផ្សេងៗក៏កំពុងជំរុញផែនការវាយពន្ធលើ Facebook និង Amazon។ នៅអង់គ្លេស តាមពង្រាងច្បាប់របស់រដ្ឋអំណាចនាយករដ្ឋមន្រ្តីលោកស្រី Theresa May គេនឹងវាយពន្ធចំនួន២%នៃប្រាក់ចំណូលសរុបទៅលើក្រុមហ៊ុន បច្ចេកវិទ្យាដែលទទួលបានប្រាក់ចំណូលទូទាំងពិភពលោកជាង៥០០លានផោននិងប្រាក់ចំណូលជាង២៥លានផោននៅអង់គ្លេស។ ប្រសិនបើពង្រាងច្បាប់នេះ ត្រូវបានអនុម័ត អង់គ្លេសគ្រោងនឹងទទួលបានថវិកាចំនួន១,៥រយកោដិផោនក្នុង រយៈពេល៤ឆ្នាំ។ សំណើរស្ដីពីការវាយពន្ធដូចគ្នា ក៏បានកើតមានឡើងនៅអូទ្រីស និងអ៊ីតាលីផងដែរ។

        រាល់ការវិវត្តន៍ពោលខាងលើបានធ្វើអោយរដ្ឋអំណាចអាមេរិកមិនអាចអង្គុយនៅស្ងៀមបានឡើយ។ លោក Donald Trump បានបើកការស៊ើបអង្កេតទៅលើផែន ការរបស់បារាំង ដោយឈរលើមូលដ្ឋាននៃមាត្រាក្នុងច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤។ នេះជាច្បាប់ដែលអាមេរិកបានប្រើប្រាស់ជាមូលដ្ឋានដើម្បីបំផុសឡើង សង្គ្រាមពាណិជ្ជកម្មជាមួយចិន។ មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា ប្រការនេះ អាចកើតមានឡើងជាថ្មីម្ដងទៀតចំពោះប្រទេសអឺរ៉ុបនានា។ រហូតមកដល់ពេល នេះ អាវុធដែលត្រូវបានហៅថា “ពន្ធលើការនាំចូល” របស់អាមេរិក មិនលើកលែង មុខសញ្ញាណាមួយឡើយ មិនថានោះជាសម្ព័ន្ធមិត្តឬដៃគូយុទ្ធសាស្ត្ររបស់ អាមេរិក។ ហេតុនេះហើយ ការដែលប្រទេសអឺរ៉ុបជាច្រើនបាននិងកំពុងជំរុការ វាយពន្ធទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោក អាចជាសញ្ញាអំពីដំណាក់ កាលតានតឹងថ្មីមួយក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងច្រាំងទាំងពីរនៃមហាសមុទ្រអាត្លង់ទិកខាងជើង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ