ការវិវត្តន៍គួរឲ្យព្រួយបារម្ភនៅលើឧបទ្វីបកូរ៉េ

(VOVWORLD) - នាថ្ងៃទី១៦ មិថុនា មជ្ឈដ្ឋានមន្ត្រីយោធាកូរ៉េខាងត្បូងបានអះអាងថា កូរ៉េខាងជើងបានបំផ្ទុះចោលការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅតំបន់ឧស្សាហកម្មរួម Kaesong នៅទីរួមខេត្តព្រំដែនជាប់ជាមួយកូរ៉េខាងត្បូង។ 
ការវិវត្តន៍គួរឲ្យព្រួយបារម្ភនៅលើឧបទ្វីបកូរ៉េ - ảnh 1ផ្សែងហុយចេញពីការបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េរបស់កូរ៉េខាងជើង (រូបថត៖ Yonhap) 

នេះត្រូវបានចាត់ទុកថា ជាសកម្មភាពតបតវិញយ៉ាងខ្លាំងក្លាទៅនឹងរឿង ហេតុដែលកូរ៉េខាងត្បូងបានបង្ហោះខិតប័ណ្ណប្រឆាំងកូរ៉េខាងជើងនៅតាម តំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ ការវិវត្តន៍ថ្មីបំផុតនេះបានបណ្ដាលឲ្យ សាធារណៈមតិអន្តរជាតិមានការព្រួយបារម្ភកាន់តែខ្លាំងបន្ថែមទៀតចំពោះសេណារីយ៉ូ មួយដែលមិនចង់បាន អាចកើតមានឡើងនៅលើឧបទ្វីបកូរ៉េ ជាតំបន់មួយ ដែលនៅតែស្ថិតនៅក្នុងសភាពការណ៍សង្គ្រាមនាសព្វថ្ងៃ។

សកម្មភាពដ៏រឹងមាំរបស់កូរ៉េខាងជើង

ការបំផ្ទុះចោលការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ត្រូវបានចាត់ទុកថា បានស្ដែងចេញពីការគំរាមកំហែងកាលពីថ្ងៃទី១៣ មិថុនា របស់លោកស្រី Kim Yo-jong ប្អូនស្រីរបស់មេដឹកនាំ Kim Jong-un និងជាអនុប្រធានទី១នៃ គណៈកម្មាធិការកណ្ដាល ដែលព្រមានថា “សកម្មភាពតបតវិញជាបន្តរបស់ កូរ៉េខាងជើងនឹងត្រូវបានអនុវត្តដោយកងទ័ព”។ នៅពេលនោះ អ្នកវិភាគជា ច្រើនបានចាត់ទុកថា “សកម្មភាពជាបន្ត” របស់កូរ៉េខាងជើងនោះ គឺការបំផ្ទុះ បំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ។

មិនត្រឹមតែប៉ុណ្ណោះទេ មួយថ្ងៃមុនការបំផ្ទុះការិយាល័យទំនាក់ទំនង នេះ នាថ្ងៃទី១៥ មិថុនា កាសែត Rodong Sinmun ដែលជាស្ថាប័នបញ្ចេញ មតិរបស់បក្សពលកម្មកូរ៉េខាងជើងបានចុះផ្សាយអត្ថបទសរសេរដោយ អះអាងថា “សកម្មភាពតបតវិញនឹងប្រព្រឹត្តទៅជាបន្តបន្ទាប់”។ អត្ថបទ សរសេរនេះបានរិះគន់កូរ៉េខាងត្បូងមិនខិតខំប្រឹងប្រែងដើម្បីរាំងស្កាត់សកម្ម នយោបាយពីការបង្ហោះខិតប័ណ្ណនៅតាមព្រំដែន ព្រមទាំងចោទប្រកាន់ អាជ្ញាធរសេអ៊ូលបានបង្កឡើងភាពតានតឹង “ដ៏ធ្ងន់ធ្ងរបំផុតតាំងពីមុនមក” នៅលើឧបទ្វីបនេះផងដែរ។ ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌ មានរដ្ឋរបស់កូរ៉េខាងជើង (KCNA) បានពណ៌នាការបង្ហោះខិតប័ណ្ណពោល ខាងលើគឺជា “សកម្មភាពវាយប្រហារគួរឲ្យភ្ញាក់ផ្អើលមុនសង្គ្រាម”។ ជាពិ សេស ចាប់ពីថ្ងៃត្រង់ថ្ងៃទី៩ មិថុនា កូរ៉េខាងជើងបានកាត់ផ្ដាច់ទំនាក់ទំនង ទាំងស្រុងជាមួយកូរ៉េខាងត្បូង រួមមានខ្សែទូរស័ព្ទយោធាបន្ទាន់ ព្រមទាំង អះអាងថានឹងប្រព្រឹត្តនឹងកូរ៉េខាងត្បូងដូច “ខ្មាំងសត្រូវ”។

មិនត្រឹមតែរិះគន់កូរ៉េខាងត្បូងប៉ុណ្ណោះទេ កូរ៉េខាងជើងថែមទាំង សម្ដែងនូវការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរអាមេរិកទៀតផង។ KCNA កាលពីថ្ងៃទី១១ មិថុនា បានដកស្រង់សម្ដីរបស់រដ្ឋមន្រ្តីការបរទេស កូរ៉េខាងជើងលោក Ri Son-gwon ដោយចាត់ទុកថា ក្ដីសង្ឃឹមអំពីការកែលម្អ ទំនាក់ទំនងរវាងអាមេរិក-កូរ៉េខាងជើងបានក្លាយទៅជា “ក្ដីអស់សង្ឃឹម” រួចហើយ ត្រឹម២ឆ្នាំក្រោយពីកិច្ចប្រជុំកំពូលនៅសឹង្ហបុរីប៉ុណ្ណោះ។ តាមការ ចោទប្រកាន់របស់លោករដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង អាជ្ញាធរប្រធានា ធិបតីអាមេរិក Donald Trump នៅតែស្វែងរកវិធីដាក់កូរ៉េខាងជើងឲ្យនៅដាច់ ពីគេ ហើយធ្វើការគំរាមកំហែងជាបន្តបន្ទាប់ថា នឹងផ្លាស់ប្ដូររបបនៅកូរ៉េខាង ជើងឬវាយប្រហារគួរឲ្យភ្ញាក់ផ្អើលដោយអាវុធនុយក្លេអ៊ែរ។

សភាពការណ៍គួរឲ្យព្រួយបារម្ភ

តាមពិត មិនមែនជារយៈពេលកន្លងទៅប៉ុណ្ណោះទេ ប៉ុន្តែបន្ទាប់ពីកិច្ច ប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកទី២កាលពីដើមឆ្នាំ២០១៩មិនសម្រេច បានលទ្ធផលដូចនឹងការគ្រោងទុកមក កូរ៉េខាងជើងបានបង្ករឿងហេតុជា បន្តបន្ទាប់ហើយបង្ហាញភាពមិនសហការជាមួយកូរ៉េខាងត្បូង ដែលគួរឲ្យ កត់សម្គាល់គឺការសាកល្បងអាវុធរាប់សិបលើក និងបដិសេធជំរុញ គម្រោងសហប្រតិបត្តិអន្តរកូរ៉េ។ តាមមជ្ឈដ្ឋានអ្នកវិភាគ សភាពការណ៍ដ៏ តានតឹងនាបច្ចុប្បន្នគឺជាផលវិបាកដែលមិនអាចជៀសវាងបាននៃភាពជាប់គាំងក្នុងដំណើរការសន្ទនាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែររវាងអាមេរិក និងកូរ៉េខាងជើង។

នៅចំពោះមុខការពិតនេះ មជ្ឈដ្ឋានមន្ត្រីកូរ៉េខាងត្បូងបានអំពាវនាវឲ្យ កូរ៉េខាងជើងសហប្រតិបត្តិការដោយឈរលើស្មារតីនៃកិច្ចព្រមព្រៀងនានារវាងភាគីទាំងពីរ។ នាថ្ងៃទី១៥ មិថុនា លោកប្រធានាធិបតី Moon Jae-in បាន ស្នើឲ្យកូរ៉េខាងជើងចូលរួមស្វែងរកដំណោះស្រាយសម្រាប់ភាពតានតឹង តាមរយៈកិច្ចសន្ទនា។ នាថ្ងៃដដែល រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិកូរ៉េ ខាងត្បូងលោក Kim Yeon-chul បានលើកច្បាស់ថា ប្រទេសទាំងពីរគួរតែ ចងចាំនូវស្មារតីផ្សះផ្សាដែលត្រូវបានរំលេចនៅក្នុងកិច្ចប្រជុំកំពូលដើមដំបូងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដែលបានរៀបចំឡើងនាឆ្នាំ២០០០។ តាម នោះ ស្មារតីនៃកិច្ចប្រជុំកំពូលនេះមិនមែនជា ភាគីខ្សោយត្រូវស្ដាប់បង្គាប់ តាមភាគីខ្លាំងនោះទេ ប៉ុន្តែជាឆន្ទៈសេរី ភាពមិនមែនជាការប្រឈមមុខដាក់គ្នា ប៉ុន្តែជាសន្តិភាព ហើយមិនមែនជាការបែកបាក់ប៉ុន្តែជាឯកភាពគ្នា។ ភាគី ទាំងពីរត្រូវការចងចាំស្មារតីនេះប្រសិនបើមិនចង់បាត់បង់ទិសដៅក្នុងវិបត្តិនាបច្ចុប្បន្ន។

តាមមជ្ឈដ្ឋានអ្នកវិភាគបានវាយតម្លៃថា សភាពការណ៍នាបច្ចុប្បន្នលើ ឧបទ្វីបកូរ៉េពិតជាគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង។ ប៉ុន្តែគេជឿជាក់ថា ថ្នាក់ ដឹកនាំនៃប្រទេសទាំងពីរនឹងរក្សាភាពអត់ធ្មត់ ធ្វើសកម្មភាពដោយប្រយ័ត្នប្រយ៉ែង មិនទុកឲ្យភាពតានតឹងកើនឡើងហួសពីការគ្រប់គ្រងនោះទេ ដោយ ផលវិបាកនៃសេណារីយ៉ូណាក៏ដោយ ក៏អាចបង្កឡើងមហន្តរាយ ដ៏ធ្ងន់ធ្ងរចំពោះភាគីពាក់ព័ន្ធទាំងអស់ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ