ក្រឡែកមើលឡើងវិញវិបត្តិការទូតនៅតំបន់ឈូងសមុទ្រពែក្យ

(VOVWORLD) - វិបត្តិការទូតនៅតំបន់ឈូងសមុទ្រពែក្យធ្ងន់ធ្ងរជាងគេគិតតាំងពីពេល បង្កើតក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ
ពែក្យ  (GCC) នាឆ្នាំ ១៩៨១ រហូតមក ដល់ពេលនេះ អូសបន្លាយយូរអង្វែងជាងបើប្រៀបនឹងរាល់ការព្យាករណ៍មុននេះ។ ចាប់ផ្តើម ពីពាក់កណ្ដាលឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ មិនទាន់មានសញ្ញាវិជ្ជមានណាមួយអំពី ការដោះស្រាយភាពទល់ច្រកបច្ចុប្បន្ននៅឡើយ។ វិបត្តិបានសរឲ្យឃើញថា៖ ការបែកបាក់ក៏ដូចជាការបាត់បង់សាមគ្គីភាពរវាងបណ្ដាប្រទេសជាមសមាជិករបស់ GCC បានជះឥទ្ធិពលដ៏ធ្ងន់ធ្ងរទៅលើស្ថិរភាពក្នុងតំបន់។ 
ក្រឡែកមើលឡើងវិញវិបត្តិការទូតនៅតំបន់ឈូងសមុទ្រពែក្យ - ảnh 1 ក្រឡែកមើលឡើងវិញវិបត្តិការទូតនៅតំបន់ឈូងសមុទ្រពែក្យ

នាថ្ងៃទី ៥ មិថុនា ឆ្នាំ ២០១៧ ដោយមានការចោទប្រកាន់កាតា «គាំពារលទ្ធិភេវកម្ម» អារ៉ាប់ប៊ីសាអ៊ូឌីត Bahrain សម្ព័ន្ធភាពអេមីរ៉េតអារ៉ាប់រួម និងអេហ្ស៊ីប បានប្រកាសកាត់ផ្តាច់ ទំនាក់ទំនងការទូតជាមួយកាតា។ ភ្លាមមួយរំពិច បណ្ដាប្រទេសទាំងនេះបានហាមឃាត់ប្រជា ពលរដ្ឋរបស់ខ្លួនិងកាតាធ្វើដំណើរទៅវិញទៅមកលើតំបន់ដីគោក ដែនអាកាសនិងដែន សមុទ្ររបស់គ្នា ព្រមទាំង ស្នើឲ្យប្រជាពលរដ្ឋភ្ញៀវទេសចររបស់កាតាត្រូវចាកចេញពីបណ្ដា ប្រទេសពោលខាងលើក្នុងរយៈពេល ២ សប្តាហ៍។ បន្ទាប់មកទៀត ប្រទេសជាច្រើនក្នុង  GCC ក៏មានកាយវិការស្រដៀងគ្នានេះដែរ។ សម្ព័ន្ធភាពអារ៉ាប់ដឹកនាំដោយអារ៉ាប់ប៊ីសាអ៊ូឌីតបានសម្រេចបណ្តេញកាតាចេញពីសម្ព័ន្ធភាពនេះ។ ទន្ទឹមនឹងនោះ ទាមទាឲ្យ Doha និរទេសសមាជិកទាំងអស់នៃអង្គការភាតរៈឥស្លាមនិងសមាជិកទាំងអស់នៃចលនា Hamas ចេញពីកាតាផងដែរ។ ក្រៅពីនោះ អារ៉ាប់ប៊ីសាអ៊ូឌីតបានស្នើឲ្យកាតាត្រូវកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់។

        មូលហេតុអាថ៌កំបាំង

        ទោះបីជាមូលហេតុដែលធ្វើឲ្យប្រទេសឈូងសមុទ្រពែក្យនានាកាត់ផ្តាច់ទំនាក់ទំនង ការទូតជាមួយកាតាគឺអាស្រ័យដោយរដ្ឋអំណាច Doha បានជួយឧបត្ថម្ភលទ្ធិភេរវកម្ម គាំទ្រសតិអារម្មណ៍ជ្រុលនិយមនិងអង្គការដ្ឋឥស្លាមស្វ័យប្រកាសក្នុងតំបន់ទាំងមូលក្តី ប៉ុន្តែ នៅខាងក្រៅរាល់ការចោទប្រកាន់ទាំងនេះគឺបញ្ហាជាមួយអ៊ីរ៉ង់។ អារ៉ាប់ប៊ីសាអ៊ូឌីតនិងបណ្ដាប្រទេសនៅតំបន់ឈូងសមុទ្រមិនទទួលយកដើម្បីកាតាឈរនៅខាងក្រៅ «បទដ្ឋាន» នៃតំបន់រួមមានការប្រឆាំងជំទាស់ការជះឥទ្ធិពលរបស់អ៊ីរ៉ង់។

        ជាការពិតជាក់ស្តែង ទោះបីជាប្រទេសឥស្លាមតាមនិកាយ Sunni ដែលមានការខ្វែងគំនិតខាងសតិអរម្មណ៍ជាមួយប្រទេសឥស្លាមនិកាយ Shiite អ៊ីរ៉ង់ក្តី ប៉ុន្តែ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅកាតាបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការនិងមិត្តភាពជាមួយរដ្ឋអំណាច Tehran សម្បីតែ ចូលរួមគំរោងការណ៍សហប្រតិបត្តិការណ៍រុករកនិងធ្វើអាជីវកម្មប្រេងឆៅនៅតំបន់ឈូងសមុទ្រពែក្យ។ នេះគឺជាចំណុចខុសប្លែកពីអារ៉ាប់ប៊ីសាអូឌីត ប្រទេសឥស្លាមតាមនិកាយ Sunni ដែលជានិច្ចកាលចាត់ទុកអ៊ីរ៉ង់ជា «សត្រូវសូរពូជ»។

        ការខ្វែងគំនិតរវាងអារ៉ាប់ប៊ីសាអ៊ូឌីតនិងកាតាក្នុងទំនាក់ទំនងជាមួយអ៊ីរ៉ង់ដូចទឹកមួយ តំណក់ហៀរកែរបន្ទាប់ពីដំណើរទស្សនកិច្ចនៅអារ៉ាប់ប៊ីសាអ៊ូឌីតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី២១ ឧសភា ឆ្នាំ ២០១៧។ លោក Donald Trump និងព្រះមហា ក្សត្រអារ៉ាប់ប៊ីសាអ៊ូឌីតសុទ្ធតែចាត់ទុកថា៖ អ៊ីរ៉ង់គឺជាប្រទេសគាំទ្រភេរវកម្ម។ ប៉ុន្តែ កាតាបាន ស្នើឲ្យបណ្ដាប្រទេសបន្ធូស្រាលការរិះគន់តម្រង់ទៅលើ Tehran ហើយគប្បីកែលំអទំនាក់ ទំនងជាមួយប្រទេសនេះ។

        អាចនិយាយបានថា វិបត្តិការទូតនៅតំបន់ឈូងសមុទ្រពែក្យជាការប្រកួតប្រជែងអានុ ភាពរវាងប្រទេសនានាក្នុងតំបន់។ ប្រសិនបើ វិបត្តិការនេះមិនអាចដោះស្រាយបានឡើយ នោះវានឹងជះឥទ្ធិពលដ៏ធ្ងន់ធ្ងរទៅលើស្ថិរភាពក្នុងតំបន់និងលើពិភពលោកដែលអាចធ្វើឲ្យ ឧនភាពកំណើនសេដ្ឋកិច្ចនៅតំបន់ GCC ក៏ដូចជា បំផ្លាញចោលជំនឿទុកចិត្តនិងការវិនិយោគរបស់កាតានិងប្រទេស GCC ផ្សេងៗទៀត។

        យថាទស្សន៍អាព្ទអួរ

       នាពាក់កណ្ដាលចុងក្រោយឆ្នាំ ២០១៧ ពិភពលោកបានធ្វើកសិណសក្សីការខំប្រឹងប្រែងការទូតច្រើនដើម្បីដោះស្រាយភាពតានតឹងការទូតនៅតំបន់ឈូងសមុត្រពែក្យ។ ប៉ុន្តែ គ្មានលទ្ធផលណាមួយឡើយ។ នៅដំណាក់កាលដំបូងនៃវិបត្តិភាគីទាំងពីរសុទ្ធតែសម្តែងសុឆ័ន្ទៈអំពីការប្រក្រតីភាពទំនាក់ទំនង ប៉ុន្តែ បន្ទាប់នោះ គេសម្តែងការមិនអើពើនិងមិនយកចិត្តទុកដាក់ជំនួសឲ្យនេះគឺការចុះហត្ថលេខាលើកិច្ចសន្យាអាវុធយោធាដែលតំលៃរាប់ពាន់លានដុល្លា។    

       ឱកាសចុងក្រោយក្នុងឆ្នាំ ២០១៧ គឺសន្និសីទកំពូលបណ្ដាប្រទេស GCC ដែលបាន ប្រព្រឹត្តទៅនាថ្ងៃទី ៥ ធ្នូ ឆ្នាំ ២០១៧ មិនត្រូវបានភាគីទាក់ទិននានាឆ្លៀតយក ឬអាចនិយាយ បានថា៖ គេមិនចង់ឆ្លៀតយកឱកាសនេះទេ។ ភស្តុតាងនៃប្រការនេះគឺ ព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al Thani បានអញ្ជើញចូលរួមសន្និសីទកំពូល ខណៈពេលនោះ  អារ៉ាប់ប៊ីសាអ៊ូឌីត Bahrain សម្ព័ន្ធភាពអេមីរ៉េតអារ៉ាប់រួម បានបញ្ជូនតំណាងជាន់ទាបតែ ប៉ុណ្ណោះ។

        ផ្អែកទៅលើបំរ៉ែបំរួលបច្ចុប្បន្ន មានសេណារីយូយ៉ាងហោចណាស់ចំនួន ២ ដែលអាច កើតមានឡើង។ សេណារីយូដំបូងគឺវិបត្តិនឹងរក្សាស្ថានភាពរបស់ខ្លួនដែលមានន័យថា៖ អារ៉ាប់ប៊ីសាអ៊ូឌីត Bahrain សម្ព័ន្ធភាពអេមីរ៉េតអារ៉ាប់រួមបន្តហ៊ុំព័ទ្ធកាតា។ សេណារីយូទី ២ គឺ វិបត្តិនឹងត្រូវបានដោះស្រាយ ដែលអនុញ្ញាតិឲ្យ GCC ស្តារឡើងវិញយឺតយ៉ាវ ប៉ុន្តែ មិនបាត់ បង់ជំនឿទុកចិត្តរបស់គ្នាទៅវិញទៅមក។

        ក្នុងករណី វិបត្តិបន្តអូសបន្លាយក្នុងឆ្នាំ ២០១៨ ប៉ូលអារ៉ាប់ប៊ីសាអ៊ូឌីត Bahrain សម្ព័ន្ធភាពអាមីរ៉េតអារ៉ាប់រួមនឹងត្រូវបានពង្រឹង ហើយប្រទេសទាំងនេះអាចជំរុញយ៉ាងខ្លាំង កិច្ចព្រមព្រៀងទ្វេភាគីនិងត្រីភាគី។ ពេលនោះ កាតានឹងបន្តស្វែងរកការធានាខាងសន្តិសុខ អភវិឌ្ឍន៍សេដ្ឋកិច្ចនៅខាងក្រៅតំបន់ឈូងសមុទ្រពែក្យ។ គួរឲ្យព្រួយបារម្ភថែមទៀតពេលដែលប្រទេសអារ៉ាប់ជាច្រើននឹងធ្លាក់ចូលក្នុងអស្ថិរភាពដោយសាររងឥទ្ធិពលដោយការដាក់សម្ពាធខាងជ្រើសរើសភាគីសម្ព័ន្ធមិត្ត។

        ឆ្នាំ ២០១៧ ការខ្នះខ្នែងដោះស្រាយវិបត្តិដ៏ធ្ងន់ធ្ងររវាងបណ្ដាសមាជិក GCC ទទួល បរាជ័យ។ ឥឡូវនេះ មិនទាន់រកឃើញយថាទស្សន៍ដោះស្រាយបញ្ហានេះនៅឡើយ ហើយ វិបត្តិនេះនឹងអូសបន្លាយក្នុងរយៈពេលយូរអង្វែង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ