|
គំរោងការរៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ ការបោះជំហានមានប្រសិទ្ធភាពទាន់ពេលវេលា |
VOV-តាមគំរោងការរៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋ
អង្គភាពអាជីវកម្មមានទុនរដ្ឋ១០០%នឹងបានចែកជា៣ក្រុមដើម្បីដំណើរការ
រៀបចំឡើងវិញរចនាសម្ព័ន្ធ។ ក្រុមទីមួយគឺបណ្ដាអង្គភាពអាជីវកម្មរដ្ឋក្ដាប់
ជាប់១០០%ទុនក្នុងបណ្ដាវិស័យផ្ដាច់មុខរដ្ឋ មានអត្ថន័យសំខាន់ពិសេសអំ
ពីសេដ្ឋកិច្ចសង្គមផ្សាភ្ជាប់នឹងការពារជាតិសន្តិសុខ។ ក្រុមទី២គឺក្រុមអង្គភា ពអាជីវកម្មភាគហ៊ុនបនីយកម្មដែលរដ្ឋក្ដាប់ជាង៥០%នៃបរិមាណទុន
សកម្មភាព។ ក្រុមទី៣គឺបណ្ដាអង្គភាពអាជីវកម្មរដ្ឋរកស៊ីខាតក្នុងរយៈពេល
វែង គ្មានលទ្ធភាពជំនះពុកពារនឹងអនុវត្តលក់ប្រគល់អង្គភាពអាជីវកម្ម រៀប ចំឡើងវិញរចនាសម្ព័ន្ធបំណុលដើម្បីក្លាយទៅជាក្រុមហ៊ុនភាគហ៊ុនក្រុមហ៊ុន
ចំកាត់មានសមាជិកច្រើនរឺរំសាយក្ស័យធុន។ ការរៀបចំឡើងវិញរចនាសម្ព័ន្ធ សម្ព័ន្ធក្រុមហ៊ុនអគ្គក្រុមហ៊ុនរដ្ឋត្រូវអនុវត្តលើគ្រប់វិស័យពីរូបសណ្ឋានចាត់
តាំងគ្រប់គ្រង ប្រភពធនធានមនុស្ស ផ្នែករបរផលិតកម្មអាជីវកម្មយុទ្ធសាស្ត្រ
អភិវឌ្ឍន៍ជាដើម។ តាមសាស្ត្រាចាររង បណ្ឌិត Hoang Tran Hau នាយករង សាលាសភាបណ្ឌិតហិរញ្ញវត្ថុថា ការលក់ទុនរបស់រដ្ឋត្រូវតាមទិសឆ្ពោះទៅ
វិនិយោគិនឯកជន បន្ថយវិនិយោគិនយុទ្ធសាស្ត្រ។
“ដើម្បីភាគហ៊ុនបនីយកម្មដ៏ជោគជ័យ ប្រការដើមដំបូងគឺរដ្ឋត្រូវនាំចេញ
បញ្ជីឈ្មោះបណ្ដាផ្នែករបរណាដែលរដ្ឋបានគ្រប់គ្រងទាំងស្រុង ផ្នែករបរណា
ដែលរដ្ឋមិនត្រូវក្ដាប់ជាប់ដើម្បីដំណើរការភាគហ៊ុនបនីយកម្មជាដាច់ខាត។ បណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗ សម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាម ក៏ត្រូវធ្វើភាគហ៊ុនបនីយកម្មយ៉ាងជ្រាលជ្រៅដើម្បីទាក់ទាញទុនរបស់ឯកជន ចូលរួមនិងចូលរួមគ្រប់គ្រងជាមួយរដ្ឋ។”
|
សាស្ត្រាចាររង បណ្ឌិត Hoang Tran Hau នាយករងសាលាសភាបណ្ឌិតហិរញ្ញវត្ថុ |
មានស្ថានភាពជាក់ស្ដែងមួយនៅវៀតណាមនាបច្ចុប្បន្នគឺអង្គភាពអាជីវកម្ម រដ្ឋអភិវឌ្ឍន៍តាមទិសទូលាយគ្មានប្រសិទ្ធភាពវិនិយោគទៅផ្នែកក្រៅ។ គំរោងការរៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋដែលនាយករដ្ឋមន្ត្រីរដ្ឋាភិបាលទើបនឹងបានផ្សព្វផ្សាយនាំចេញបានសំណូមពរបណ្ដាអង្គភាពអាជីវកម្មរដ្ឋ
បញ្ឈប់ស្ថានភាពវិនិយោគទៅផ្នែកក្រៅវិស័យផលិតកម្មអាជីវកម្មមុនឆ្នាំ២០១៥។
លោក Bui Ngoc Son កម្មាភិបាលវិទ្យាស្ថានសេដ្ឋកិច្ចនិងនយោបាយពិភពលោក
បានចាត់ទុកថា រដ្ឋគួរតែចូលរួមបណ្ដាវិស័យសំខាន់ចំពោះខឿនសេដ្ឋកិច្ចសង្គម និងឯកជនមិនធ្វើបាន។ ការធ្វើភាគហ៊ុនបនីយកម្មត្រូវ ប្រព្រឹត្តទៅជាជំហានៗ និងហ្មត់ចត់នៅបណ្ដាវិស័យទាក់ទងដល់សេវាកម្មសង្គម។បណ្ដាវិស័យដូចជាផ្លូវ
ដែក អាកាសចរណ៍ អគ្គិសនី ប្រេងឧស្ម័ន រដ្ឋត្រឹមតែ គ្រប់គ្រងហេដ្ឋានរចនាសម្ព័ន្ធ រីឯផ្នែកសេវាកម្មផ្គត់ផ្គង់ត្រូវឲ្យឯកជនដើម្បីប្រកួតប្រជែងសមភាព។ លោក Bui
Ngoc Son បានលើកមតិថា៖
តាមទស្សនៈរបស់ខ្ញុំគឺរដ្ឋគួរផ្ទេបណ្តាមូលដ្ឋាន អាជីវកម្មដើម្បីទទួលចំណេញ
ឲ្យឯកជនធ្វើ។ ដើម្បីធានាសុវត្ថិភាពឲ្យសង្គម ឲ្យដំណើរការផ្ទេប្តូរនេះទទួល ជោគ
ជ័យ គឺត្រូវមានការយកចិត្តទុកដាក់ក្នុងការឯកជនបនីយកម្ម បណ្តាវិស័យ
សាធារណៈ និងមានកម្មវិធីជួយឧបត្ថម្ភអង្គភាពអាជីវកម្ម។ ដូច្នេះ ទើបនឹងទទួល
បានលទ្ធផលល្អ។
បន្ទាប់ពីការរៀបចំឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្ម រដ្ឋត្រូវមានយន្តការ គោលនយោបាយសមស្រប ដើម្បីជួយអង្គភាពអាជីវកម្មអភិវឌ្ឍន៌។ បណ្ឌិត Tran
Tien Cuong កម្មាភិបាលវិទ្យាស្ថានស្រវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមចាត់ទុកថា៖ ត្រូវបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងពិសេសគឺសមត្ថភាពឃ្លាំមើលរបស់ម្ចាស់
កម្មសិទ្ធិ។
“ពីមុនមក យើងគ្រាន់តែយកចិត្តទុកដាក់ដល់មុខសញ្ញាគ្រប់គ្រងគឺបណ្តា
អង្គភាពអាជីវកម្មរដ្ឋ។ ប៉ុន្តែឥឡូវ យើងគួរតែយកចិត្តទុកដាក់ទៅលើការគ្រប់
គ្រងរដ្ឋនិងតួនាទីនៃការគ្រប់គ្រងរដ្ឋ ទៀតផង។”
ដំណោះស្រាយ១ក្នុងចំណោមដំណោះស្រាយដែល គំរោងការណ៌រៀបចំ
ឡើងវិញរចនាសម្ព័ន្ធអង្គភាពអាជីវកម្មរដ្ឋនាំចេញ គឺឆាប់សម្រេចការបែងចែកអង្គភាពអាជីវកម្មនិងត្រូវភាគហ៊ុនបនីយកម្មតាមទិសជម្រុញពហុបែបកម្មសិទ្ធ។
គោលដៅរៀបចំ ភាគហ៊ុនបនីយកម្មអង្គភាពអាជីវកម្ម តាម បណ្តាវិធានការដែល និងបានរដ្ឋាភិបាលវៀតណាមអនុម័ត ភារកិច្ចស្នូលពីឥឡូវដល់ឆ្នាំ២០១៥ខាង
មុខ៕