គ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព

(VOVWORLD) - ផែនការលំហសមុទ្រជាតិសម័យកាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ទើបតែត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ផ្តល់យោបល់ក្នុងសម័យប្រជុំលើកទី ៣៣ (ថ្ងៃទី ១៣ ឧសភា) ហើយគ្រោងនឹងដាក់ជូនរដ្ឋសភានាពេលខាងមុខ។ផែនការមានអត្ថន័យសំខាន់ ហើយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រងរដ្ឋអំពីសមុទ្រ សំដៅធ្វើអាំជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ។
គ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព - ảnh 1កំពង់ផែនេសាទ Xuan Hai ឃុំ Xuan Hai ទីក្រុង Song Cau ខេត្ត Phu Yen។ រូបថតឯកសារ៖ TTXVN

ទាញយកសក្តានុពលជាអតិបរមាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ

វៀតណាមគឺជាប្រទេសដែលមានឆ្នេរសមុទ្រប្រវែងជាង ៣២៦០ គីឡូម៉ែត្រ។ ទំហំដែនសមុទ្រក្រោមអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការ គឺជាង ១លានគីឡូម៉ែត្រការ៉េ ជាមួយប្រជុំកោះចំនួន ២ គឺ Hoang Sa និង Truong Sa ព្រមទាំងកោះ និងប្រជុំកោះចំនួនជាង ៣០០០ ផ្សេងទៀត។

ជាមួយប្រជាជនជាង ៥០% នៃចំនួនប្រជាជនសរុបដែលរស់នៅតាមខេត្ត ក្រុងជាប់ឆ្នេរសមុទ្រចំនួន ២៨ វៀតណាមមានសក្ដានុពលដ៏ធំធេងជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រដូចជា៖ ការដឹកជញ្ជូនតាមសមុទ្រ; ធ្វើអាជីវកម្ម និងកែច្នៃរ៉ែ;ធ្វើអាជីវកម្ម ចិញ្ចឹម និងកែច្នៃគ្រឿងសមុទ្រ អភិវឌ្ឍន៍ទេសចរណ៍សមុទ្រ។ ដើម្បីទាញយកសក្តានុពលអភិវឌ្ឍន៍សេដ្ឋកិច្ចពីសមុទ្រជាអតិបរមា ការបង្កើតផែនការលំហសមុទ្រជាតិ រួមចំណែកអនុវត្តន៍គោលនយោបាយសំខាន់ៗរបស់បក្ស និងរដ្ឋក្នុងការគ្រប់គ្រងរដ្ឋស្ដីពីកោះសមុទ្រហើយអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព គឺជាកិច្ចការសំខាន់ដែលត្រូវបានអនុវត្តន៍ជាលើកដំបូងនៅវៀតណាម។

ផែនការលំហសមុទ្រជាតិត្រូវបានរចនាតាមទិសដៅបើកចំហ និងបន្តបំពេញបន្ថែម សុក្រិតក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ផែនការនេះត្រូវបានបង្កើតឡើងដោយមានការជួយឧបត្ថម្ភពីអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឈានមុខគេមកពីសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវនិងការសម្របសម្រួល ចែករំលែកព័ត៌មាន ទិន្នន័យពីក្រសួង ស្ថាប័នមជ្ឈឹមនិងខេត្តក្រុងចំណុះមជ្ឈឹមចំនួន ២៨ ដែលមានសមុទ្រ។ ផែនការផ្អែកលើទស្សនវិស័យកំណត់ដែនលំហសមុទ្រដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី បង្កើតមូលដ្ឋានតភ្ជាប់ដីគោកជាមួយសមុទ្រ ផ្សារភ្ជាប់ជាមួយនឹងការធានាសន្តិសុខ ការពារជាតិ កិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោក Le Minh Ngan អនុរដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថានវៀតណាមបានសង្កត់ធ្ងន់ថា៖

“ផែនការនេះគឺជាផ្លូវច្បាប់ដ៏សំខាន់សម្រាប់ការគ្រប់គ្រងធនធានបរិស្ថានសមុទ្រដែលផ្សារភ្ជាប់ជាមួយវិស័យសេដ្ឋកិច្ច ដើម្បីពង្រីកសក្តានុពល និងគុណសម្បត្តិរបស់តំបន់នានា។ យើងចាំបាច់ត្រូវតែតាំងចិត្តធ្វើឲ្យបានសម្រេច។ ទស្សនៈត្រូវបានកំណត់ក្នុងសសរស្តម្ភចំនួន ៤ គឺ៖ ធានាគោលការណ៍ គោលនយោបាយរបស់បក្ស ធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខ ការពារជាតិ ធានាសមាហរណកម្មអន្តរជាតិ និងធានាបរិយាកាសអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ”។

គ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព - ảnh 2លោក Le Minh Ngan អនុរដ្ឋមន្ត្រីក្រសួងធនធាន និងបរិស្ថាន។ រូបថត៖ Khương Trung

ឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រងលំហសមុទ្រ

ក្នុងនាមជាប្រទេសសមុទ្រ ការកំណត់ឱ្យបានច្បាស់លាស់នូវផែនការលំហសមុទ្រគឺចាំបាច់ខ្លាំងណាស់ ដើម្បីកសាងវៀតណាមឱ្យក្លាយទៅជាប្រទេសដែលខ្លាំងមាំមួនពីសមុទ្រ និងសម្បូរធូធារពីសមុទ្រ។ ផែនការលំហសមុទ្រក៏មានគោលបំណងធានាសមកម្មកាល និងឯកភាពលើមូលដ្ឋាននៃការរួមបញ្ចូលរាល់ផែនការពាក់ព័ន្ធ ដើម្បីបង្កើតកម្លាំងចលកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម វប្បធម៌ ការពារបរិស្ថានអភិរក្សសមុទ្រ និងធានការពារជាតិ សន្តិសុខ។ ទន្ទឹមនឹងនោះ ធានាការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋាននៃកំណើនបៃតង ភាពសុខដុមរមនារវាងការអភិរក្ស និងការអភិវឌ្ឍ ពង្រីកជាអតិបរមានូវសក្កានុពល ឋានៈ គុណសម្បត្តិប្រៀបធៀប និងគុណសម្បត្តិប្រកួតប្រជែងរបស់វិស័យនិមួយៗ ដែនសមុទ្រ និងឆ្នេរសមុទ្ររបស់វៀតណាម ផ្ដល់អាទិភាពអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសមុទ្រ ការស្រាវជ្រាវ ស៊ើបអង្កេតជាមូលដ្ឋានធនធាន និងបរិស្ថានសមុទ្រ ជាពិសេសរ៉ែនៅលើបាតសមុទ្រ។ លោក Phan Xuan Thuy អនុប្រធានគណកម្មការឃោសនាមជ្ឈិម បានបញ្ជាក់ថា៖

“ផែនការលំហសមុទ្រមានអត្ថន័យសំខាន់សម្រាប់បណ្តាប្រទេសដែលមានសមុទ្រ ហើយជាឧបករណ៍សំខាន់ដើម្បីអនុវត្តន៍ផែនការមេថ្នាក់ជាតិឆ្ពោះទៅគោលដៅ ដែនសមុទ្រទាំងអស់របស់វៀតណាមត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងប្រើប្រាស់ប្រកបដោយនិរន្តរភាព ឆ្លើយតបតាមតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារជាតិ និងសន្តិសុខ។ ស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចសង្គម ភាពធន់ បរិស្ថាន និងសម្រេចគោលដៅនាំវៀតណាមក្លាយទៅជាជាប្រទេសសម្បូរធូធាំរ  និងខ្លាំអរឹងមាំពីសមុទ្រផងដែរ”។

ការដែលផែនការលំហសមុទ្រជាតិត្រូវបានដាក់ជូនរដ្ឋសភាពិចារណា និងអនុម័តនាពេលខាងមុខនឹងរួមចំណែកដល់ការគ្រប់គ្រង ការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ការពារ និងអភិរក្សធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី រាល់តម្លៃធម្មជាតិ-វប្បធម៌-ប្រវត្តិសាស្ត្រ និងគុណភាពបរិស្ថាននៅលើដែនសមុទ្រ និងកោះនានារបស់វៀតណាម៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ