គោលនយោបាយគាំពារកសិកម្មរបស់អាមេរិកបង្កការលំបាកសំរាប់ការនាំចេញត្រីប្រារបស់វៀតណាម

គោលនយោបាយគាំពារកសិកម្មរបស់អាមេរិកបង្កការលំបាកសំរាប់ការនាំចេញត្រីប្រារបស់វៀតណាម - ảnh 1
គោលនយោបាយគាំពារកសិកម្មរបស់អាមេរិកបង្កការលំបាកសំរាប់ការនាំចេញត្រីប្រារបស់វៀតណាម (VOV)

        Vovworld-តាមក្រមច្បាប់កសិដ្ឋានដែលទើបនឹងបានផ្សព្វផ្សាយនោះ ត្រីប្រា​ប្រាកដជាមុខសញ្ញារងការកែប្រែនៃរបងបច្ចេកទេសថ្មីដែលក្រសួងកសិកម្ម​អាមេរិកដាក់ចេញក្នុងរយៈពេល២ខែខាងមុខ។ តាមនោះការគ្រប់គ្រងឃ្លាំមើល​ត្រី​រំអិលក្នុងនោះមានត្រីប្រានិងត្រី Basa របស់វៀតណាមនិងបានផ្ទេរពីស្ថាប័ន​គ្រប់​គ្រងឪសថនិងស្បៀងអាហា (FDA) ទៅក្រសួងកសិកម្មអាមេរិក។ ជាងនេះទៅទៀត ជំនួសឲ្យការត្រួតពិនិត្យគុណភាពអនាម័យម្ហូបអាហារនោះ អាមេរិកនឹង​ត្រួត​ពិនិត្យ ដំបន់ចិញ្ចឹមត្រីប្រារបស់វៀតណាមទៀតផង។ តាមនោះក្រសួងកសិកម្មអាមេរិក​នឹង​សំណូមពរដំបន់ចិញ្ចឹមត្រីរបស់វៀតណាមត្រូវធ្វើទំនើបភាវូបនីយកម្មដើម្បីឆ្លើយប
នឹងបទដ្ឋាន​ ដែលអ្នកចិញ្ចឹមត្រីរំអិលនៅអាមេរិកកំពុងអនុវត្ត។

ក្រមច្បាប់នេះមានន័យដូចគ្នាទៅនឹងការបង្កើនការគាំពារកសិផលរបស់
អាមេរិក

        ដោយមាត្រាពោលខាងលើ ក្រសួងកសិកម្មអាមេរិកនឹង​អនុវត្ត​បទដ្ឋានកំណត់
ត្រីរំអិលរបស់ប្រទេសនាំចេញទៅទីផ្សារអាមេរិកត្រូវឆ្លើយតបនឹងរាល់​បទដ្ឋានដូចគ្នា
នឹងនៅទីផ្សារអាមេរិក។ ប្រជាកសិករ​​នៅប្រទេសផ្សេងៗ ក្នុងនោះមានប្រជាកសិករ
ចិញ្ចឹមត្រីប្រានៅវៀត​ណាមត្រូវជួបប្រទៈនឹងការត្រួតពិនិត្យតឹងរឹងនិងខាតបង់ប្រាក់
ពេលដែលត្រូវកសាងប្រព័ន្ធផលិតកម្មតាមបទដ្ឋានដូចជានៅអាមេរិក។ ជាមួយ
លក្ខ័ណ្ឌត្រួតពិនិត្យពីប្រភព​ដើម​នោះ អង្គភាពអាជីវកម្មនៅតាមបណ្ដាប្រទេស
ផ្សេងៗពិបាកនឹងឆ្លើយតបបាន។ ក្នុងនោះ​ការត្រួតពិនិត្យនេះមិនទាក់ទិនដល់
គុណភាពសុវត្ថិភាពម្ហូបអាហារឡើយ។ នោះគឺជាប្រការ​ដែលអាមេរិកយកមកធ្វើ
ជាមូលហេតុដើម្បីរារាំងមុខទំនិញត្រីប្រានាំចូលទីផ្សារអាមេរិកនាពេលកន្លងមក។ ប្រទេសមួយដែលរងផលប៉ះពាល់យ៉ាងច្រើនបំផុតគឺជាវៀតណាម ជា​ប្រទេសដែល
បរិមាណនាំចេញត្រីប្រាកាន់កាប់ទីផ្សារនៅអាមេរិកចំនួន៨០%។ លោក Truong Dinh
Hoe អគ្គលេខាធិការរងសមាគមកែច្នៃនិងនាំចេញជលផលវៀត​ណាម​បានឲ្យដឹងថា៖

        “ការនាំចេញត្រីប្រាកំពុងប្រឈមមុខនឹងការលំបាកជាច្រើន ពិសេសគឺការ​ធ្លាក់​ចុះរបស់ទីផ្សារសំខាន់ៗ ក្នុងពេលដែលទីផ្សារអាមេរិកកំពុងប្រឈមមុខនឹង​បញ្ហា
ប្រឆាំងនឹងការលក់បង្ខូចតំលៃ។​ស្ថានភាពវត្ថុធាតុដើមក្នុងប្រទេសក៏មានបំរែ​បំរួលជា
ច្រើនដែរ។”

ការសាកល្បងសំរាប់វិស័យជលផលរបស់វៀតណាម

         ស្រៈចញ្ចឹមត្រីប្រានិងរោងចក្រកែច្នៃត្រីប្រាទាំងអស់នៅវៀតណាមត្រូវធ្វើ
ទំនើបភាវូបនីយកម្មនិងត្រួតពិនិត្យដោយតឹងរឹងតាមបទដ្ឋានអាមេរិក ប្រសិនជាចង់
នាំ​ចេញ​ផលិតផលត្រីប្រាទៅទីផ្សារអាមេរិក។ ស្ដីពីគោលការណ៍ ក្រសួងកសិកម្ម
អាមេរិក​នឹង​ប្រកាសលក្ខ័ណ្ឌជាក់ស្ដែងដើម្បីអនុវត្តច្បាប់កសិដ្ឋានក្នុងរយៈពេល៦០
ថ្ងៃ គិត​តាំង​ពីថ្ងៃទី៧កុម្ភៈឆ្នាំ២០១៤។ ប៉ុន្តែអាចឃើញមុនបានថា អាមេរិកជាប្រទេស
អភិវឌ្ឍន៍មួយ នឹងមិនងាយស្រួលសំរាប់ប្រទេសវៀតណាម ពិសេសគឺប្រជាកសិករ
វៀត​ណាម​អាចឆ្លើយតបនឹងបទដ្ឋាននោះ។

         វិស័យកែច្នៃម្ហូបអាហារនាំចេញរបស់វៀតណាមបានមានការគិតទុកជាមុននិង
មានការត្រៀមរៀបចំប៉ុន្តែក្នុងពេលច្បាប់នេះចូលជាធរមាន វៀតណាមនៅតែ​ជួបការ​លំបាកមួយចំនួនក្នុងដំណាក់កាលដំបូងហើយការនាំចេញជលផលទៅអាមេរិកអាច
នឹងធ្លាក់ចុះ។ ប្រការនេះជាការសាកល្បងមួយទាមទាវិស័យនាំចេញជលផលវៀត​
ណាម​ត្រូវតែឆ្លងកាត់ឲ្យបាន។ លោក Nguyen Huu Dung អនុប្រធានសមាគមកែច្នៃនិង​នាំចេញជលផលវៀតណាមបានអះអាងថា៖

        “សំណូមពរតម្លាភាពព័ត៌មានជាសំណូមពរបរានុម័ត ទាមទាអង្គភាព​អាជីវកម្មត្រូវ
ផ្លាស់ប្តូរផ្ទៃក្នុងរបស់ខ្លួន ដាក់កំហិតអង្គភាពអាជីវកម្មត្រូវមានផ្លាកសញ្ញាណពាណិជ្ជកម្ម​និងកូដជាមួយនឹងព័ត៌មានអំពីសុវត្ថិភាពម្ហូបអាហារ សុវត្ថិភាពអាសន្នរោគ។ ទី២
សហគមន៍អង្គភាពអាជីវកម្មវៀតណាមត្រូវមានព័ត៌មានទើបយើងអាចជៀស​វាងបាន​
ករណី scandal នានា។”

        ក្នុងឆ្នាំ២០១៣ បរិមាណត្រីប្រានាំចេញសរុបរបស់វៀតណាមលើ​ពិភពលោក​ទទួលបាន១ពាន់៨រយលានដុល្លារអាមេរិក។ អាមេរិកជាទីផ្សារស្រូបយកពី​២៧​ដល់​៣៣%តំលៃប្រាក់នាំចេញជលផលសរុបរបស់វៀតណាម។ ពីយូរមក​វៀត​ណាមបាន
លើកទឹកចិត្តប្រជាជននិងអង្គភាពអាជីវកម្មអនុវត្តចិញ្ចឹមជលផលតាម​បទដ្ឋាន VietGAP,
GlobalGAP, ASC ជាដើម។ ដោយហេតុនេះ ប្រសិនបើ​មាន​ការកែលំអរសមស្របអំពី
គ្រប់គ្រងការនាំចេញនោះ ត្រីប្រាវៀតណាមនៅតែអាចឆ្លើយតប​បានយ៉ាងពេញ
លេញរាល់សំណូមពរនាំចេញទៅទីផ្សារអាមេរិក។ កសាងនិងអនុវត្ត​ផែនការឆ្លើយតប
នឹងការកំណត់នៃច្បាប់កសិដ្ឋាន២០១៤ជាផែនក្នុងការចំពោះមុខរបស់អង្គភាពអាជីវកម្ម
វៀតណាមសំដៅរក្សាលំដាប់ទី១ក្នុងការនាំចេញត្រីប្រា​ចូលទីផ្សារនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ