ឆ្នាំ ២០១៧៖ ជំហានថយក្រោយនៃការខំប្រឹងប្រែងគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ

(VOVWORLD) - នាប៉ុន្មានថ្ងៃដើមឆ្នាំថ្មី ២០១៨ បានលេចឡើងកាយវិការដែលមាន «អត្ថន័យសំខាន់» ឆ្ពោះទៅការសន្ទនាផ្ទាល់និងជាប្រចាំលើឧបទ្វីបកូរ៉េ។ ប៉ុន្តែ ប្រសិនបើក្រឡែកមើល ឡើងវិញឆ្នាំ ២០១៧ ទាំងមូល ការខំប្រឹងប្រែងគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េមិនទទួលបានការបោះជំហានណាមួយឡើយមិនត្រឹមតែប៉ុណ្ណោះទេថែមទាំងមានជំហានថយក្រោយគួរឲ្យ សោកស្តាយថែមទៀត។ 
ឆ្នាំ ២០១៧៖ ជំហានថយក្រោយនៃការខំប្រឹងប្រែងគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ - ảnh 1 ឆ្នាំ ២០១៧៖ ជំហានថយក្រោយនៃការខំប្រឹងប្រែងគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ

(VOV5) – ការពិតជាក់ស្តែង ប្រសិនបើក្រឡែកមើលបំរ៉ែបំរួលទាំងអស់លើឧបទ្វីបកូរ៉េ នោះគឺ គ្មានព្រឹត្តិការណ៍លេចធ្លោណាមួយដើម្បីពិភាក្សាក្នុងអំឡុង ១ ឆ្នាំកន្លងទៅនៅឡើយ។ ភាពទាល់ច្រកមិនទាន់ដោះស្រាយឡើយ។ ស្ថានភាពនៅទីនេះនៅជារង្វិលវិលវល់គ្មានទី បញ្ចប់៖ ការបាញ់កាំជ្រួច-សង្គ្រាមវោហារ-គំរាមកំហែងនិងដាក់ទណ្ឌកម្ម។

បទហាមឃាត់និងដាក់ទណ្ឌកម្មមិនមែនជាគោលនយោបាយប្រកបដោយប្រសិទ្ធភាព

អស់រយៈពេលច្រើនឆ្នាំកន្លងទៅ ការគំរាមកំហែងនិងបទដាក់ទណ្ឌកម្មមិនអាចដោះស្រាយចំណងបញ្ហានុយក្លេអ៊ែនៃ ស.ប.ប.ក. បានឡើយ។ ការបង្កើនការដាក់សម្ពាធមិនមែនធ្វើឲ្យប្រទេសអាស៊ីឥសាននេះផ្លាស់ប្តូរគោលជំហរអំពីបញ្ហានុយក្លេអ៊ែរទេ ហើយផ្ទុយទៅវិញ បង្កឲ្យប្រតិកម្មខ្លាំងក្លាជាង។

គិតតាំងពីឆ្នាំ ២០០៦ រហូតមកដល់ពេលនេះ បានមាន ៩ លើកដែលក្រុមប្រឹក្សា សន្តិសុខ អ.ស.ប. ដាក់ទណ្ឌកម្មទៅលើកម្មវិធីនុយក្លេអ៊ែរនាខែកញ្ញាឆ្នាំ ២០១៧ គឺជាបទដាក់ ទណ្ឌកម្មខ្លាំងបំផុតពីមុនមក។ តាមនោះ បទដាក់ទណ្ឌកម្មនេះវាយខ្លាំងទៅលើវិស័យនាំ ចេញស្នូលរបស់កូរ៉េខាងជើងដូចជា៖ ទំនិញតម្បាញកាត់ដេរ ប្រេងឆៅ ឧស្ម័ន្ធ ព្រមទាំង រឹត បន្តឹងគោលនយោបាយមួយចំនួនទាក់ទិនដល់ពលករកូរ៉េខាងជើងនៅឯបរទេស។ ប៉ុន្តែ ការជះឥទ្ធិពលនៃបទដាក់ទណ្ឌកម្មនេះមិនធ្វើឲ្យព្យុងយ៉ាងរន្ធត់ញាប់ញ័រទេ។ ភស្តុតាងនៃ កាយវិការនេះគឺព្យុងយ៉ាងបន្តបាញ់កាំជ្រួចមីស៊ីលអន្តរទ្វីប (ICBM) Hwasong ទី ១៥ ដែលជា ប្រភេទ ICBM ខ្លាំងបំផុតពីមុនមក ហើយតាមសេចក្តីប្រកាសនៃអ្នកប្រមុខរដ្ឋកូរ៉េថា៖ Hwasong មានកំលាំងបំផ្លាញចោលសហរដ្ឋអាមេរិកទាំងស្រុង។

        អាចនិយាយបានថា គិតពីដើមឆ្នាំរហូតមកដល់ពេលនេះ ដោយមិនអើពើដល់ការដាក់ សម្ពាធនៃបណ្ដាបទដាក់ទណ្ឌកម្ម ស.ប.ប.ក. បានបាញ់កាំជ្រួចយ៉ាងហោចណាស់ចំនួន ១៥ គ្រាប់ ក្នុងនោះ ធ្វើការសាកល្បងកាំជ្រួចមីស៊ីចំនួន ៣ លើក។ ម្យ៉ាងទៀត ប្រទេសនេះ ប្រកាសជាបន្តបន្ទាប់ស្នាដៃខាងនុយក្លេអ៊ែររបស់ខ្លួនដូចជា៖ សមត្ថភាពបង្រួញក្បាល គ្រាប់បែកនុយក្លេអ៊ែរ ហើយអះអាង៖ ប្រទេសនេះបានសម្រេចភារកិច្ចឧត្តងឧត្តម ប្រវត្តិសាស្ត្រដ៏មហិមារគឺសុក្រិត្យប្រៀបខ្លាំងនុយក្លេអ៊ែរជាតិ។

        ពេលដែលអាមេរិកបាត់បង់ការអត់ធ្មត់និងជំហានថយក្រោយនៃការខ្នះខ្នែងការទូត

        នាពេលកន្លងទៅ បណ្ដាមហាអំណាចលើពិភពលោករួមមានអាមេរិកបានខិតខំប្រឹង ប្រែងទប់ទល់នឹងកម្មវិធីអាវុធរបស់ព្យុងយ៉ាងតាមរយៈបទដាក់ទណ្ឌកម្មដែល អ.ស.ប. គាំទ្រ ប៉ុន្តែ ការខ្នះខ្នែងទាំងនេះសុទ្ធតែទទួលបរាជ័យដែលធ្វើឲ្យវ៉ាស៊ីនតោនកាន់តែបាត់បង់ភាព អត់ធ្មត់ ពីមួយថ្ងៃទៅមួយថ្ងៃ។

        ក្នុងព្រឹត្តិការណ៍ដែលបង្ហាញនូវការប្តេជ្ញាចិត្តដ៏ប្តូរផ្តាច់ចំពោះការបាញ់កាំជ្រួចរបស់ ព្យុងយ៉ាងនាថ្ងៃទី ២៩ វិច្ឆិកា វ៉ាស៊ីនតោនបានបញ្ចូលជាផ្លូវការព្យុងយ៉ាងវិលត្រឡបមកបញ្ជី ឈ្មោះ «បណ្ដាប្រទេសគាំពារភេរវកម្មវិញ» ដែលអតីតប្រធានាធិបតីអាមេរិក លោក George Bush លុបចោលនាឆ្នាំ ២០០៨។ គិតតាំងពីឆ្នាំ ២០០៩ ក្រោយពីវង់ចរចារ ៦ ភាគីស្តីពីការរំ សាយសព្វារុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េធ្លាក់ចូលក្នុងភាពទល់ច្រក វ៉ាស៊ីនតោនគំរាមកំហែង នាំព្យុងយ៉ាងវិលត្រឡប់មក «បញ្ជីឈ្មោះខ្មៅ»។ គិតតាំងពីពេលប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលដំណែង សេតវិមានក៏បាននាំចេញបញ្ហានេះពិភាក្សាជាច្រើន លើកជាច្រើនសារ ហើយចាត់ទុកនេះគឺជាវិធានការមួយក្នុងចំណោមវិធានការសំដៅបង្កើន ការដាក់សម្ពាធទៅលើប្រទេសអាស៊ីឥសាននេះទាក់ទិនដល់បញ្ហានុយក្លេអ៊ែរ។ ព្រោះថា តាមច្បាប់អាមេរិក ប្រទេសនានាដែលស្ថិតក្នុងបញ្ជីឈ្មោះខ្មៅពោលខាងលើ នឹងរងផលប៉ះ ពាល់ ដោយបទដាក់ទណ្ឌកម្មខ្លាំងបំផុត។

        ប៉ុន្តែ ក្រោមទស្សនៈនៃមជ្ឈដ្ឋានអ្នកស៊ើបអង្គេត ការនាំព្យុងយ៉ាងវិលត្រឡប់មក «បញ្ជីឈ្មោះបណ្ដាប្រទេសគាំព្រាភេរវកម្ម» អាចត្រូវបានចាត់ទុកនេះជា «ជំហានថយ ក្រោយ» ចំពោះដំណើរដោះស្រាយបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។ អាចនិយាយបានថា សេចក្តីសំរេចចិត្តរបស់ប្រធានាធិបតី Donald Trump បាន «បិទបញ្ចប់» ទ្វារសន្ទនាចំពោះ បញ្ហាគ្មាននុយក្លេអ៊ែរដែលភាគីនានាកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីចាប់ផ្តើម ឡើងវិញ។ ទង្វើរបស់អាមេរិកចាក់ប្រេងទៅលើភ្លើងដែលអាចធ្វើស្ថានភាពលើឧបទ្វីបកូរ៉េ មិនអាចគ្រប់គ្រងបានឡើយ។

        អាចនិយាយបានថា៖ ផ្ទាំងគំនូរគ្មាននុយក្លេអ៊ែរលើឧបទ្វីកូរ៉េឆ្នាំ ២០១៧ មានពណ៌ប្រផេះមួយ។ ប៉ុន្តែ ជាមួយកាយវិការសុឆន្ទៈមួយចំនួននៃភាគីទាក់ទិននានានាដើមឆ្នាំ ២០១៨ សាធារណៈមតិអន្តរជាតិសង្ឃឹមថា៖ ដំណោះស្រាយសំរាប់ភាពតានតឹងលើឧបទ្វីបកូរ៉េនឹង ត្រូវបានរកឃើញ ជៀសវាងឲ្យបានរង្វិលវិលវល់គ្មានទីបញ្ចប់៖ ការបាញ់កាំជ្រួច-សង្គ្រាម វោហារ-ការគំរាមកំហែងនិងដាក់ទណ្ឌកម្ម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ