ជម្លោះពាណិជ្ជកម្មរវាងជប៉ុននិងកូរ៉េខាងត្បូងនៅចំពោះមុខគ្រោះអាសន្នរីករាលដាល

(VOVWORLD) - ជម្លោះពាណិជ្ជកម្មរវាងជប៉ុននិងកូរ៉េខាងត្បូងបាន កើនឡើងក្លាយទៅជា “សង្គ្រាមគ្រប់ជ្រុងជ្រោយ” មួយ ហើយការប្រឈមមុខដាក់គ្នារវាងប្រទេសទាំង ពីរត្រូវបានព្យាករណ៍ថា នឹងកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ ចាប់តាំងពី វិស័យបច្ចេកវិទ្យា ជម្លោះពាណិជ្ជកម្មរវាងជប៉ុននិងកូរ៉េខាងត្បូងបានរីករាលដាល ទៅដល់វិស័យប្រើប្រាស់និងទេសចរណ៍។ ស្ថានភាពនេះបានធ្វើអោយសាធា រណមតិមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលជម្លោះនេះបង្កឡើងដល់សេដ្ឋកិច្ចតំបន់។

ភាពតានតឹងរវាងសេអ៊ូលនិងតូក្យូបានឡើងកំដៅចាប់ពីខែមុនមក ដោយ សារតែជប៉ុនរឹតបន្តឹងបទបញ្ញត្តិស្ដីពីការនាំចេញទៅកាន់កូរ៉េខាងត្បូងនូវសម្ភារៈបច្ចេកវិទ្យាខ្ពស់ដែលត្រូវបានប្រើប្រាស់ក្នុងការផលិតអេក្រង់និងស្មាតហ្វូន។ សេ អ៊ូលចាត់ទុកថា នេះជាសកម្មភាពសងសឹករបស់តូក្យូ ក្នុងបរិបទដែលប្រទេស ទាំងពីរកំពុងតវ៉ាគ្នាលើបញ្ហាសងសំណងចំពោះជនរងគ្រោះកូរ៉េខាងត្បូងដែល ត្រូវបានចាប់បង្ខំធ្វើពលកម្មក្នុងសម័យកាលដែលជប៉ុនត្រួតត្រាឧបទ្វីបកូរ៉េចាប់ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥។

       មានគ្រោះអាសន្នរីករាលដាលទៅដល់វិស័យផ្សេងៗទៀត

        ក្នុងបរិបទដែលជម្លោះពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង នាថ្ងៃទី២ ខែសីហា កន្លងទៅ គណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តីជប៉ុនបានអនុម័តលើការ ដកកូរ៉េខាងត្បូងចេញពី “បញ្ជីរាយនាម សរ” បណ្ដាដៃគូពាណិជ្ជកម្មគួរអោយជឿទុក ចិត្ត។ តាមនោះ មុខទំនិញនាំចេញជាង១ពាន់មុខរបស់ជប៉ុនទៅកាន់កូរ៉េខាងត្បូង នឹងត្រូវតែដាក់ជូនរដ្ឋាភិបាលអនុម័តលើការបញ្ជាទិញនីមួយៗ។

        បន្ទាប់ពីកាយវិការពោលខាងលើរបស់តូក្យូ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានប្រកាសថា សេអ៊ូលនឹងមិន “ព្រមចាញ់” ជប៉ុនម្ដងទៀត នោះឡើយ។ ប្រសិនបើជប៉ុនមានចេតនាបង្ខូចលើសេដ្ឋកិច្ចកូរ៉េខាងត្បូងនោះ គឺ ជប៉ុននឹងត្រូវតែទទួលរងការខូចខាតស្មើរគ្នាផងដែរ។ នាថ្ងៃទី២ ខែសីហា កូរ៉េ ខាងត្បូងក៏បានប្រកាសថា នឹងដកជប៉ុនចេញពី “បញ្ជីរាយនាម សរ” បណ្ដាដៃគូ ពាណិជ្ជកម្មគួរអោយជឿទុកចិត្តដែរ។ សេអ៊ូលបានសម្រេចចិត្តដាក់ពាក្យបណ្ដឹង ជប៉ុនឡើងអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាពេលឆាប់បំផុតផងដែរ។ ជាពិសេសគឺ វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា នឹងពិចារណាលើ ការលុបចោលកិច្ចព្រមព្រៀងធានាព័ត៌មានយោធារួម (GSOMIA) ជាមួយជប៉ុន។ ម្យ៉ាងវិញទៀត ដើម្បីជៀសវាងពីការពឹងផ្អែកលើប្រភពសម្ភារៈរបស់ជប៉ុន កូរ៉េខាង ត្បូងនឹងបោះទុនចំនួន៦,៥ពាន់លានដុល្លាអាមេរិកលើមុខទំនិញយុទ្ធសាស្ត្រចំនួន១០០មុខដើម្បីធានាប្រភពផ្គត់ផ្គង់ប្រកបដោយស្ថិរភាពមុនឆ្នាំ២០២៤។

        រាល់ការវិវត្តន៍នាពេលថ្មីៗនេះ បានបណ្ដាលអោយផ្ទុះឡើងរលកធ្វើពហិការ ផលិតផលរបស់ជប៉ុនដែលមានវត្តមាននៅកូរ៉េខាងត្បូង រួមទាំងសម្លៀកបំពាក់ ចំណីអាហារ ភេសជ្ជៈ និងទេសចរណ៍។ ប្រជាជនកូរ៉េខាងត្បូងកំពុងផ្លាស់ការធ្វើ ដំណើរទេសចរណ៍ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ជំនួសអោយជប៉ុនវិញ។

        អាជ្ញាធរទីក្រុងសេអ៊ូលបានអោយដឹងថា គេកំពុងពិចារណាលើការបញ្ឈប់ កម្មវិធីជួបប្រាស្រ័យស៊ីវិលជាមួយតំបន់នានារបស់ជប៉ុន ផងដែរ។

       ផលប៉ះពាល់ដល់ការតភ្ជាប់ក្នុងតំបន់

       ជម្លោះពាណិជ្ជកម្មរវាងជប៉ុននិងកូរ៉េខាងត្បូងមិនត្រឹមតែជះឥទ្ធិពលអវិជ្ជ មានទៅលើសេដ្ឋកិច្ចនៃប្រទេសទាំងពីរ និងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាសកល លោកប៉ុណ្ណោះទេ ថែមទាំងទៅលើដំណើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ធំបំផុតពិភពលោក RCEP ដែលជប៉ុននិងកូរ៉េខាងត្បូងសុទ្ធតែជាសមាជិកទៀត ផង។ តាមបណ្ដាអ្នកជំនាញបានអោយដឹងថា RCEP ត្រូវបានដំណើរការតាម យន្តការស្រុះចិត្តគំនិតគ្នា ហេតុនេះហើយរាល់ការខ្វែងគំនិតទ្វេភាគី រវាង ប្រទេសសមាជិកនានា សុទ្ធតែអាចរារាំងដំណើរការនៃកិច្ចព្រមព្រៀងនេះ។

        លើសពីនេះទៅទៀត ជប៉ុននិងកូរ៉េខាងត្បូងជាប្រទេសចំនួន២ដែលមាន ការរួមចំណែកដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់និងធ្វើពិពិធកម្មទីផ្សារដើម្បីទប់ទល់នឹងលទ្ធិគាំពារពាណិជ្ជកម្មនិយមផងដែរ។ ដោយហេតុនេះ ជម្លោះរវាងប្រទេសទាំងពីរនឹងប៉ះពាល់ដល់ការដោះដូរពាណិជ្ជ កម្មនៅទ្វីបអាស៊ីជាពុំខាន។

        ក្នុងបរិបទដែលជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិននៅតែស្មុគស្មាញនោះ គឺជម្លោះរវាងជប៉ុននិងកូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅ បានបណ្ដាលអោយអ្នកសេដ្ឋកិច្ចកាន់តែព្រួយបារម្ភថែមទៀត។ ហើយរូហតដល់ ពេលនេះ ភាគីទាំងពីរមិនទាន់មានសញ្ញាធ្វើសម្បទានណាមួយនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ