ជម្លោះ​ហាម៉ាស់ និង​អ៊ីស្រាអែល​គ្របដណ្ដប់​ស្រមោល​នៅ​មជ្ឈិមបូព៌ា​ឆ្នាំ២០២៣

(VOVWORLD) - ជម្លោះហាម៉ាស់ -អ៊ីស្រាអែលគឺជាការប្រែប្រួលភូមិសាស្ត្រនយោបាយគ្របដណ្ដប់លើតំបន់មជ្ឈិមបូព៌ាទាំងមូលក្នុងឆ្នាំ ២០២៣។ នេះគឺជាជម្លោះដ៏ធំបំផុតក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅរវាងអ៊ីស្រាអែល និងចលនាឥស្លាមហាម៉ាស ដែលបង្កការខូចខាតដល់អាយុជីវិតដ៏ធំធេងសម្រាប់ភាគីទាំងពីរ ព្រមទាំងគំរាមកំហែងសឹករិចរិលបរិយាកាសសន្តិសុខទាំងមូលដ៏ផុយស្រួយនៅតំបន់មជ្ឈិមបូព៌ា។
ជម្លោះ​ហាម៉ាស់ និង​អ៊ីស្រាអែល​គ្របដណ្ដប់​ស្រមោល​នៅ​មជ្ឈិមបូព៌ា​ឆ្នាំ២០២៣ - ảnh 1ផ្សែងហុយឡើងបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីក្រុង Khan Yunis ភាគខាងត្បូង Gaza  កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។ រូបថត៖ AFP/TTXVN

ជម្លោះដ៏សាហាវ និងវិបត្តិមនុស្សធម៌

ក្រោយរយៈពេលជាង ២ ខែផ្ទុះមក ជម្លោះហាម៉ាស់ និងអ៊ីស្រាអែលមិនទាន់មានសញ្ញាបញ្ចប់ឡើយ  ទោះបីជាមានការបាត់បង់អាយុជីវិតយ៉ាងធ្ងន់ធ្ងរពីភាគីទាំងពីរ និងវិបត្តិមនុស្សធម៌ដែលកាន់តែមានហានីភ័យពីមួយថ្ងៃទៅមួយថ្ងៃ។ គិតត្រឹមពាក់កណ្ដាលខែធ្នូ តួលេខនានារបស់អង្គការសហប្រជាជាតិ ទីភ្នាក់ងារសុខាភិបាលតំបន់ហ្គាហ្សា ក៏ដូចជាអាជ្ញាធរអ៊ីស្រាអែលបានឲ្យដឹងថាមនុស្សប្រមាណ ២ ម៉ឺននាក់បានស្លាប់ ក្នុងនោះមានជនជាតិប៉ាឡេស្ទីនជាង ១៨ ៥០០ នាក់ (រួមទាំងកងកម្លាំងហាម៉ាស និងជនស៊ីវិល) ព្រមទាំងជនស៊ីវិល និងកងទ័ពអ៊ីស្រាអែលជាង ១ ៤០០នាក់។ ទាំងនេះគឺជាតួលេខខាតបង់ដ៏ធ្ងន់ធ្ងរបំផុតចំពោះភាគីទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីនចាប់តាំងពីឆ្នាំ ១៩៤៨។

នៅចំពោះភាពសាហាវនៃជម្លោះនៅតំបន់ហ្គាហ្សា កិច្ចខិតខំប្រឹងប្រែងការទូតក្នុងតំបន់ និងអន្តរជាតិត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់ក្នុងរយៈពេលជាង ២ខែកន្លងទៅនៅតំបន់មជ្ឈិមបូព៌ា។ អង្គការសហប្រជាជាតិក៏បានរៀបចំកិច្ចប្រជុំបន្ទាន់ជាង១០ ដើម្បីពិភាក្សាអំពីស្ថានភាព ព្រមទាំងអនុម័តលើសេចក្តីសម្រេចចិត្តចំនួន២ (១ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង១ទៀត នៅមហាសន្និបាតអង្គការសហប្រជាជាតិ) សំដៅជំរុញការសម្រេចឲ្យបានបទឈប់បាញ់រយៈពេលយូរអង្វែង តាមនោះអាចជំរុញខ្លាំងសកម្មភាពជំនួយមនុស្សធម៌ និងស្វែងរកដំណោះស្រាយនយោបាយបន្ថែមទៀត។ ប៉ុន្តែ ទោះបីជាមានការអំពាវនាវពីភាគីជាច្រើនក៏ដោយ ភាគីអ៊ីស្រាអែល និង ហាម៉ាស់ត្រឹមតែឯកភាពគ្នាផ្អាកការប្រយុទ្ធគ្នារយៈពេល ៧ ថ្ងៃ (ចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកាដល់ថ្ងៃទី ១ ខែធ្នូ) ដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំង និងជំនួយមនុស្សធម៌។ ស្នងការទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខនៃសហភាពអឺរ៉ុប (EU) លោក Josep Borrell បានវាយតម្លៃថា៖ “អង្គការសហប្រជាជាតិបានពិពណ៌នាយ៉ាងច្បាស់លាស់អំពីស្ថានភាពបច្ចុប្បន្ននៅតំបន់ហ្គាហ្សា និងដោយសារបទឈប់បាញ់មិនអាចអនុវត្តន៍បាន ព្រោះថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនបានផ្ដល់សច្ចាប័ន ដូច្នេះហើយ ប្រទេសនានាចាំបាច់ត្រូវឯកភាពគ្នាអំពីតម្រូវការមួយចំនួន ដើម្បីសម្រេចឲ្យបានដំណាក់កាលផ្អាកជាបណ្ដុះអាសន្នជម្លោះជាបន្តបន្ទាប់ ដើម្បីជួយបន្ធូរស្រាលស្ថានការណ៍មនុស្សធម៌ផងដែរ។

គំរាមកំហែងដល់បរិយាកាសសន្តិសុខផុយស្រួយនៅតំបន់មជ្ឈិមបូព៌ា

ក្នុងបរិបទជម្លោះនៅតំបន់ហ្គាហ្សាមានការវិវឌ្ឍ ដែលមិនអាចទាយទុកជាមុនបាន បរិយាកាសសន្តិសុខ និងសេដ្ឋកិច្ចនៅតំបន់ដែលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ ទាក់ទងនឹងផ្នែកការទូត កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលកែលម្អទំនាក់ទំនងរវាងអ៊ីស្រាអែល ជាមួយបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់កំពុងមានគ្រោះអាសន្នដួលរលំ។ នាថ្ងៃទី ១៤ ខែតុលា រដ្ឋអំណាចអារ៉ាប៊ីសាអូឌីតបានប្រកាសផ្អាកជាបណ្ដោះអាសន្នដំណើរការពិភាក្សាស្ដីពីលទ្ធភាពធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល។

ជម្លោះ​ហាម៉ាស់ និង​អ៊ីស្រាអែល​គ្របដណ្ដប់​ស្រមោល​នៅ​មជ្ឈិមបូព៌ា​ឆ្នាំ២០២៣ - ảnh 2ស្នងការទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខនៃសហភាពអឺរ៉ុប (EU) លោក Josep Borrell។ រូបថត៖ Euronews

ទាក់ទងនឹងសេដ្ឋកិច្ច ផលប៉ះពាល់នៃជម្លោះនៅតំបន់ហ្គាហ្សាក៏កាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នាចុបខែវិច្ឆិកាកន្លងទៅ ធនាគារកណ្តាលអ៊ីស្រាអែលបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចរបស់ប្រទេសនេះបានខាតបង់យ៉ាងហោចណាស់ ៥៣ ពាន់លានដុល្លារអាមេរិក ហើយប្រសិនបើជម្លោះអូសបន្លាយយូរ តួរលេខនេះនឹងកាន់តែកើនឡើង។ ក្នុងពេលនោះ ប្រព័ន្ធសេដ្ឋកិច្ចនៅតំបន់ហ្គាហ្សាត្រូវបានត្រូវបានវាយតម្លៃថាដួលរលំហើយ។ លើសពីនេះ ការវាយប្រហារកាន់តែច្រើនរបស់កងកម្លាំង Houthi នៅយេម៉ែនសំដៅលើនាវាដឹកទំនិញនៅសមុទ្រក្រហម ជាមួយមូលហេតុថា រារាំងនាវាទាំងនេះធ្វើដំណើរមក និងចេញពីអ៊ីស្រាអែល កំពុងរំខានដល់ផ្លូវសមុទ្រដ៏សំខាន់របស់ពិភពលោក។ ចាប់តាំងពីពាក់កណ្តាលខែធ្នូមក ក្រុមហ៊ុនដឹកជញ្ជូនសមុទ្រ សម្ព័ន្ធក្រុមហ៊ុនជួរមុខនៅលើពិភពលោកជាបន្តបន្ទាប់ដូចជា៖ MAERSK, Hapag-Lloyd, CMA-CGM, Evergreen, Euronav បានប្រកាសផ្អាកជាបណ្ដោះអាសន្នការធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ឬជៀសវាងការឆ្លើងព្រែកជីក Suez ដើម្បីកាត់បន្ថយគ្រោះអាសន្ននាវាដឹកទំនិញត្រូវរងការវាយប្រហារ។ ការវិវឌ្ឍនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ពាណិជ្ជកម្មតំបន់ និងពិភពលោក ព្រោះថាផ្លូវព្រែកជីក Suez និងសមុទ្រក្រហមបានស្រូបយក 

៥០% នៃទីផ្សារដឹកជញ្ជូនកុងតឺន័រពិភពលោក។ នៅចំពោះស្ថានភាពបច្ចុប្បន្ន សហគមន៍អន្តរជាតិភាគច្រើនសុទ្ធតែបានចាត់ទុកថា ជម្លោះនៅតំបន់ហ្គាហ្សាអាចដោះស្រាយបានទាំងឫសគល់តាមរយៈភាគីពាក់ព័ន្ធទាំងអស់ខិតខំប្រឹងប្រែងជំរុញការអនុវត្តដំណោះស្រាយរដ្ឋពីរអ៊ីស្រាអែល និងប៉ាឡេស្ទីនក្នុងស្ថានភាពជាក់ស្តែង។ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry បានមានប្រសាសន៍ថា៖ “យើងមិនអាចបន្តត្រឹមតែនិយាយអំពីដំណោះស្រាយរដ្ឋពីរទទេប៉ុណ្ណោះ ពោលគឺសហគមន៍អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាំបាច់ត្រូវមានប្រភពធនធាន និងមធ្យោបាយចាំបាច់ ដើម្បីអនុវត្តន៍ការឯកភាពអន្តរជាតិដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដើម្បីបញ្ចប់បញ្ហានេះ។ នេះគឺជាដំណោះស្រាយរដ្ឋពីរ រួមរស់ជាមួយគ្នាក្នុងសន្តិភាព និងសន្តិសុខផងដែរ”។

បច្ចុប្បន្ននេះ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការអត់ធ្មត់របស់ភាគីពាក់ព័ន្ធជាច្រើន ជម្លោះនៅតំបន់ហ្គាហ្សានៅតែត្រូវបានគ្រប់គ្រងអំពីវិសាលភាពភូមិសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ មជ្ឈដ្ឋានអ្នកជំនាញមានក្ដីបារម្ភថា ប្រសិនបើជម្លោះអូសបន្លាយយ៉ាងយូរ បរិយាកាសសន្តិសុខដ៏ផុយស្រួយនៅមជ្ឈិមបូព៌ានឹងត្រូវបំផ្លេចបំផ្លាញ។ នៅពេលនោះ ផលប៉ះពាល់អវិជ្ជមានលើពិភពលោកនឹងធំធេងជាង ព្រោះថាមជ្ឈិមបូព៌ាគឺជាកន្លែងផលិតប្រេងនាំចេញចំនួន ៣៥% និងឧស្ម័ននាំចេញចំនួន ១៤% របស់ពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ