ជួយឧបត្ថម្ភនារីចាប់ផ្តើមអាជីពក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០

(VOVWORLD) - ក្នុងកាលៈទេសៈ វៀតណាមកំពុងធ្វើសមាហរណកម្មដ៏ស៊ីជម្រៅ ចូលក្នុងខឿនសេដ្ឋកិច្ចសកល ជាពិសេស ចំពោះមុខការផ្ទុះឡើងយ៉ាងខ្លាំងនៃបដិវត្តន៍ ឧស្សហកម្ម ៤.០ នារីនិយាយរួមនិងសហគ្រិនជានារីនិយាយដោយឡែក គប្បីកំណត់ ឱកាសនិងការសាកល្បងដើម្បីអាច «មិនត្រូវធ្វើថយក្រោយ» ឡើយ។ នេះជាខ្លឹមសារស្នូលនៃសិក្ខាសាលា «Womenwill វៀតណាម-នារីក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០» ដែលសភាឧស្សាហពាណិជ្ជកម្មវៀតណាម (VCCI) សហការជាមួយក្រុមប្រឹក្សាសហគ្រិននារីវៀតណាមបានរៀបចំឡើងនាថ្ងៃទី ១៧ មករា កន្លងទៅនៅទីក្រុងហាណូយ។ 
ជួយឧបត្ថម្ភនារីចាប់ផ្តើមអាជីពក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០ - ảnh 1ជួយឧបត្ថម្ភនារីចាប់ផ្តើមអាជីពក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០ 

Womenwill ជាគំរោងការណ៍ឆ្នៃប្រឌិតរបស់ Google ដែលបង្កើតឱកាសនិងបង្ក លក្ខណៈសំរាប់នារីនៅគ្រប់ទិសទីអាចអភិវឌ្ឍន៍ដោយខ្លួនឯងនិងទទួលជោគជ័យក្នុងជីវភាពរស់នៅលើកកំពស់ចំណះដឹងអំពីសមភាពភេទជួយឧបត្ថម្ភនារីឆ្លៀតយកអតិបរិមាបច្ចេកវិទ្យាទំនើបដើម្បីកសាងចំពោះជំនាញនិងតភ្ជាប់ជាមួយគ្នាតាមរយៈបណ្ដាវគ្គបណ្ដុះបណ្ដាលព្រឹត្តិការណ៍និងសិក្ខាសាលាផ្សេងៗ។

ជួយឧបត្ថម្ភសហគ្រិននារីពីការចែករំលែកព័ត៌មានដល់ការផ្តល់ចំណូលចិត្ត

ដោយមានគោលដៅដូច្នេះ នៅសិក្ខាសាលា «Womenwill វៀតណាម-នារីក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០» ក្រោមការដឹកនាំរបស់បណ្ដាអ្នកជំនាញការមកពី Google សហគ្រិននារីបានចែករំលែកព័ត៌មានដែលមានប្រយោជន៍ស្តីអំពីតួនាទីរបស់នារីក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ ។ តាមអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារនិងសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចំណុះក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Pham Duc Nghiem បានចាត់ទុកថា៖ ទោះបីជាមានសហគ្រាសដែលម្ចាស់ជានារីក្តី ប៉ុន្តែ បរិមាណនេះស្រូបយកតែ ២៥% ប៉ុណ្ណោះ ក្នុងចំណោមសហគ្រាសខ្នាតតូចនិងមធ្យមប៉ុន្តែគេរួមវិភាគទានដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងអាជីវកម្មនៅវៀតណាម។ ដោយហេតុនេះ នារីគប្បីត្រូវបានយកចិត្តទុកដាក់និងលើកទឹកចិត្តថែម ទៀតក្នុងសកម្មភាពឆ្នៃប្រឌិតនិងចាប់ផ្តើមអាជីពថ្មី។ លោក Pham Duc Nghiem បាន ឲ្យដឹងថា៖

        «ក្នុងការកំណត់របស់ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ខណៈពេល ជំរុញការកសាងបរិយាកាសចាប់ផ្តើមអាជីពថ្មីឆ្នៃប្រឌិតនោះយើងខ្ញុំផ្តោតសំខាន់ទៅលើក្រុមទាំង ៣។ ក្រុមទី ១ គឺជួយឧបត្ថម្ភសកម្មភាពឆ្នៃប្រឌិតដែលបង្កើតផលិតផលជួយរំដោះកំលាំងពលកម្មរបស់នារីហើយជំរុញសមភាពនារី។ ក្រុមទី ២ គឺជួយឧបត្ថម្ភ បណ្ដាគំរោងការណ៍ឆ្នៃប្រឌិតដែលនារីធ្វើម្ចាស់។ ក្រុមទី ៣ គឺជួយឧបត្ថម្ភគំរោងការណ៍  ឆ្នៃប្រឌិតសហគ្រាសនិងអង្គភាពដែលមានសុទ្ធតែនារី។»

        បណ្ដាវិធាការណ៍ជួយឧបត្ថម្ភសហគ្រិននារីជំនះពុះពារលើរបាំង

ការពិតជាក់ស្តែងសរឲ្យឃើញថា៖ បដិវត្តន៍ឧស្សហកម្ម ៤.០ បាននិងកំពុងផ្លាស់ប្តូររបៀបរស់នៅធ្វើការនិងទាក់ទងជាមួយគ្នាដែលធ្វើឲ្យបណ្ដាផ្នែកឧស្សាហកម្មផ្លាស់ ប្តូរ រៀបចំឡើងវិញទំនាក់ទំនងនិងផ្ទេរប្តូរផ្នែកសេដ្ឋកិច្ចនានា។ ដោយហេតុនេះ សិក្ខាសាលាក៏ជាឱកាសសំរាប់នារីចែករំលែករឿងរ៉ាវអំពីការចាប់ផ្តើមអាជីពថ្មីរបស់ខ្លួន។ មជ្ឈដ្ឋានអ្នកជំនាញការនៅសិក្ខាសាលាលើកនេះបានចាត់ទុកថា៖ ក្តាប់ជាប់និន្នាការអភិវឌ្ឍន៍នៃវិទ្យសាស្ត្របច្ចេកវិទ្យានឹងជួយឲ្យនារីជំនះពុះពារលើការសាកល្បងនិងបំរ៉ែបំរួលនៃខឿនសេដ្ឋកិច្ចនាពេលខាងមុខក្នុងនោះមានពលករលើវិស័យតម្បាញកាត់ដេរស្បែកជើងកែច្នៃជលផលដែលអាចត្រូវបានជំនួសឲ្យម៉ាស៊ីនស្វ័យប្រវត្តរូបូត។

សិក្ខាសាលាក៏បាននាំចេញការផ្តើមគំនិតអំពីឱកាសសំរាប់នារី ព្រមទាំង វិភាគ ដើម្បីនារីយល់ច្បាស់លាស់នូវផលប្រយោជន៍នៃការជំរុញសមភាពភេទក្នុងអាជីវកម្ម បង្កើតចំណងចំណូលចិត្ត ជួយឧបត្ថម្ភថ្នាក់ដឹកនាំជានារីជំនះពុះពារលើគំលាតនិងការ សាកល្បងក្នុងការងារធ្វើដើម្បីប្រដេញតាមគោលដៅអាជីព ហើយក្លាយទៅជាអ្នកដើរ មុខគេក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ នៅវៀតណាម។បណ្ដាតំណាងចូលរួមសិក្ខាសាលាក៏បានឯកភាពថា៖ បដិវត្តន៍ឧស្សាហកម្ម ៤.០ នាំមកនូវក្តីសង្ឃឹមសំរាប់មនុស្សម្នាក់ស្តីអំពីខឿនសេដ្ឋកិច្ចសម្បូររុងរឿងមួយ ហើយនាំ មកនូវឱកាសដ៏ធំធេងសំរាប់ប្រទេសក្រីក្រនានាដើម្បីគ្មាននរណាត្រូវបានដើរថោយក្រោយឡើយ៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ