ជំរុញកិច្ចសហប្រតិបតិ្តការអន្តរជាតិដើម្បីសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត

(VOVWORLD) - ចាំបាច់ត្រូវកសាងដំណោះស្រាយដ៏ពេញលេញ យូរអង្វែងនិងនិរន្តរភាព ដោះស្រាយការជំពាក់ជំពិននិងជំលោះ កសាងទំនុកទុកចិត្តនិងកិច្ចសហប្រតិ បតិ្តការដើម្បីនាំសមុទ្រខាងកើតក្លាយទៅជាតំបន់សមុទ្រយុទ្ធសាស្ត្រប្រកបដោយសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាព។
ជំរុញកិច្ចសហប្រតិបតិ្តការអន្តរជាតិដើម្បីសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ VOV) 

នេះជាទស្សនៈដែលត្រូវបានសង្ខេបនៅសិក្ខា សាលាវិទ្យាសាស្ត្រអន្តរជាតិសអំពីសមុទ្រខាងកើតលើកទី៩ ក្រោមប្រធានបទ “សមុទ្រខាងកើត៖ កិច្ចសហប្រតិបតិ្តការដើម្បីសន្តិសុខនិងការអភិវឌ្ឍន៍ក្នុងតំបន់” ដែលទើបនឹងបានបញ្ចប់នាថ្ងៃទី២៩ វិច្ឆិកា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀត ណាម។

        លក្ខណៈស្មោះត្រង់ សត្យានុម័ត វិទ្យាសាស្ត្រនិងងាយយល់ដឹងគ្នាគឺជាទិសស្លោកដែលសិក្ខាសាលានេះផ្ដោតការយកចិត្តទុកដាក់ក្នុងអំឡុង៩ឆ្នាំកន្លងទៅ គិតតាំងពីត្រូវ បានរៀបចំឡើងជាលើកដំបូងនាឆ្នាំ២០០៩មក។ នៅសិក្ខាសាលាឆ្នាំនេះ បណ្ដា តំណាងបានពិភាក្សាយ៉ាងសកម្មសំដៅស្វែងរកដំណោះស្រាយចំពោះការជំពាក់ជំពិននិងជំលោះ កសាងទំនុកទុកចិត្តនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត។

        គ្រោះអាសន្នមិនច្បាស់ជាច្រើននៅសមុទ្រខាងកើត

បទអន្តរាគមន៍ភាគច្រើននៅសិក្ខាសាលាសុទ្ធតែវាយតំលៃថា ក្នុងឆ្នាំ ២០១៧ ស្ថានភាពនៅសមុទ្រខាងកើតមិនសូវមានបម្រែបម្រួលដ៏ធ្ងន់ធ្ងរជាច្រើនទេ។ ក្រោយពីសាលក្រមរបស់តុលាការអចិន្ត្រៃទីក្រុងឡាអេ (PCA) ស្ដីពីរឿងក្ដីដែល ហ្វីលីពីនដាក់ពាក្យបណ្ដឹងចិននោះ ស្ថានភាពនៅសមុទ្រខាងកើតមានបម្រែ បម្រួលសកម្មជាច្រើន។ សញ្ញាគួរឲ្យសុទិដ្ឋិនិយមបំផុតគឺបរិមាណករណីប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងរក្នុងឆ្នាំកន្លងទៅបានធ្លាក់ចុះបើប្រៀបនឹងឆ្នាំមុនៗហើយ។

        ប៉ុន្តែ ភាពខុសគ្នាក្នុងគោលជំហរនិងការយល់ដឹងរបស់ប្រទេសនានាអំពី ប្រវត្តិសាស្ត្រនិងការគោរពច្បាប់អន្តរជាតិនៅតែជារបាំងធំមួយ ជាគ្រោះអាសន្ន មិនច្បាស់ដែលគំរាមកំហែងទៅលើសន្តិភាព សន្តិសុខ សុវត្ថិភាពនិងស្ថិរភាពនៅ សមុទ្រខាងកើត។ តំបន់អាស៊ី-ប៉ាស៊ីហ្វិកមានល្បឿនកំណើននៃការចំណាយលើ ការពារជាតិគឺលឿនបំផុតលើពិភពលោក រូហតឡើងដល់ទៅ៤៥០ពាន់លាន ដុល្លាអាមេរិកក្នុងឆ្នាំ២០១៦ កើន៤,៦%បើប្រៀបនឹងឆ្នាំ២០១៥។ តាមយោបល់ របស់លោក Le Cong Phung អតីតអនុរដ្ឋមន្រ្តីការបរទេសវៀតណាមថា នេះជា ប្រការគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងណាស់៖

        “ការបង្កើនសមត្ថភាពការពារជាតិរបស់ភាគីនានា ម្យ៉ាងជួយឧបត្ថម្ភកង កម្លាំងយោធានៃប្រទេសនោះការពារផលប្រយោជន៍របស់ខ្លួន ប៉ុន្តែម្យ៉ាងវិញទៀត វាអាចបណ្ដាលឲ្យឡើងកំដៅនៃការប្រកួតប្រជែងយុទ្ធសាស្ត្រនិយាយរួម ប្រកួត ប្រជែងខាងសេដ្ឋកិច្ចហើយពិសេសគឺខាងយោធា”។

ជំរុញកិច្ចសហប្រតិបតិ្តការអន្តរជាតិដើម្បីសន្តិភាព ស្ថិរភាពនៅសមុទ្រខាងកើត - ảnh 2 សាស្រ្តាចារ្យ Carlyle A. Thayer នៃសកលវិទ្យាល័យ New South Wales វិទ្យាស្ថានការពារជាតិ អូស្ត្រាលី (រូបថត៖ VOV)

        ពង្រឹងការជឿទុកចិត្តយុទ្ធសាស្ត្រដោយឥតឈប់ឈរ

        ដើម្បីសមុទ្រខាងកើតមិនត្រូវធ្លាក់ចូលស្ថានភាពគ្មានសណ្ដាប់ធ្នាប់និង ជំលោះ តាមនោះគំរាមកំហែងលើប្រព័ន្ធអេកូសន្តិសុខនៃតំបន់ទាំងមូល បណ្ដា តំណាងបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវមានដំណោះស្រាយដ៏ពេញលេញ យូរ អង្វែងនិងនិរន្តរភាព ជំរុញកិច្ចសហប្រតិបតិ្តការអន្តរជាតិ។ សាស្រ្តាចារ្យ Carlyle A. Thayer នៃសកលវិទ្យាល័យ New South Wales វិទ្យាស្ថានការពារជាតិ អូស្ត្រាលី ជាអ្នកជំនាញការមួយក្នុងចំណោមអ្នកជំនាញការល្បីល្បាញក្នុងវិស័យ ស្រាវជ្រាវអំពីសមុទ្រខាងកើត ចាត់ទុកថា ភាគីទាក់ទិននានាចាំបាច់ត្រូវពង្រឹង ការជឿទុកចិត្តយុទ្ធសាស្ត្រដោយឥតឈប់ឈរ តាមនោះកសាងការយល់ដឹងរួម ក្នុងការរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅសមុទ្រខាងកើត។

        “ខ្ញុំមានគោលបំណងថា យើងនឹងស្វែងរកដំណោះស្រាយមានលក្ខណៈ យុត្តិធម៌។ អាស៊ាននិងចិនចាំបាច់ត្រូវចរចាអំពីគោលការណ៍ប្រតិបត្តិរួម។ នេះជា ដំណើរការសំរាប់អនាគតដ៏យូរអង្វែង ដូច្នេះបានជាទាំងអាស៊ាននិងចិនត្រូវធ្វើធ្វើ ការសន្ទនាអំពីគោលការណ៍ប្រតិបត្តិ”។

        ជាសមាជិកដ៏សកម្មនិងមានការទទួលខុសត្រូវក្នុងអាស៊ាន ជាពិសេសជា ប្រទេសមានផលប្រយោជន៍ទាក់ទិនផ្ទាល់ដល់សមុទ្រខាងកើតនោះ តាំងពីមុន មក វៀតណាមជានិច្ចកាលប្រដេញតាមគោលមាគ៌ាកិច្ចការបរទេសពហុបែប ទាំងសហប្រតិបតិ្តការផងនិងតស៊ូផង ស្វែងរកការគាំទ្រជាច្រើនថែមទៀតពី សហគមន៍អន្តរជាតិដើម្បីដោះស្រាយជំលោះដោយសន្តិវិធី គោរពច្បាប់អន្តរ ជាតិ។ ប្រការនេះត្រូវបានបង្ហាញជាថ្មីម្ដងទៀតតាមរយៈការផ្ដល់យោបល់និង បទអន្តរាគមន៍នៅសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីសមុទ្រខាងកើតលើកនេះ ឆ្ពោះទៅគោលដៅដោះស្រាយការជំពាក់ជំពិននិងជំលោះនៅសមុទ្រខាង កើត សហប្រតិបត្តិការដើម្បីរួមគ្នាអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ