ជំរុញខ្លាំងដំណើរការអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិក

(VOVWORLD) - ជិតមួយខែបន្ទាប់ពីបានបង្កើតឡើង នាថ្ងៃទី២០ ខែកញ្ញា គណៈកម្មាធិការ ជាតិវៀតណាមអំពីរដ្ឋាភិបាលអេឡិចត្រូនិក បានរៀបចំសម័យប្រជុំដើមដំបូង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc។ អង្គប្រជុំ បានដាក់ចេញភារកិច្ចជាច្រើនដែលសរឲ្យឃើញនូវការប្ដេជ្ញាចិត្ត ជំរុញខ្លាំងនូវ ដំណើរការអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម។ ព្រោះថា នេះជា និន្នាការដែលមិនអាចជៀសវាងបានឡើយ ដើម្បីឆ្ពោះទៅរកខឿនរដ្ឋបាលសាធា រណៈដែលបម្រើប្រជាជនប្រកបដោយប្រសិទ្ធភាពជាងមុន ក៏ដូចជារួមចំណែក កែលំអបរិយាកាសវិនិយោគ ធ្វើអាជីវកម្មរបស់វៀតណាមផងដែរ។
ជំរុញខ្លាំងដំណើរការអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិក - ảnh 1គណៈកម្មាធិការ ជាតិវៀតណាមអំពីរដ្ឋាភិបាលអេឡិចត្រូនិក បានរៀបចំសម័យប្រជុំដើមដំបូង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc  


 
តាមការរៀបចំណាត់ថ្នាក់រដ្ឋាភិបាលអេឡិចត្រូនិករបស់អង្គការសហប្រជាជាតិឆ្នាំ២០១៨ឲ្យដឹងថា វៀតណាមឈរលំដាប់ទី៨៨ក្នុងចំណោមប្រទេសនិងតំបន់ដែនដីទាំង១៩៣ និងឈរលំដាប់ ទី៦ក្នុងតំបន់អាស៊ាន។ ដោយអនុវត្តន៍ក្របខ័ណ្ឌរដ្ឋាភិបាលអេឡិចត្រូនិក (កំណែទី១) នាឆ្នាំ២០១៥ រហូតមកដល់ពេលនេះ មានក្រសួង ស្ថាប័ន និងមូលដ្ឋានចំនួន៥០កន្លែងដែលបានធ្វើការស្រាវជ្រាវនិងកសាងស្ថាបត្យកម្មរដ្ឋាភិបាល/អាជ្ញាធរអេឡិចត្រូនិក ប៉ុន្តែដំណើរការនេះនៅតែមានបញ្ហាសេស សល់មួយចំនួនដែរ។

        ជំរុញការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិកគឺជានិន្នាការដែលមិនអាចជៀសផុតបានឡើយ

        ចាប់តាំងពីប៉ុន្មានឆ្នាំ២០០០មក បក្សនិងរដ្ឋវៀតណាមបានផ្តោតទៅលើការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពរបស់ស្ថាប័នរដ្ឋ ដោយចាត់ទុកនេះជាកម្លាំងចលករដើម្បីជំរុញបុព្វហេតុផ្លាស់ប្ដូរថ្មី អនុវត្តន៍ការធ្វើឧស្សាហូបនីយកម្មនិងទំនើបកម្មប្រកបដោយជោគជ័យ។

        ការិយាល័យនយោបាយបានចេញផ្សាយសេចក្ដីសម្រេចចិត្តលេខ៣៦ស្ដីពីការជំរុញការអនុវត្តនិងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានដើម្បីឆ្លើយតបនឹងតម្រុវការអភិវឌ្ឍដោយចីរភាពនិងសមាហរណកម្មអន្តរជាតិ។ នាឆ្នាំ២០១៥ រដ្ឋាភិបាលវៀតណាមក៏ចេញផ្សាយសេចក្ដីសម្រេចចិត្តដំបូងស្ដីពីរដ្ឋា ភិបាលអេឡិចត្រូនិកផងដែរ។

        ចាប់តាំងពីនោះមក ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកត្រូវបានបណ្ដាក្រសួង ស្ថាប័ននិងតំបន់ខិតខំអនុវត្តន៍លើវិស័យជាច្រើន សំដៅបង្ហាញសកម្មភាពរបស់ស្ថាប័នរដ្ឋទៅកាន់សាធារណៈ។ អាចនិយាយបានថា ការអនុវត្តរដ្ឋាភិបាលអេឡិចត្រូនិកជានិន្នាការដែលមិនអាចជៀសផុតបានឡើយ ដែលរួមចំណែកលើកស្ទួយតម្លាភាពក្នុងសកម្មភាពរបស់រដ្ឋាភិបាល ទប់ស្កាត់អំពើពុករលួយ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាផ្លូវនាំទៅដល់វិបុលភាពសម្រាប់ប្រជាជាតិពិសេសគឺក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាទូទាំងពិភពលោក។ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមលោក Mai Tien Dung បានចាត់ទុកថា៖

        “នាបច្ចុប្បន្ន ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកជាតម្រូវការចាំបាច់របស់ប្រទេសជាច្រើននៅក្នុងដំណើរការកែទម្រង់ ហើយវាមានការតភ្ជាប់ទៅនឹងការអភិវឌ្ឍរបស់រដ្ឋាភិបាល។ វៀតណាមក៏ដូច្នេះដែរ។ យើងបានកសាងរដ្ឋាភិបាលអេឡិចត្រូនិកក្នុងរយៈពេល២០ឆ្នាំកន្លងមក ហើយទទួលបានសមិទ្ធផលជាជំហានដំបូង ប៉ុន្តែនៅតែមានកំហិតជាច្រើនណាស់”។

       ស្រុះចិត្តគំនិតដំណើរការនាពេលខាងមុខ

        រដ្ឋាភិបាលវៀតណាមកំពុងបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាអំពីការកសាងរដ្ឋាភិបាល អេឡិចត្រូនិក ហើយសង្ឃឹមថា នឹងមានបម្រែបម្រួលដ៏សកម្មនាពេលខាងមុខ។ នាថ្ងៃទី២០ ខែកញ្ញា នៅក្នុងសម័យប្រជុំរបស់គណៈកម្មាធិការជាតិអំពីរដ្ឋាភិបាលអេឡិចត្រូនិក រដ្ឋមន្រ្តីស្ដីទីក្រសួងព័ត៌មាននិងផ្សព្វផ្សាយលោក Nguyen Manh Hung បានឲ្យដឹងថា ក្រសួងនេះកំពុងសុក្រិតការធ្វើវិសោធនកម្មនូវស្ថាបត្យកម្មរដ្ឋាភិបាលអេឡិចត្រូនិក ដើម្បីដាក់ជូនរដ្ឋាភិបាលអនុម័តក្នុងឆ្នាំ ២០១៨។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា៖

        “យើងចង់បង្ហាញនូវស្មារតីនិងការប្ដេជ្ញាចិត្តនយោបាយដ៏ខ្លាំងក្លា ដើម្បីឆ្ពោះទៅការកសាងរដ្ឋាភិបាលអេឡិចត្រូនិកប្រកបដោយជោគជ័យនៅវៀតណាម លើកចំណាត់ថ្នាក់រដ្ឋាភិបាល អេឡិចត្រូនិករបស់វៀតណាម ដើម្បីបម្រើប្រជាជន បម្រើបុព្វហេតុកសាងនិងការពារមាតុប្រទេសឲ្យបានល្អបំផុត។ ដោយហេតុនេះយើងត្រូវមានវិស័យដ៏រឹងមាំក្នុងការរៀបចំអនុវត្តន៍ ដើម្បីមិនទុកឲ្យប៉ះពាល់ទៅលើដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិក”។

        រដ្ឋាភិបាលវៀតណាមកំពុងបង្ហាញនូវការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លាក្នុងការកសាងរដ្ឋាភិបាល អេឡិចត្រូនិក។ ដោយកិច្ចខិតខំប្រឹងប្រែងទាំងនោះ នាពេលខាងមុខ នឹងមានបម្រែបម្រួលដ៏សកម្មក្នុងដំណើរការកសាងរដ្ឋាភិបាលអេឡិចត្រូនិកនៅវៀតណាម ដែលរួមចំណែកបន្សាំទៅនឹងបដិវត្តន៍ឧស្សាហកម្មលើកទី៤ដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លាទូទាំងពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ