ជំរុញខ្លាំងសកម្មភាពជួបប្រាស្រ័យ ដោះស្រាយញតិ្តរបស់ប្រជាជន

(VOVWORLD) - ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតជាសកម្មភាពដ៏ សំខាន់ដើម្បីអោយសមាជិកសភាអនុវត្តន៍ភារកិច្ចរបស់ខ្លួនចំពោះប្រជាជន។ តាមរយៈជំនួបប្រាស្រ័យ ទាំងនេះ រដ្ឋសភានឹងជ្រាបអំពីបំណងប្រាថ្នាក៏ដូចជារឿងរ៉ាវជំពាក់ជំពិនរបស់ ប្រជាជន ព្រមទាំងជួយអោយប្រជាជនយល់ដឹងច្បាស់អំពីគោលមាគ៌ា គោល នយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។ ការជំរុញខ្លាំងសកម្មភាពជួបប្រាស្រ័យ ដោះស្រាយញ្ញតិ្តរបស់អ្នកបោះឆ្នោតគឺសំដៅរួមចំណែកអនុវត្តន៍សកម្មភាពឃ្លាំ មើលរបស់រដ្ឋសភាឲ្យបានល្អ។

ចាប់តាំងពីដើមអាណត្តិរដ្ឋសភានីតិកាលទី១៤មក សមាជិកសភាបានរៀបចំជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតប្រមាណ៦៥០០លើក ហើយក៏បានទទួលយកនិងដោះស្រាយញ្ញតិ្តចំនួន១ហ្មឺនរបស់អ្នកបោះឆ្នោតលើទូទាំងប្រទេស។ ចំពោះបញ្ហាលំបាកមួយចំនួនដែលអ្នកបោះឆ្នោតបានរាយការណ៍ដូចជាបញ្ហាទាក់ទាញទុនវិនិយោគនៅតាមតំបន់ បញ្ហាចំណាយដឹកជញ្ជូននិង logistic នៅតែខ្ពស់ និងបញ្ហាបែបបទរដ្ឋបាលដ៏ទទែង នោះ គឺនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាកសិករ កម្មករនិងសហគ្រាស ហើយធ្វើជាអធិបតីនៅក្នុងសិក្ខាសាលា សន្និសីទពន្លឿនវិនិយោគជាច្រើន ព្រមទាំងបង្កើតក្រុមការងារត្រួតពិនិត្យនៅក្រសួង ស្ថាប័ន តំបន់នានា ផងដែរ។ វិធានការទាំងនោះបានរួមចំណែកបង្កើតឡើងបរិយាកាសអាជីវកម្មដ៏ទូលំទូលាយជាងមុន ដោះស្រាយការលំបាកដែលអ្នកបោះឆ្នោតបានលើកឡើង ព្រមទាំងជួយអោយវៀតណាមទទួលបានកំណើនសេដ្ឋកិច្ចប្រមាណ៦,៩៨%ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨ ដែលហួសពីគោលដៅរបស់រដ្ឋសភាផងដែរ។

        លើកស្ទួយសកម្មភាពរបស់រដ្ឋសភានិងសមាជិកសភា

        នាពេលកន្លងទៅ អ្នកបោះឆ្នោតលើទូទាំងប្រទេសសុទ្ធតែវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្ដូរថ្មីសកម្មភាពរបស់រដ្ឋសភា ពិសេសគឺសកម្មភាពចោទសួរដេញដោលរបស់សមាជិកសភាដែលបង្ហាញនូវលក្ខណៈប្រជាធិបតេយ្យ ប្រាជ្ញា និងជជែកពិភាក្សាគ្នា។ តាមរយៈសកម្មភាពសួរដេញដោលទាំងនោះ រដ្ឋសភាបានពិចារណានិងដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាជាច្រើនដែលអ្នកបោះឆ្នោតយកចិត្តទុកដាក់។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានចាត់ទុកថា៖

        “មានបញ្ហាជាច្រើនដែលបានក្លាយទៅជាប្រធានបទនៃការសួរដេញដោលនៅរដ្ឋសភា។ នេះជាបញ្ហាដ៏សំខាន់ដោយទទួលបានការយកចិត្តទុកដាក់ជាពិសេសរបស់អ្នកបោះឆ្នោតនិងប្រជាជនលើទូទាំងប្រទេស។ តាមរយៈរបាយការណ៍និងលទ្ធផលនៃស្ថានភាពជាក់ស្ដែងបានសរឲ្យឃើញថា ការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ការរីកចម្រើនក្នុងវិស័យជាច្រើនបានបង្ហាញនូវការប្ដេជ្ញាចិត្តនិងការទទួលខុសត្រូវដ៏ខ្ពស់របស់សមាជិករដ្ឋាភិបាលនិងរដ្ឋមន្រ្តីក្នុងការជំរុញការអភិវឌ្ឍនៃសេដ្ឋកិច្ចសង្គមផងដែរ”។

        នាពេលកន្លងទៅ រដ្ឋាភិបាលរួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានា បានដំណើរការស្រាវជ្រាវ ដោះស្រាយនិងឆ្លើយតបទៅនឹងញ្ញតិ្តចំនួនជាង២០០០របស់អ្នកបោះឆ្នោតនិងប្រជាជន ក្នុងនោះមានញ្ញតិ្តចំនួន១៦០០ ដែលត្រូវបានយកមកបកស្រាយជាសាធារណៈនិងផ្ដល់ព័ត៌មានទៅកាន់អ្នកបោះឆ្នោត ហើយមានញ្ញតិ្តជាង១០០ដែលត្រូវបានដោះស្រាយរួចរាល់។ ប្រធានគណៈកម្មការទទួលបន្ទុកបំណងប្រាថ្នារបស់ប្រជាជននៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Nguyen Thanh Hai បានឲ្យដឹងថា៖

        “សមាជិកសភាទាំងអស់បានឯកភាពគ្នាវាយតម្លៃថា រដ្ឋាភិបាលនិងក្រសួង ស្ថាប័នពាក់ព័ន្ធនានា បានខិតខំប្រឹងប្រែងនិងមានការទទួលខុសត្រូវក្នុងការដោះស្រាយញ្ញតិ្តរបស់អ្នកបោះឆ្នោត ដោយទទួលបានការរីកចម្រើនគួរឲ្យកត់សម្គាល់អំពីគុណភាព បិរមាណនិងពេលវេលាដោះស្រាយ។ លទ្ធផលគឺយើងបានដោះស្រាយដោយសមហេតុសមផលចំពោះបញ្ហាដែលអ្នកបោះឆ្នោតបានរាយការណ៍នៅក្នុងជំនួបប្រាស្រ័យ។ ជាលើកដំបូងដែលមានក្រសួងអាចដោះស្រាយបាននូវញ្ញត្តិទាំងអស់ ដោយមិនមានសេសសល់ឡើយ”។

        ជំនះពុះពារលើកំហិតនៅសេសសល់ក្នុងការដោះស្រាយញ្ញតិ្តរបស់អ្នកបោះឆ្នោត

        ទន្ទឹមនឹងលទ្ធផលដែលទទួលបាន នៅតែមានកំហិតនិងបញ្ហានៅសេសសល់មួយចំនួនដែលរដ្ឋសភា រដ្ឋាភិបាលនិងនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានលើកឡើង ដើម្បីដាក់ចេញដំណោះស្រាយឲ្យបានទាន់ពេលវេលា។ ប្រធានគណៈកម្មការទទួលបន្ទុកបំណងប្រាថ្នារបស់ប្រជាជនលោកស្រី Nguyen Thanh Hai បានអោយដឹងថា៖

        “ចំពោះស្ថាប័នក្រោមឱវាទរដ្ឋសភានោះ គឺចាំបាច់ត្រូវលើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត ការស្រង់យកមតិយោបល់របស់អ្នកបោះឆ្នោតផ្ដល់ចំពោះគម្រោងច្បាប់ ក៏ដូចជាបង្កើនការឃ្លាំមើលការចេញផ្សាយឯកសារណែនាំការប្រតិបត្តិច្បាប់ផងដែរ។ ចំណែកឯចំពោះស្ថាប័នក្រោមឱវាទរដ្ឋាភិបាលវិញ នឹងរៀបចំសន្និសីទទូទាំងប្រទេសស្ដីពីការងារដោះស្រាយញ្ញតិ្តជូនដល់អ្នកបោះឆ្នោតដើម្បីវាយតម្លៃចំពោះការងារនេះអោយកាន់តែសមស្រពេញលេញ”។

        នាពេលខាងមុខ រដ្ឋសភា រដ្ឋាភិបាល និងក្រសួងទាំងអស់ នឹងបន្តជំរុញខ្លាំងសកម្មភាពជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត សំដៅត្រួតពិនិត្យ ឃ្លាំមើលស្ថានភាពជាក់ស្ដែងនិងលទ្ធផលនៃការដោះស្រាយញ្ញតិ្តរបស់អ្នកបោះឆ្នោតនិងប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ