ជំរុញទំនាក់ទំនងទ្វេភាគី និងពហុភាគីវៀតណាម - អឺរ៉ុប

(VOVWORLD) -នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc កំពុងបំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុប (ASEM) លើកទី ១២ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៊្រុចសែល ប៊ែលសហ្ស៊ិក ចូលរួមកិច្ចប្រជុំកំពូលភាពជាដៃគូ ដើម្បីកំណើនបៃតង និងគោលដៅជាសកលដល់ឆ្នាំ២០៣០ (P4G)  អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋអូទ្រីស ព្រះរាជាណាចក្របែលហ្ស៊ិក ព្រះរាជាណាចក្រដាណឺម៉ាក និងអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសហភាពអឺរ៉ុប (EU)។ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកនាយករដ្ឋមន្ត្រីបានបង្កើតកម្លាំងចលករសំខាន់ក្នុងការជំរុញរាល់ទំនាក់ទំនង
ទ្វេភាគីនៅអឺរ៉ុប ជំរុញខ្លាំង និងលើកស្ទួយឋានៈកិច្ចការបរទេសពហុភាគីរបស់វៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅអឺរ៉ុបគឺតបតាមការអញ្ជើញរបស់លោក Donald Tusk  ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោក Jean Claude Juncker ប្រធានគណៈកម្មការអឺរ៉ុប នាយករដ្ឋមន្ត្រីសាធារណៈរដ្ឋអូទ្រីស លោក Sebastian Kurz នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របែលហ្ស៊ិក លោក Charles Michel និងនាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រដាណឺម៉ាក លោក Lars Lokke Rasmussen។

       ជំរុញកិច្ចសហប្រតិបត្តិការពហុភាគី

កិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុប លើកទី ១២ (ASEM ១២) នឹងប្រព្រឹត្តិទៅក្រោមមូលបទ “អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល”

ចាប់តាំងពីឆ្នាំ ១៩៩៦ ដោយឆ្លងកាត់ ២ ទសវត្សរ៍ចូលរួម ASEM មក វៀតណាមជានិច្ចកាលគឺជាសមាជិកសកម្ម ស្វាហាប់ និងមានការទទួលខុសត្រូវ ដែលគូសសញ្ញាសម្គាល់ដ៏មានអត្ថន័យក្នុងដំណើការអភិវឌ្ឍន៍របស់ ASEM។ វៀតណាមបានរួមចំណែកលើកសំណើរជំរុញការបើកទូលាយ ASEM ចំនួន ២ ដង (ASEM លើកទី ៥ ឆ្នាំ២០០៤ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ASEM លើកទី ៩ ឆ្នាំ ២០០៩ ) និងរួមជាមួយប្រទេសជាសមាជិកនានា ធ្វើការអនុវម័តលើឯកសារ និងសេចក្ដីសម្រេចសំខាន់ៗមានចរិលក្ខណៈកំណត់ទិសដៅ ក្នុងដំណើរការសហប្រតិបត្តិការ ASEM។

រហូតមកដល់ពេលនេះ វៀតណាមត្រូវបានវាយតម្លៃជាសមាជិកដ៏សកម្មមួយនៃវេទិកានេះ ដោយបានលើកសំណើរអំពីគំនិតច្នៃប្រឌិតចំនួន ២៤ និង សហការគាំពារគំនិតផ្ដួចផ្ដើមចំនួន ២៧ លើវិស័យចាំចាច់ចំពោះមួលដ្ឋានសហគ្រាស និងប្រជាជន ដូចជា៖ វប្បធម៌ សុខាភិបាល គមនាគមន៍ សន្តិសុខថាមពល និងកំណើនបៃតងជាដើម។

កិច្ចប្រជុំកំពូលនៃភាពជាដៃគូដើម្បីកំណើន បៃតងនិងគោលដៅជាសកលដល់ឆ្នាំ២០៣០ (P4G) នឹងប្រព្រឹត្តិទៅនៅ ទីក្រុង Copenhaghen (ដាណឺម៉ាក)។ កិច្ចប្រជុំនេះនឹងដាក់ចេញចក្ខុវិស័យ ទិសដៅធំៗ វិធានការ និងសកម្មភាពជាក់ស្ដែង អំពីការជំរុញកំណើនបៃតង និងអភិវឌ្ឍន៍ដោយចីរភាព នៅលើសកលលោក។

ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី

ទន្ទឹមនឹងកិច្ចប្រជុំកំពូលទាំងពីរនេះ លោកនាយករដ្ឋមន្ត្រីនឹងអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ សាធារណៈរដ្ឋអូទ្រីស ព្រះរាជាណាចក្របែលហ្ស៊ិក ព្រះរាជាណាចក្រដាណឺម៉ាក និងបំពេញទស្សនកិច្ចការងារនៅ EU សំដៅជំរុញខ្លាំងថែមទៀតនូវទំនាក់ទំនងទ្វេភាគី។

ចំពោះ សាធារណៈរដ្ឋអូទ្រីសនោះ ទំនាក់ទំនងទ្វេភាគីទទួលបានការរីកចម្រើនលើគ្រប់វិស័យដោយឥតឈប់ឈរ ជាពិសេសគឺទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។ នាឆ្នាំ ២០១៦ តម្លៃប្រាក់នាំចេញ នាំចូលទំនិញទ្វេភាគីទទួលបានជាង ៤ ពាន់លានដុល្លារអាមេរិក ហើយអូទ្រីសបានក្លាយទៅជាទីផ្សារនាំចេញជាប់ចំណាត់ថ្នាក់ទី ៦ របស់វៀតណាមនៅអឺរ៉ុប។

ចំពោះ បែលហ្ស៊ិកវិញ ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី ២២ ខែមិនា ឆ្នាំ ១៩៧៣។រហូតមកដល់ពេលនេះ ទំនាក់ទំនងទ្វេភាគីមានការរីកចម្រើនជាវិជ្ជមានលើគ្រប់វិស័យ។ ភាគីទាំងពីបានរួមសហការយ៉ាងជិតស្និទ្ធិ និងប្រកបដោយប្រសិទ្ធភាពនៅក្នុងវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ ASEM  និង អាស៊ាន-EU។

ទន្ទឹមនឹងនេះទំនាក់ទំនងរវាងវៀតណាម - សហភាពអឺរ៉ុបកំពុងអភិវឌ្ឍន៍ជាវិជ្ជមាន។ នាឆ្នាំ២០១៧ EU គឺជាដៃគូពាណិជ្ជកម្មធំទី ៣ ហើយជាទីផ្សារនាំចេញធំទី ២ របស់វៀតណាម។ នាឆ្នាំ ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបានប្រមាណ ៥០,៤៦ ពាន់លានដុល្លារអាមេរិក។

ក្នុងបរិបទនេះ ដំណើរទស្សនកិច្ចនៅអឺរ៉ុបរបស់លោកនាយករដ្ឋមន្ត្រីមិនត្រឹមតែជំរុញទំនាក់ទំនងទ្វេភាគីនៅអឺរ៉ុប និងលើកស្ទួយឋានៈកិច្ចការបរទេសពហុភាគីប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវតួនាទីដ៏សកម្មរបស់វៀតណាមក្នុងការកសាង កំណត់រូបរាងយន្តការពហុភាគី និងដោះស្រាយរាល់ការល្បងសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ