ជំរុញបណ្ដាយន្តការសហប្រតិបត្តិការសមស្របជាមួយបរិយាកាសប្រកួតប្រជែងអន្តរជាតិថ្មី

(VOVworld)-សន្និសីទរដ្ឋមន្ត្រីស្ដីពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស លើកទី៦ បាន
ប្រមូលផ្តុំពិភាក្សាអំពីប្រធានបទចំនួន៣ ដែលទាក់ទិនដល់ការជួយឧបត្ថម្ភបង្កើន
កំណើនព្រមៗគ្នានិងចីរភាព សំដៅដោះស្រាយរាល់ជ្រុងជ្រោយ នៃដំណើការសា
កលភាវូបនីយកម្ម លើកកំពស់គុណភាពប្រភពធនធានមនុស្ស។ សន្និសីទជាសកម្ម
ភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ដើម្បីធ្វើឲ្យជាក់ស្ដែងភាវូបនីយកម្មខ្លឹម
សារនៃសេចក្តីថ្លែងការណ៍រួម របស់បណ្ដាថ្នាក់ដឹកនាំ APECបង្កើនកិច្ចសហប្រតិបត្តិ
ការ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស មិនគ្រាន់តែនៅក្នុងAPEC ប៉ុណ្ណោះទេ ថែមទាំង
ចំពោះដៃគូនានានៅខាងក្រៅទៀតផង។

        ប្រភពធនធានមនុស្សរួមចំណែកបង្កើនកំណើនAPEC

      អាចអះអាងបានថា៖ កំណាត់ផ្លូវ២៥ឆ្នាំអភិវឌ្ឍន៍ APEC បានយកចិត្តទុកដាក់
ជាច្រើន ដល់ការពង្រីកប្រសិទ្ធិភាពប្រភពធនធានមនុស្សដ៏សម្បូរហូរហារ ជាមួយ
កំរិតបច្ចេកទេសកាន់តែខ្ពស់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការពារនិងតភ្ជាប់មនុស្ស
ជាមួយមនុស្ស…លៗ

ជំរុញបណ្ដាយន្តការសហប្រតិបត្តិការសមស្របជាមួយបរិយាកាសប្រកួតប្រជែងអន្តរជាតិថ្មី - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (TTXVN)

        ប៉ុន្តែ និន្នការសាកលភាវូបនីយកម្ម និងសេរីភាវូបនីយកម្ម កាន់តែបើកទូលាយ
និងស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃបណ្ដារបៀបសហប្រតិបត្តិការ តភ្ជាប់សេដ្ឋកិច្ចប្រកប
ដោយពហុបែបបានបង្កើតឡើងឱកាសថ្មីជាច្រើនក្តី ប៉ុន្តែក៏នាំចេញនូវការសាក
ល្បងជាច្រើនដែរ។ នេះក៏គឺជាប្រការដែល នាយករដ្ឋមន្ត្រីវៀតណាម លោក 
Nguyen Tan Dung បានសង្កត់ធ្ងន់នៅក្នុងពិធីបើកសន្និសីទ APEC លើកទី៦នេះ។

        “ក្នុងកាលះទេសះ ស្ថានភាពសេដ្ឋកិច្ចសកលនៅមានការលំបាកជាច្រើន
 ការសាកល្បងធំធេងដែលសមាជិកនិមួយៗត្រូវប្រឈមមុខ នោះគឺការស្ដាឡើង
វិញ កំណើនយឺតយ៉ាវស្ថានភាពបាត់អាជីពនៅខ្ពស់…លៗ ។ នេះគឺជាបណ្ដា
បញ្ហា ត្រូវដោះស្រាយនៅកំរិតប្រទេសជាតិផង តំបន់ផង និងទូទាំងពិភពលោក
ទៀតផង។​”

        ឱកាសនិងការសាកល្បងចំពោះនិន្នការដោយ APEC នាំមកឲ្យ

       យល់ដឹងច្បាស់ថា៖កម្មសិទ្ធិប្រភពធនធានមនុស្សគុណភាពខ្ពស់ ជាកូនសោរិ៍ បើកចេញឱកាសផង និងធានាការអភិវឌ្ឍន៍ចីរភាព និងលើគ្រប់វិស័យផង ក្នុង
កាលះទេសះសាកលភាវូបនីយកម្ម និងសេរីភាវូបនីយកម្មកាន់តែស៊ីជំរៅនិងបើក
ទូលាយពីមួយថ្ងៃទៅមួយថ្ងៃ វៀតណាមបានកសាងបណ្ដាឧត្តមភាពដោយឡែក
របស់ខ្លួន ក្នុងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ ប៉ុន្តែ ដូចជាប្រទេសជាសមា
ជិក APECផ្សេងៗ ទន្ទឹមនឹងបណ្ដាឱកាសថ្មី នោះ វៀតណាម កំពុងប្រឈមមុខ
នឹងបណ្ដាការសាកល្បងមិនតូចតាចឡើយ។ អតីតឧបនាយករដ្ឋមន្ត្រីវៀតណាម
 លោក Vu Khoan បានចាត់ទុកថា៖

        “ ប្រសិនបើមុននេះរបប APECគឺផ្តាច់មុខ ប៉ុន្តែ នាបច្ចុប្បន្នមានរបបផ្សេង
ៗជាច្រើន ដែលក្នុងនោះលេចធ្លោបំផុតគឺរបបសហប្រតិបត្តិការ TPP។​ដូច្នេះ 
APECត្រូវកំណត់ទីតាំងរបស់ខ្លួនយ៉ាងម៉េចសំដៅចៀសវាងការត្រួតស៊ីគ្នាដែរ។
ចំពោះវៀតណាមវិញ យើងមិនត្រឹមតែចូលរួម APEC ប៉ុណ្ណោះទេ ថែម​ទាំង
ចូលរួមស្ទើតែទាំងអស់បណ្តាកិច្ចព្រមព្រៀងរបស់ APEC។​ប៉ុន្តែប្រការ នេះ ក៏បើកចេញការសាកល្បងជាច្រើនសម្រាប់យើង ដោយសារកិច្ចព្រម ព្រៀង
នេះ អាចនឹងទំនាស់ទៅនឹងកិច្ចព្រមព្រៀងដទៃ។ ដោយហេតុនេះ វៀត ណាម
កំពុងបង្កើតប្រព័ន្ធបទដ្ឋាន ធ្វើយ៉ាងម៉េចឲ្យកិច្ចព្រមព្រៀងនេះ អាច នឹងបំពេញ
បន្ថែមឲ្យកិច្ចព្រមព្រៀងដទៃទៀត”។

      ជម្រុញយ៉ាងសកម្មរាល់យន្តការសហប្រតិបត្តិការក្នុង APEC

       ក្នុងរយៈពេល១៦ឆ្នាំចូលរួមវេទិកាAPEC វៀតណាមបានសហប្រតិបត្តិ ការ
យ៉ាងសកម្ម និងបន្តរួមជាមួយសមាជិក APEC ជម្រុញរាល់យន្តការ សហ​ប្រតិ
បត្តិការឲ្យស្របនឹងបរិយាការប្រគួតប្រជែងអន្តរជាតិថ្មី។ នាពេលខាងមុខ ក្នុង
នាមជាម្ចាស់ផ្ទះ វៀតណាមកំពុងត្រៀមរៀបចំព្រឹត្តិការណ៍សន្និសីទ APEC
លើកទី២៥ នាឆ្នាំ២០១៧។ លោក David Dodwell តំណាងក្រុមប្រឹក្សាធ្វើ​ អាជី
វកម្ម​ APEC បានចាត់ទុកថា៖

       “វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ APEC នាឆ្នាំ២០១៧ ដោយ
ហេតុនេះ ខ្ញុំចាត់ទុកថា នេះជាការត្រៀមរៀបចំយ៉ាងល្អប្រសើររបស់ រដ្ឋាភិ
បាលវៀតណាម។ សកម្មភាពដ៏សកម្មរបស់វៀតណាមក្នុង APEC ជា ការបោះ
ជំហាន សម្រាប់ដំណើការធ្វើសមាហរណកម្មរបស់វៀតណាម នាពេលខាង
មុខ”។

       បណ្តាដំណោះស្រាយដែលសមស្របក្នុងការបណ្តុះបណ្តាលវិជ្ជាជីវះ ជា
ពិសេស គឺកិច្ចសហប្រតិបត្តិការយ៉ាងសកម្មក្នុងបណ្តាយន្តការសំខាន់សកល
ដូច APEC គឺជាលក្ខណៈងាយស្រួល សម្រាប់វៀតណាមជម្រុញល្បឿន
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ