ដំណើរទស្សនកិច្ចពោពេញទៅការសកល្បង

(VOV)_ក្រោយពីដំណើរទស្សនកិច្ចនៅប្រទេសទ្វីបអឺរ៉ុបចំនួន៣ នាថ្ងៃទី ២៨ មិនា
 ប្រធានាធិបតីអាមេរិក លោក Barak Obama ទៅ​បំពេញ​ទស្សនកិច្ចនៅអារ៉ាប់ប៊ីសាអូ
ឌីត។ នេះគឺជាដំណើរទស្សនកិច្ចលើកទី២នៅ​មជ្ឈឹមបូពា៍ចាប់ពី​ឆ្នាំ២០០៩មក  របស់
ប្រធានាធិបតី​ Barak Obama ដោយមានគោល​បំណងរឹតបណ្តឹងថែមទៀតនូវទំនាក់ទំ នងរវាងប្រទេសទាំងពីរ។ ប៉ុន្តែ ដើម្បីចំរេចបានគោលដៅនេះ លោកម្ចាស់សេតវិមាន
 ត្រូវឆ្លងកាត់ ការលំបាកសាកល្បងមិនតិចតូច​ទេ។ 

 ដំណើរទស្សនកិច្ចពោពេញទៅការសកល្បង - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barak Obama (TTXVN)

ក្នុងដំណើរទៅ​ទស្សនកិច្ចនៅប្រទេសសម្ព័ន្ធមិត្តយូរអង្វែងអារ៉ាប់ប៊ីសាអូឌីត 
ប្រធានាធិបតី​ Barak Obama នឹងប្រមូលផ្តុំពិភាក្សាអំពីបណ្ដា​បញ្ហាសន្តិសុខក្នុង តំបន់ ដែលក្នុងនោះមានសង្គ្រាមស៊ីវិលនៅស៊ីរី និងការ​ចរចារអន្តរជាតិស្ដីពីកម្មវិ ធីនុយគ្លេអ៊ែររបស់អ៊ីរង់…ជាដើម។

          ជំនួបគ្របដណ្ដប់​ដោយការខ្វែងគំនិត

        មុននឹងដំណើរទស្សនកិច្ចនេះ អ្នកនាំពាក្យ​សេតវិមាន លោក Jay Carney បាន
អះអាងថា៖ ​អារ៉ាប់ប៊ីសាអូឌីតជាដៃគូជិតស្និទ្ធរបស់​អាមេរិក។ ​ទោះបីជាប្រទេស ទាំងពីរមានការខ្វែងគំនិតនានាក្តី ប៉ុន្តែបណ្ដាប្រការនេះក៏​មិនអាចកែប្រែបាននូវទំនាក់ ទំនងរវាងប្រទេសទាំងពីរដែលប្រកបដោយភាពជិតស្និទ្ធនិងសំខាន់ទេ។ 

ទំនាក់ទំនងសម្ព័ន្ធមិត្តយូរអង្វែងរវាងអាមេរិកនិងអារ៉ាប់ប៊ីសាអូឌីតនេះ ត្រូវបានតាន
តឹងឡើងៗ ចាប់តាំងពីដើមឆ្នាំ ២០១១ ដែលទាក់ទិនដល់វិបត្តិនានានៅមជ្ឈឹមបូពា៍និង
អាហ្វ្រីកខាងជើង។ ជាក់ស្ដែងគឺការដែល​អារ៉ាប់ប៊ីសាអូឌីតជានិច្ចកាល​ព្រួយបារម្មណ៍
អំពី វិធីដោះស្រាយរបស់រដ្ឋអំណាចអាមេរិក ចំពោះបញ្ហា​រសើបផ្សេងៗ នៅក្នុងតំបន់
ដូចជា៖អ៊ីរង់ ស៊ីរី អាហ្ស៊ីប។

          ហេតុដូច្នេះ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានចាត់ទុកថា៖ក្នុងដំណើរទស្សន​កិច្ច
របស់ ប្រធានាធិបតីអាមេរិកលើកនេះ ​ អារ៉ាប់ប៊ីសាអូឌីតនិងអាមេរិកជជែកគ្នាអំពីទ
ទួលខុសត្រូវនៃ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Bashar Al – Assad អំពីរឿងរាវនានា
ដែល​ហៅថា​ប្រឆាំងនឹង​ប្រជាជនស៊ីរី។ ជាពិសេសពេលដែលអាមេរិកប្លាស់ប្តូរ សេចក្ដី សម្រេចចិត្តមិនធ្វើការ​វាយប្រ​ហារយោធាចូលក្នុងស៊ីរី នារដូវក្តៅឆ្នាំ២០១៣។ ឬ អា
រ៉ាប់ប៊ីសាអូឌីត​ក៏អាចលើកឡើងនូវ​​ការ​ដែលវ៉ាស៊ីនតោនបន្តគាំទ្រចលនាភាតរះឥស្លាម
នៅ​អេហ្ស៊ីប…ជាដើម។

          ការលំបាកមួយទៀតសំរាប់លោក Barak Obama ក្នុងពេលត្រឡប់មក​មជ្ឈឹមបូពា៍ លើកនេះគឺការដែល អារ៉ាប់ប៊ីសាអូឌីត​ កំពុងស្វែងរកកិច្ចសហប្រតិបត្តិការថ្មី​ពីបណ្ដា
ប្រទេសអាស៊ី។ ជាភស្តុតាងនោះគឺការដែល ព្រះអង្គម្ចាស់ Saudi Arabia Salman ទៅបំពេញទស្សនកិច្ចថ្នាក់ជាន់ខ្ពស់​នៅប្រទេសមួយចំនួន​ដូចជា៖​ប៉ាគីស្ថាន ឥណ្ឌា
 ចិន និងជប៉ុន។

          បន្ធូរអារម្មណ៍សម្ព័ន្ធមិត្ត

មជ្ឈដ្ឋានអ្នកនយោបាយអាមេរិកយល់ដឹងយ៉ាងច្បាស់អំពីរាល់ការខ្វែងគំនិត ដែលកំ
ពុងរារាំងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដូច្នេះ នាថ្ងៃទី ១៨ មិនា វ៉ាស៊ីនតោន បាន ស្នើរដ្ឋាភិបាលស៊ីរីបិទទ្វាស្ថានទូតប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន និងបណ្ដាស្ថានកុង
ស៊ូលនៅរដ្ឋ Texas និង Michigan។ និងបណ្ដាបុគ្គ​លិក​ធ្វើការនៅស្ថាប័នការទូតនេះ ដែលមិនមែនជាប្រជាពលរដ្ឋអាមេរិក​គឺត្រូវចាក់ចេញពីអាមេរិក មុនថ្ងៃទី ៣១មិនា។

          នាថ្ងៃទី ២០ ​មិនា ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយអនុរដ្ឋមន្ត្រី​ក្រសួងការពារ
ជាតិ  អារ៉ាប់ប៊ីសាអូឌីត​ ព្រះរាជទាយាត Salman Bil Sultan នៅ​វ៉ាស៊ីនតោន រដ្ឋមន្ត្រីក្រ សួងការពារជាតិអាមេរិក លោក Chuck Hagel បានសង្កត់ធ្ងន់អំពីសារសំខាន់នៃទំនាក់ ទំនងសហប្រតិបត្តិ​ការយោធា​ទ្វេភាគីនេះ និងអះអាងជាថ្មីប្តង់ទៀតអំពីការសន្យា
របស់វ៉ាស៊ីន តោនចំពោះខឿនសន្តិសុខនៅក្នុងតំបន់មជ្ឈឹមបូពា៍នេះ។

ដូច្នេះ ដោយបណ្ដាផលប្រយោជន៍រួម និងផលប្រយោជន៍ដោយឡែករបស់ខ្លួន មជ្ឈ
ដ្ឋានអ្នកសង្កេតការណ៍បានអោយដឹងថា៖ ដំណើរទស្សនកិច្ចនៅ អារ៉ាប់ប៊ីសាអូឌីត​  នឹងត្រូវបានលោក Barak Obama ធ្វើការដាច់ស្រេច​ដើម្បីសំដៅកាត់បន្ថយការខ្វែង
គំនិតនានា  ទោះបី ជាត្រូវប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើនក្តី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ