ដំណើរទស្សនកិច្ចពោរពេញទៅដោយគោលបំណង

(VOVWORLD) -ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងអនុវត្តដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ខ្លួនចាប់តាំងពីឡើងកាន់តំណែងមកដែលទីទៅដល់ គឺប្រទេសអារ៉ាប៊ីសាអូឌីត អ៊ីស្រាអ៊ែល បុរីវ៉ាទីកង់ ប៊ែលហ្សីកនិងអ៊ីតាលី ក្នុងរយៈ ពេលចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៧ឧសភាឆ្នាំ២០១៧។ ទោះបីជាមិនទាន់ឆ្លងកាត់ អស់ពាក់កណ្តាលនៃដំណើរទស្សនកិច្ចនេះក៏ដោយ ប៉ុន្តែ លោក Trump ហាក់ដូច ជាទទួលបានលទ្ធផលជាច្រើន អំពីទំនាក់ទំនងនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។
ដំណើរទស្សនកិច្ចពោរពេញទៅដោយគោលបំណង - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺបាន ប្រព្រឹត្តទៅក្រោយរយៈពេល១០០ថ្ងៃ ចាប់តាំងពីលោកកាន់ដំណែងជាប្រធានាធិ បតីអាមេរិកមក។ គោលដៅនៃដំណើរទស្សនកិច្ចនេះ តាមប្រសាសន៍របស់លោកគឺ “ជួប សំណេះសំណាលជាមួយប្រមុខពិភពលោក សំដៅបង្កើនចំណងមិត្តភាពដែលមាន ស្រាប់ កសាងទំនាក់ទំនងដៃគូថ្មីនិងសាមគ្គីពិភពមួយអរិយធម៌ក្នុងការប្រឆាំង ភេរវកម្ម”។

        កាលវិភាគដ៏មមាញឹក

        នៅអារ៉ាប៊ីសាអូឌីត លោក Donald Trump បានអញ្ជើញថ្លែងសន្ទរកថាចំពោះ មុខថ្នាក់ដឹកនាំមកពីប្រទេសអ៊ីស្លាមទាំង៥០ ដែលក្នុងនោះបានលើកច្បាស់ថា វ៉ាស៊ីងតោនមានបំណងរឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង នឹងអង្គការភេរវកម្ម “រដ្ឋអ៊ីស្លាម” (IS) ស្វ័យប្រកាស។បន្ទាប់មក នៅទីក្រុង Jerusalem លោក Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu បានជួបពិភាក្សាលើបណ្តាវិធានការបង្កើនទំនាក់ទំនងសម្ព័ន្ធភាពរវាង ប្រទេសទាំងពីរ។ ម្ចាស់សេតវិមានក៏បានទទួលជួបជាមួយថ្នាក់ដឹកនាំប៉ាឡែស្ទីន លោក Mahmoud Abbas នៅទីក្រុង Bethlehem ក្នុងគោលបំណងពិភាក្សាជម្រុញ ដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាទៀតផង។ នៅបុរីវ៉ាទីកង់ ប្រធានាធិបតីអាមរិក នឹងធ្វើបទបង្ហាញសាធារណៈដោយមានការចូលរួមរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Trump នឹងចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូនាថ្ងៃទី២៥ឧសភានៅទីក្រុងព្រុចសែល(បែលហ្សីក) និងចូលរួមសន្និសីទកំពូល នៃក្រុមប្រទេស G7 នៅទីក្រុងស៊ីស៊ីលី ប្រទេសអ៊ីតាលី ក្នុងថ្ងៃទី២៦និងទី២៧ឧសភា។

       សាមគ្គីជាមួយពិភពអ៊ីស្លាម

        តាំពីមុនមក មិនដែលឃើញប្រធានាធិបតីអាមេរិកណាមួយដែលជ្រើសរើស អារ៉ាប៊ីសាអូឌីត ជាទីមកដល់ក្រៅប្រទេសដំបូងនោះទេ។ ការសម្រេចរបស់លោក ជាជម្រើសគួរឲ្យភ្ញាក់ផ្អើល ជាពិសេសក្រៅពីសម្តីគាំទ្រនូវគោលនយោបាយ “អាមេរិកគឺជាចម្បងបង្អស់” ដែលម្ចាស់សេតវិមានរំលឹកឡើងវិញច្រើនលើកច្រើនសារ ក្នុងយុទ្ធនាការដណ្តើមសន្លឹកឆ្លោត។ ទោះបីជាក្នុងអំឡុងពេលឃោសនាបោះឆ្នោត នោះ លោក Trump បានបញ្ចេញវោហារប្រឆាំងនឹងអ៊ីស្លាមក៏ដោយ ប៉ុន្តែ បន្ទាប់ពីកាន់ ដំណែងមក លោកបានចុះហត្ថលេខាលើអនុក្រិត្យមួយដោយដាក់កំហិតលើការឆ្លង ដែនចូលអាមេរិករបស់ពលរដ្ឋអ៊ីស្លាមមួយចំនួន ហើយការជ្រើសរើសអារ៉ាប៊ីសាអូឌីតជាទីមកដល់ដំបូងក្នុងដំណើរទស្សកិច្ចក្រៅប្រទេសលើកដំបូងនេះ ត្រូវបាន អារ៉ាប៊ីសាអូឌីត និងប្រទេសអ៊ីស្លាមមួយចំនួនកាន់នីកាយ Sunni អបអរផងដែរ។ អាច ឃើញថា លោកប្រធានាធិបតីអាមេរិកកំពុងបង្ហាញសារមួយថា អាមេរិកកំពុងប្រ កៀកស្មារជាមួយពិភពអ៊ីស្លាមទប់ទល់ជាមួយបញ្ហាក្នុងតំបន់និងលើពិភពលោក។

        សន្តិភាពសម្រាប់មជ្ឈឹមបូព៌ា

        ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃទៅអ៊ីស្រាអ៊ែលនិងតំបន់ត្រើយខាងលិច លោក Donald Trump បានទទួលជួបពិភាក្សាជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ លោក Reuven និងនាយករដ្ឋមន្ត្រីលោក Bejamin Netanyahu។ ម្ចាស់សេតវិមាន ក៏បានជួបជាមួយប្រធានាធិបតីប៉ាឡែស្ទីន លោក Mahmoud Abbas នៅទីក្រុង Bethlehem ផងដែរ។ ជំនួបពិភាក្សាទាំងអស់នេះគឺផ្តោតសំខាន់លើរាល់ការខិតខំ ប្រឹងប្រែងតភ្ជាប់ឡើងវិញកិច្ចចរចាររវាងអ៊ីស្រាអ៊ែលជាមួយប៉ាឡែស្ទីនដែលត្រូវ ផ្អាកកាលពីខែមេសាឆ្នាំ២០០៤ សំដៅនាំមកសន្តិសុខ សន្តិភាព និងស្ថិរភាពនៅ តំបន់មជ្ឈឹមបូព៌ា។

        ទោះបីជាដំណើរទស្សនកិច្ចនេះទើបអស់ពាក់កណ្តាលពេលវេលាក៏ដោយ ប៉ុន្តែ អាចសរឲ្យឃើញថា នេះជាវិធានការដែលលោក Trump អះអាងនូវគោល នយោបាយការទូតរបស់ខ្លួន នោះគឺ “អាមេរិកជាចម្បងបង្អស់” ដូចជាសេចក្តីប្រកាស របស់លោកលើ Twiter មុននឹងចេញដំណើរ “នឹងការពាររឹងមាំផលប្រយោជន៍របស់ អាមេរិក-នោះជាអ្វីដែលខ្ញុំចង់ធ្វើ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ