ដោះស្រាយការលំបាកដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន

(VOVWORLD) -នាចុងសប្តាហ៍កន្លងទៅ ជាលើកដំបូង នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីជំនួបសន្ទនាជាមួយប្រធាននិង អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជនចំនួន ១៤រូបជំនួសឲ្យការជួបសន្ទនា ជាមួយសហគ្រាសដូចពីមុននេះ។ គោលដៅនៃជំនួបសន្ទ នានេះគឺដើម្បីស្វែងយល់នូវ ឧបសគ្គក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ហើយចាប់តាំងពីនោះ រដ្ឋាភិបាលទើបមានវិធានការជួយដោះស្រាយ។
ដោះស្រាយការលំបាកដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបសន្ទនាជាមួយអគ្គនាកប្រធាននិងអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជន

បច្ចុប្បន្ន តួនាទីរបស់សេដ្ឋកិច្ចឯកជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានវាយតម្លៃត្រឹមត្រូវជាងមុខ។ ប្រ ការនេះបានបង្ហាញច្បាស់តាមរយៈ សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៥ នីតិកាលទី ១២ ខណៈដែលបានសង្កត់ធ្ងន់ថា “សេដ្ឋកិច្ចឯកជនជាកម្លាំងចលករសំខាន់សម្រាប់ការអភិ វឌ្ឍន៍សេដ្ឋកិច្ច”។ ប៉ុន្តែ ហេតុដូច្នេះក៏ដោយ ផ្នែកសេដ្ឋកិច្ចឯកជននៅតែ ប្រឈមមុខនឹងឧបសគ្គជាច្រើន ទាំងបរិយាកាសធ្វើអាជីវកម្ម និងទាំងការទាក់ទង ផ្ទាល់ជាមួយប្រភពផលិតកម្មផងដែរ។ រដ្ឋាភិបាលបានអះអាងថា នឹងខិតខំប្រឹង ប្រែងលុបបំបាត់របាំងទាំងអស់ និងបង្កលក្ខណៈងាយស្រួលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជនឲ្យចំទិសដៅ។

        តួនាទីកាន់តែសំខាន់របស់សេដ្ឋកិច្ចឯកជនក្នុងខឿនសេដ្ឋកិច្ចវៀតណាម

        សេដ្ឋកិច្ចឯកជនជាក្បាលម៉ាស៊ីនសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ តាំង ពីឆ្នាំ២០១០មក សេដ្ឋកិច្ចឯកជនបានរួមចំណែកជាង ៤៣ % នៃ GDP ខណៈដែល អត្រានេះរបស់ផ្នែកសេដ្ឋកិច្ចរដ្ឋគឺ២៨,៩%។ ពោលគឺ ផ្នែកសេដ្ឋកិច្ចឯកជន កំពុង បង្កើតប្រាក់ចំណូលច្រើនជាង៣ ដងបើប្រៀបនឹងសហគ្រាសរដ្ឋ។ ប្រការនេះសឲ្យ ឃើញគន្លឹះសម្រាប់កំណើនសេដ្ឋកិច្ចរបស់វៀតណាមគឺភាគច្រើនស្ថិតលើតំបន់ សេដ្ឋកិច្ចឯកជន។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃថា ៖

        “មុននេះមិនសូវមានសម្ព័ន្ធក្រុមហ៊ុនធំៗដូចសពថ្ងៃទេ ហើយកាលនោះកឺមិន ដែលនិយាយថា សេដ្ឋកិច្ចឯកជនជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍នៅឡើយ។ រហូតដល់មានការផ្លាស់ប្តូរនៃសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៥។ នៅវៀត ណាមបច្ចុប្បន្ន ក្នុងចំណោមសហគ្រាសជាង៥សែននោះ គឺរចនាសម្ព័ន្ធសហគ្រាស រដ្ឋស្រូបយក០,៥%ប៉ុណ្ណោះ ក្នុងពេលដែលសហគ្រាសឯកជនឡើងដល់ជិត៩៦,៧%។ ប្រការគួរឲ្យ កត់សម្គាល់គឺ សម្ព័ន្ធក្រុមហ៊ុននិងអគ្គក្រុមហ៊ុនឯកជនជាច្រើនទទួល បានជោគជ័យដែរ”។

        ដោះស្រាយជាបណ្តើរនូវឧបសគ្គ

        នាពេលកន្លងទៅ រដ្ឋាភិបាលបានរៀបចំការពន្លឿនវិនិយោគជាច្រើនរួមទាំង ជួបសន្ទនាជាមួយសហគ្រាសទៀតផង។ ពីនោះ គោលនយោបាយជាច្រើនបាន ផ្សព្វផ្សាយ បញ្ហានៅសេសសលនៃខឿនសេដ្ឋកិច្ចដូចជាបំណុលខូច ធនាគារអន់ ខ្សោយក៏ត្រូវបានដោះស្រាយជាបណ្តើរៗ ធ្វើឲ្យបរិយាកាសវិនិយោគអាជីវកម្ម ត្រូវបានកែលំអ។ ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអាចឃើញច្បាស់លាស់តាមរយៈការជម្រុញកាត់បន្ថយចំណាយសម្រាប់សហគ្រាស ពោលគឺធនាគារ បានកាត់បន្ថយការប្រាក់ចុះនៅត្រឹម០,៥%ក្នុង១ឆ្នាំ ។នាពេលខាងមុខ ចំណាយមួយ ចំនួនទៀតក៏នឹងត្រូវបានពិនិត្យឡើងវិញដើម្បីបន្ធូបន្ថយសម្រាប់សហគ្រាស ដូចជា ធានារ៉ាប់រង ឬ BOT (ជាកិច្ចសន្យាកសាង ធ្វើអាជីវកម្មនិងផ្ទេរប្រគល់) ផងដែរ។

ដោះស្រាយការលំបាកដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន - ảnh 2 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហគ្រាសមួយចំនួន

នាពេលថ្មីៗនេះ ការដែលក្រសួងឧស្សាហ -ពាណិជ្ជកម្មបានសម្រេចចិត្តកាត់បន្ថយ លក្ខខណ្ឌអាជីវកម្មចំនួន៥០%សម្រាប់សហគ្រាសនៅគឺជាការបោះជំហានជាក់ស្តែងនៃការកាត់បន្ថយ ចំណាយឲ្យសហគ្រាស។

        ក្រៅពីបញ្ហាចំណាយ គឺបញ្ហាកែទម្រង់បែបបទរដ្ឋបាលសម្រាប់ សហគ្រាសក៏ត្រូវ បានជម្រុញយ៉ាងខ្លាំងដែរ។ រដ្ឋមន្ត្រី ប្រធានខុទ្ទកា ល័យរដ្ឋាភិបាលលោក Mai Tien Dung បានគូសបញ្ជាក់ថា៖

        “នាយករដ្ឋមន្ត្រីបានបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់កែទម្រង់បែបបទរដ្ឋ បាលរបស់នាយករដ្ឋមន្ត្រី។ ក្រុមប្រឹក្សានេះមានភារកិច្ចចំនួន២ គឺតភ្ជាប់សហគមន៍ សហគ្រាសក្នុងនិងក្រៅប្រទេស និងស្នើកែទម្រង់ការដោះស្រាយឧបសគ្គសម្រាប់ ផលិតកម្មអាជីវកម្ម។ ទីពីរគឺ វាយតម្លៃការកែទម្រង់បែបបទរដ្ឋបាលរបស់ក្រសួង  ស្ថាប័នានានា ជាពិសេស កែទម្រង់តាមបទដ្ឋានរបស់ធនាគាពិភពលោក ស្តីពី កែលំអបរិយាកាសធ្វើអាជីវកម្ម”។

        សេដ្ឋកិច្ចឯកជនរួមជាមួយសេដ្ឋកិច្ចរដ្ឋ សេដ្ឋកិច្ចសមូហភាពជាគ្រឹះរឹងមាំដើម្បី អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចវៀតណាមឯករាជ្យ ម្ចាស់ការ។ ការលើកទឹកចិត្តនិងបង្ក លក្ខណៈងាយស្រួលដើម្បីសេដ្ឋកិច្ចឯកជនមានការអភិវឌ្ឍន៍ឆាប់រហ័ស កំពុងបាន រដ្ឋាភិបាលអនុវត្តពីជំហានៗ។ ប្រសិទ្ធភាពនៃដំណើរការនេះបានរួមចំណែកអភិ វឌ្ឍន៍សេដ្ឋកិច្ចសង្គម នាំវៀតណាមក្លាយទៅជាប្រទេសឧស្សាហកម្មតាមទិស ទំនើបយ៉ាងឆាប់បំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ