តំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិក (AfCFTA)៖ ស្ពាននាំទៅរកភាពសម្បូររុងរឿង

(VOVWORLD) - តំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិក (AfCFTA) ត្រូវបានបង្ហាញជាផ្លូវការកាល ពីដើមសប្ដាហ៍នេះ នៅចំពោះមុខការធ្វើសាក្សីរបស់ថ្នាក់ដឹកនាំនៃប្រទេសសមាជិក ទាំង៥៤។ នេះជាព្រឹត្តិការណ៍ដែលមានអត្ថន័យប្រវត្តិសាស្ត្រចំពោះទ្វីបអាហ្វ្រិក ដែលត្រូវបានរំពឹងទុកនឹងជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនចំនួន១,២ រយកោដិនៅទ្វីបនេះ ព្រមទាំងប្រែក្លាយសុបិន្តស្ដីពីទ្វីបអាហ្វ្រិកមួយគ្មានភាពក្រីក្រ ទៅជាការពិតផងដែរ។

ក្រោយរយៈពេល១៧ឆ្នាំនៃការចរចាដ៏ពោរពេញទៅដោយការលំបាកនោះ AfCFTA ត្រូវបានរំពឹងទុកថា នឹងជំរុញការដោះដូរពាណិជ្ជកម្មនៃទីផ្សារក្នុងតម្លៃ២ សែន៥ម៉ឺនកោដិដុល្លាអាមេរិក ក៏ដូចជារួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ ប្រជាជនចំនួន១,២រយកោដិនៅទ្វីបដែលតែងតែត្រូវបានគេស្គាល់ដល់ដោយភាពក្រីក្រនិងជម្លោះនេះ។

        ការរំពឹងទុកដ៏ធំៗ

        AfCFTA ជាខ្លឹមសារគន្លឹះនៃរបៀបវារៈឆ្នាំ២០៦៣ ដែលត្រូវបានសហភាព អាហ្វ្រិក (AU) អនុម័តកាលពីខែឧសភាឆ្នាំ២០១៣។

        នាពេលចូលជាធរមាន AfCFTA នឹងជួយកាត់បន្ថយពន្ធលើការនាំចូលនៃ ទំនិញនិងសេវាកម្មចំនួន៩០% អាស្រ័យដោយហេតុនេះ បង្កើនសមាមាត្រពាណិជ្ជ កម្មឡើង៦០%ក្នុងរយៈពេល៣ឆ្នាំខាងមុខ បើប្រៀបធៀបនឹងអត្រាចំនួន១៦% នាបច្ចុប្បន្ន។ កិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថា នឹងធ្វើអោយផ្លាស់ប្ដូរជាសារ វ័ន្តនូវ “ល្បែងលេង” តាំងពីមុនមកនៅទ្វីបអាហ្វ្រិក។ ដោយជំនួសអោយការផ្ដោតទៅ លើដៃគូអឺរ៉ុប អាមេរិកឬអាស៊ីតែប៉ុណ្ណោះ តាំងពីពេលនេះតទៅ ប្រទេសអាហ្វ្រិក នានានឹងបង្កើនការដោះដូរពាណិជ្ជកម្មក៏ដូចជាបំពេញបន្ថែមអោយគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍។ តាមតួរលេខរបស់ AU បានអោយដឹងថា នាបច្ចុប្បន្ន ទំហំ ពាណិជ្ជកម្មរវាងបណ្ដាប្រទេសអាហ្វ្រិកកំពុងស្ថិតនៅកម្រិតទាបច្រើនជាងបើ ប្រៀបធៀបនឹងទំហំពាណិជ្ជកម្មជាមួយដៃគូនៅខាងក្រៅទ្វីប។

        ទន្ទឹមនឹងនោះ AfCFTA នឹងរួមចំណែកធានាកំណើនប្រកបដោយចីរភាព បង្កើតការងារធ្វើ កាត់បន្ថយភាពក្រីក្រ ទាក់ទាញទុនវិនិយោគដោយផ្ទាល់ពី បរទេស ជំរុញការអភិវឌ្ឍឧស្សាហកម្មនិងធ្វើសមាហរណកម្មចូលទៅសេដ្ឋកិច្ច សកលអោយបានល្អថែមទៀត។

        ដោយហេតុនេះ បន្ទាប់ពីការប្រសូត្រឡើង AfCFTAទទួលបានការវាយតម្លៃ យ៉ាងសកម្មរបស់អ្នកនយោបាយជាច្រើន។ ប្រធានាធិបតី Niger លោក Mahamadou Issoufou បានអះអាងថា AfCFTA ចូលជាធរមានគឺជាព្រឹត្តិការណ៍ សំខាន់បំផុតចំពោះទ្វីបអាហ្វ្រិកចាប់តាំងពីការបង្កើតអង្គការឯកភាពទ្វីបអាហ្វ្រិក (OAU) កាលពីឆ្នាំ១៩៦៣ ហើយបន្ទាប់មកបានក្លាយទៅជាសហភាពអាហ្វ្រិកនា សព្វថ្ងៃ។ ប្រធានគណៈកម្មាធិការ AU លោក Moussa Faki Mahamat បាន សង្កត់ធ្ងន់ថា AfCFTA ដែលជា “សុបិន្តតាំងពីមុនមក” របស់ “ទ្វីបខ្មៅ” បានក្លាយ ទៅជាការពិត ហើយអាចក្លាយទៅជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភព លោកនាអនាគត។ ចំណែកឯអគ្គលេខាធិការរងអង្គការសហប្រជាជាតិលោកស្រី Amina Mohammed បានចាត់ទុកថា AfCFTA ជាចំណែកសំខាន់មួយដើម្បី “ចាប់ ផ្ដើមកសាងស្ពាននាំទៅរកសន្តិភាព” ព្រមទាំងសង្កត់ធ្ងន់ថា ការងារសំខាន់នា បច្ចុប្បន្នដើម្បីសម្រេចស្ពាននេះ គឺ “ប្លែក្លាយប្រសាសន៍ទៅជាសកម្មភាព”។

        ការលំបាកមិនតិចតួច

        ទោះបីជា AfCFTA ត្រូវបានបង្ហាញមុខហើយក្ដី ប៉ុន្តែ AU បានអោយដឹងថា កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានយ៉ាងពេញលេញចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២០ ដើម្បីអោយប្រទេសជាសមាជិកទាំងអស់មានពេលវេលាត្រៀមរៀបចំ។ មិនមានប្រទេសណាមួយដែលអាចធ្វើសេរីភាវូបនីយកម្មអ្វីៗគ្រប់យ៉ាងជាភ្លាមមួយរំពេចបានឡើយ។ ដោយហេតុនេះ ដំណើរការនេះនឹងអូសបន្លាយមិនត្រឹមតែមួយ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែច្រើនឆ្នាំទៀត។ ការពិតជាក់ស្ដែងបានសរអោយឃើញថា ប្រទេស អភិវឌ្ឍន៍តិចតួចត្រូវការមានរយៈពេល១០ឆ្នាំដើម្បីលុបបំបាត់ពន្ធគយ សូម្បីតែ ប្រទេសអភិវឌ្ឍន៍តិចតួចបំផុតចំនួន៦ដែលរួមមាន Niger និង Malawi ត្រូវការ មានរយៈពេលឡើងដល់ទៅ១៥ឆ្នាំដើម្បីត្រៀមរៀបចំ។

        សហភាពអាហ្វ្រិកក៏ត្រូវការមានប្រភពទុនវិនិយោគដ៏ធំសម្បើមសម្រាប់ការអភិវឌ្ឍឬការកែលម្អហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសចាំបាច់លើគ្រប់វិស័យ ដើម្បី បម្រើអោយការអនុវត្ត AfCFTA ជាពិសេសគឺការធ្វើដំណើរប្រកបដោយសេរីភាព របស់មនុស្ស ទំនិញ និងសេវាកម្មក្នុងទ្វីប។         ប៉ុន្តែការសាកល្បងធំបំផុតចំពោះ AfCFTA នោះគឺមិនដឹងដល់ពេលណា ទ្វីបនេះអាចបញ្ចប់សង្គ្រាម ជម្លោះអំពើហឹង្សា ជម្លោះជាតិសាសន៍និងសាសនា ទាំងស្រុងឡើយ។ នេះជាការសាកល្បងពិបាកបំផុតចំពោះ AU ប៉ុន្តែការជំនះពុះ ពារលើការសាកល្បងនេះ គឺជាលក្ខខ័ណ្ឌចម្បងចំពោះភាពជោគជ័យនៃ AfCFTA។

        ការអនុវត្ត AfCFTA ប្រកបដោយជោគជ័យពិតជាមិនងាយស្រួលទេ។ ប៉ុន្តែ ការដែល ប្រទេសជាសមាជិក AU ទាំង៥៤បានស្រុះចិត្តគំនិតកសាងហើយដាក់ អោយដំណើរការនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយ នៅតែជាការបោះជំហាន ធំមួយរបស់ទ្វីបអាហ្វ្រិកដើម្បីឆ្ពោះទៅរកភាពសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ