ថែទាំជីវភាពរស់នៅជូនពលករ ដើម្បីធានាប្រភពធនធានមនុស្សសម្រាប់ការអភិវឌ្ឍ

(VOVWORLD) - រដ្ឋាភិបាល ក្រសួង និងស្ថាប័ននានារបស់វៀតណាមកំពុងខិតខំប្រឹងប្រែងប្រែងអនុវត្តន៍ដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ឆ្នាំ ២០២២។ ក្រៅពីការផ្តោតសំខាន់លើដំណោះស្រាយអំពីសេដ្ឋកិច្ចនោះ ស្ថាប័នពាក់ព័ន្ធនានាក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពលករ រួមចំណែកធានាប្រភពផ្គត់ផ្គង់ពលករដែលមានគុណភាពខ្ពស់ប្រកបដោយស្ថិរភាពសម្រាប់ខឿនសេដ្ឋកិច្ចផងដែរ។
ថែទាំជីវភាពរស់នៅជូនពលករ ដើម្បីធានាប្រភពធនធានមនុស្សសម្រាប់ការអភិវឌ្ឍ - ảnh 1សម័យប្រជុំលើកទី ២ នៃក្រុមប្រឹក្សាប្រាក់បៀវត្តន៍ជាតិ (រូបថត៖ baochinhphu.vn)

ធានាការគ្រប់ដណ្ដប់សន្តិសុខសង្គមឲ្យកាន់តែទូលំទូលាយ

នាប៉ុន្មានថ្ងៃថ្មីៗនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធនានានៅវៀតណាមបន្តចេញផ្សាយគោលនយោបាយថ្មី ឆ្ពោះទៅរកពលករ។ នាពេលថ្មីៗនេះនៅក្នុងសម័យប្រជុំលើកទី ២ នៃក្រុមប្រឹក្សាប្រាក់បៀវត្តន៍ជាតិ (ថ្ងៃទី១២ ខែមេសា) ក្រុមប្រឹក្សាបានបោះឆ្នោត និងឯកភាពគ្នាដាក់ជូនរដ្ឋាភិបាលធ្វើការពិចារណាដំឡើងប្រាក់បៀរវត្តន៍ថ្នាក់តំបន់យ៉ាងហោចណាស់ ៦% ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២។ នេះគឺជាដំណោះស្រាយយ៉ាងសំខាន់ជួយបង្កើតការកែលម្អគុណភាពនៃជីវភាពរស់នៅជាក់ស្ដែងជូនពលករ។ លោក Ngo Duy Hieu អនុប្រធានអគ្គសហភាពពលករវៀតណាម និងជាអនុប្រធានក្រុមប្រឹក្សាប្រាក់បៀវត្តន៍ជាតិបានឲ្យដឹងថា៖ “ជាងពេលណាៗទាំងអស់ បើស្ថាភាពកាន់តែលំបាកគឺយើងខ្ញុំកាន់តែរួមដៃគ្នា ដើម្បីជំនះពុះពារលើការលំបាក ជួយប្រទេសជាតិស្ដារឡើងវិញ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជួយពលករមានការងារធ្វើប្រកបដោយនិរន្តរភាព និងសហគ្រាសអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ យើងខ្ញុំនៅតែលើកទឹកចិត្តដល់សហគ្រាសសន្ទនា និងចរចាគ្នា ដើម្បីទទួលឲ្យបានប្រាក់បៀវត្តន៍ខ្ពស់ជាងផងដែរ”។

ទន្ទឹមនឹងសំណើរដំឡើងប្រាក់បៀវត្តន៍ថ្នាក់តំបន់របស់ក្រុមប្រឹក្សាប្រាក់បៀវត្តន៍ជាតិនោះ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចនៃអគ្គសហភាពពលករវៀតណាម សហភាពពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម សម្ព័ន្ធសមាគមន៍សហគ្រាសធុនតូច និងមធ្យមវៀតណាមបានចុះហត្ថលេខាលើកម្មវិធីសម្របសម្រួលគ្នាស្ដីពីការជួយឧបត្ថម្ភពលករ និយោជក និងការអភិវឌ្ឍផ្សារការងារ។ តាមនោះ ភាគីពាក់ព័ន្ធនានានឹងធានាការអនុវត្តគោលដៅអភិវឌ្ឍន៍ទំនាក់ទំនងការងារ
ប្រកបដោយភាពសុខដុមរមនា ស្ថិរភាព និងវឌ្ឍនភាពក្នុងស្ថានភាពថ្មីនិង បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយសន្តិសុខសង្គម និងសុខុមាលភាពសង្គម ជាពិសេសគឺគោលនយោបាយធានារ៉ាប់រងសង្គម ធានាសន្តិសុខសង្គមប្រកបដោយនិរន្តរភាពជូនពលករផងដែរ។

មុននេះ កាលពីចុងខែមិនា ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តជួយឧបត្ថម្ភថ្លៃជួលផ្ទះស្នាក់នៅចំនួន ៣ ខែជូនពលករប្រមាណ ៣,៤ លាននាក់ ដែលបានបង់ថ្លៃធានារ៉ាប់រងសង្គម។ លោក Vu Trong Binh ប្រធាននាយកដ្ឋានការងារ (ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច) បានឲ្យដឹងថា៖ “សេចក្ដីសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រីស្ដីពីការជួយឧបត្ថម្ភពលករនាពេលនេះគឺមានសារៈសំខាន់ណាស់ ដើម្បីស្ដារទីផ្សារការងារ។ ពលករដែលកំពុងធ្វើការ គឺមានអារម្មណ៍នឹងនរចិត្តធ្វើការក្នុងរយៈពេលយ៉ាងហោចណាស់គឺ ៣ ខែ។ ចំពោះពលករ ដែលមិនទាន់វិលត្រឡប់មកទីផ្សារការងារវិញ ក៏មានអារម្មណ៍នឹងនរចិត្តចូលធ្វើការវិញ ក្នុងរយៈពេល យ៉ាងហោចណាស់គឺ ៣ ខែ ព្រោះថាពួកគេទទួលបានការជួយឧបត្ថម្ភថ្ងៃជួលផ្ទះស្នាក់នៅ។ ជាពិសេស សេចក្ដីសម្រេចិត្តនេះបានជួយស្ដារទីផ្សារកាងារ ជួយសម្រួលពលករវិលត្រឡប់មកទីផ្សារការងារវិញ។ ដូច្ចេះហើយ ទើងយើងផ្ដោតសំខាន់លើភូមិសាស្ត្រមណ្ឌលសេដ្ឋកិច្ចជាតិពិសេស និងមណ្ឌលកែច្នៃផងដែរ”។

ថែទាំជីវភាពរស់នៅជូនពលករ ដើម្បីធានាប្រភពធនធានមនុស្សសម្រាប់ការអភិវឌ្ឍ - ảnh 2រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung (រូបថត៖ hanoimoi.com.vn)

 ការបន្តកត់ត្រាសញ្ញាវិជ្ជមានពីទីផ្សារការងារ

យោងតាមអគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ កម្លាំងពលករ ចំនួនមនុស្សដែលមានការងារធ្វើប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ពលករវៀតណាមបានកើនឡើង បើប្រៀបធៀបនឹងត្រីមាសមុន។ ដោយមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពន្លឿនដំណើរការស្ដារឡើងវិញ និងអភិវឌ្ឍន៍ប្រទេសជាតិចាប់ពីត្រីមាសទី ១ ឆ្នាំ ២០២២ បានជួយពលករវិលត្រឡប់មកទីផ្សារការងារវិញ។ រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung បានឲ្យដឹងថា៖ “រហូតមកដល់ពេលនេះ យើងបានធានាទីផ្សារការងារជាមូលដ្ឋានហើយ។សហគ្រាសនានាបានវាយតម្លៃថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលស្ដារទីផ្សារកាងារយ៉ាងឆាប់រហ័សបំផុត។ ខ្ញុំជឿជាក់ថា យើងនឹងបន្តបង្កើតជំហានលោតផ្លោះថ្មីផងដែរ”។

ទីផ្សារការងារក្នុងត្រីមាសទីមួយឆ្នាំ ២០២២ បានស្ដារឡើងវិញជាជំហានៗ។  ជាមួយនឹងគោលនយោបាយទាក់ទងនឹងពលករដែលទើបចូលជាធរមាន ហើយនឹងចូលជាធរមាននាពេលខាងមុខនឹងរួមចំណែកពង្រឹងការស្ដារទីផ្សារការងារយ៉ាងរឹងមាំ ហើយតាមនោះធានាប្រភពផ្គត់ផ្គង់ពលករសម្រាប់សហគ្រាស ក៏ដូចជាជួយសហគ្រាស និងខឿនសេដ្ឋកិច្ចអាចពន្លឿនការអភិវឌ្ឍន៍នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ