ទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌាបានកក់ក្ដៅជាបណ្ដើរៗ

ទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌាបានកក់ក្ដៅជាបណ្ដើរៗ - ảnh 1
ទំនាក់ទំនងរវាងអាមេរិកនិងឥណ្ឌាបានកក់ក្ដៅជាបណ្ដើរៗ (dantri.com.vn)

        Vovworld-ប្រធានាធិបតីអាមេរិកលោក Barack Obama ដែលបាន​ប្រកាស​
មុននេះ៤ឆ្នាំថា ទំនាក់ទំនងរវាងអាមេរិកជាមួយឥណ្ឌាអាចក្លាយទៅជាទំនាក់
ទំនងដៃគូ​រឹងមាំ​មួយរបស់សតវត្សទី២១។ ប៉ុន្តែដល់ឥឡូវនេះប្រការនេះមិនទាន់
បានដូចនឹង​បំណង់នៅឡើយ។ ហេតុនេះហើយ ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា
របស់​រដ្ឋមន្ត្រីការរបរទេសអាមេរិកលើកនេះ អាមេរិកសង្ឃឹមថា ភាគីទាំងពីរនឹង​
ទទួល​បានវឌ្ឍន៍ភាពក្នុងបណ្ដាគំរោងសហប្រតិបត្តិការការពារជាតិ ច្រានចោល
ឧបសគ្គ​ដើម្បីបណ្ដាសម្ព័ន្ធក្រុមហ៊ុនអាមេរិកចូលរួមវិស័យថាមពលនុយគ្លេអ៊ែ ក៏
ដូច​ជា​ទទួលបានកិច្ចសន្យារបស់ឥណ្ឌាក្នុងការចែករំលែកផលប្រយោជន៍នៅ
ទ្វីបអាស៊ី។

ឆ្ពោះទៅផលប្រយោជន៍យុទ្ធសាស្ត្រ

        មុននឹងដំណើរទស្សនកិច្ច​រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បាន
អះអាងថា ទំនាក់ទំនងមិត្តភាពជិតស្និទ្ធជាមួយឥណ្ឌាជាអាទិភាព​យុទ្ធសាស្ត្រ​យូរ
អង្វែងរបស់អាមេរិក។​ លោករដ្ឋមន្ត្រីការបទេស John Kerry ក៏មិន​បំភ្លេចសម្ដែងការ
គាំទ្រយ៉ាងខ្លាំងក្លាចំពោះទស្សនវិស័យនិងផែនការអភិវឌ្ឍន៍របស់នាយករដ្ឋមន្ត្រី
ឥណ្ឌាលោក Narendra Modi។ ក្នុងពេលជាមួយគ្នានោះ មេបញ្ជាការ​បណ្ដាកំលាំង
អាមេរិកនៅប៉ាស៊ីហ្វិក Samuel Locklear បានឲ្យដឹងថា វ៉ាស៊ីនតោន​ចង់បង្កើនទំនាក់
ទំនងយោធាជាមួយ​ New Delhi។ វ៉ាស៊ីនតោនមានបំណង New Delhi ដើរតួនាទី
សកម្មជាងនៅអាស៊ីខាងត្បូងនិងអាស៊ី-អាគ្នេយ៍ ជាកន្លែងដែល​អាកប្បកិរិយា
របស់ប៉េកាំងក្នុងបណ្ដាជំលោះអធិបតេយ្យភាពដែនដីកំពុងបណ្ដាលការព្រួយបារម្ភ
ច្រើន។

        ក្នុងវិស័យសេដ្ឋកិច្ច នាបច្ចុប្បន្នតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឥណ្ឌា-អាមេរិក
ទទួលបានប្រមាណ១សែនលានដុល្លារអាមេរិកនិងមជ្ឈដ្ឋានមន្ត្រីនៃ​ប្រទេសទាំងពីរ
កំពុងសង្ឃឹមថា តួលេខនេះនឹងកើនឡើង៥ដងនាពេលខាងមុខ។ រដ្ឋាភិបាលឥណ្ឌា
សង្ឃឹមនឹងទាក់ទាញបានការវិនិយោគពីអាមេរិកជាច្រើនថែមទៀត។ New Delhi បានប្រកាសបើកទ្វាបណ្ដាវិស័យថ្មីដូចជាធានារ៉ាប់រង ការពារ​ជាតិសំរាប់ទុនវិនិយោគ
បរទេស។ ដោយឈរលើមូលដ្ឋាននោះ ក្នុងកម្មវិធីរបៀប​វារៈនៃការសន្ទនាយុទ្ធសាស្ត្រ
លើកនេះ ភាគីទាំងពីរបានផ្ដោតទៅលើកិច្ច​សហប្រតិបត្តិការផលិតកាំជ្រួច Javelin
ជំនាន់ថ្មី ក៏ដូចជាកម្មវិធីអភិវឌ្ឍន៍​យន្តហោះគ្មានអ្នកបើកបរ។

របងមិនតិចតូចឡើយ

        ទោះបីជារវាងប្រទេសទាំងពីរមានលក្ខណៈដើម្បីខិតមកជិតគ្នាជាងទៀត​ប៉ុន្តែ
ត្រូវទទួលស្គាល់ថា ទំនាក់ទំនងទ្វេភាគីមិនទាន់ទទួលបានវឌ្ឍន​ភាព​លោតផ្លោះ
ឡើយ។ មុនបង្អស់ត្រូវនិយាយដល់ការដែលនាយករដ្ឋមន្ត្រីជាប់​ឆ្នោត Narendra
Modi ចំណុះគណៈបក្សប្រជាជាតិនិយម Bharatiya Janata (BJP) ដែលធ្លាប់ត្រូវហាម
ចូលអាមេរិកក្នុងអំឡុង៩ឆ្នាំបន្ទាប់ពីករណីអុកឡុក​នៅរដ្ឋ Gujarat។ បន្ទាប់ពីឡើង
កាន់អណាច​ការសំរេចចិត្តដំបូងមួយរបស់លោក Narendra Modi គឺចុះហត្ថលេខាលើ
កិច្ចព្រមព្រៀងបង្កើតធនាគារអភិវឌ្ឍន៍​របស់​ក្រុមប្រទេសទើបនឹងលេចចេញ (BRICS) ដើម្បីរួចផុតពីការត្រួតពិនិតយ្យរបស់​របរហេរញ្ញវត្ថុអន្តរជាតិ ដែលត្រូវចាត់ទុកជា
ដោយអាមេរិកនិងទ្វីបអែរ៉ុបទម្លុះ​ទម្លាយ។ ក្រៅពីនោះ ទំនាក់ទំនងរវាងភាគីទាំង
ពីរក៏អាក្រកទៅដោយសារ​វ៉ាស៊ីនតោនបានចាប់ខ្លួនអគ្គកុងស៊ុលរងឥណ្ឌាប្រចាំនៅ
ទីក្រុង New York លោក​ស្រី Devyani Khobragade នាឆ្នាំទៅមិញដោយការោទប្រកាន់
កែង​បន្លំទដ្ឋកាប្រើប្រាស់ពលករហួសហេតុអ្នកបំរើជាដើម។

        បន្ទាប់នឹង​ចំណើរ​​ទស្សនកិច្ចរបស់រដ្ឋមន្ត្រី John Kerry នាដើមខែសីហា​រដ្ឋមន្ត្រី
ការពារជាតិអាមេរិកលោក Chuck Hagel ក៏នឹងទៅបំពេញទស្សនកិច្ចនៅ​អាមេរិកនិង
តាមផែនការ នាយករដ្ឋមន្ត្រី Naredra Modi នឹងទៅបំពេញ​ទស្សនកិច្ច​នៅអាមេរិកនា
ខែកញ្ញា​តាមសេចក្តីអញ្ចើញរបស់ប្រធានាធិបតី Barack Obama ។ រាល់កាយវិការ
ការទូតនេះបានបង្ហញបំណងជំរុញ​ទំនាក់​ទំនង​របស់ភាគីទាំងពីរ ប៉ុន្តេដើម្បីទទួល
បានប្រសិទ្ធភាពមិនមែនជាប្រការងាយ​អនុវត្តបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ