ទំនាក់ទំនងវៀតណាម - សឹង្ហបុរី៖ រួមគ្នាឆ្ពោះទៅអនាគត

(VOVWORLD) -នាថ្ងៃទី ១ ខែសីហា ឆ្នាំ ១៩៧៣ វៀតណាម និងសិង្ហបុរីបានបង្កើតទំនាក់ ទំនងការទូតជាផ្លូវការ។ ឆ្លងកាត់រយៈពេល៤៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានថ្នាក់ដឹកនាំជាច្រើនជំនាន់នៃប្រទេសទាំងពីររួមគ្នាពង្រឹង និងពូនជ្រំដោយឥតឈប់ឈរ។ ពិធីរំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីររួមគ្នាក្រឡេកមើលឡើងវិញ និងឆ្ពោះទៅអនាគតក្នុងការ ជំរុញទំនាក់ទំនងឡើងកម្ពស់ថ្មីមួយ។
ទំនាក់ទំនងវៀតណាម - សឹង្ហបុរី៖ រួមគ្នាឆ្ពោះទៅអនាគត - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (ឆ្វេង) និងនាយករដ្ឋមន្រ្តីសឹង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ(http://vneconomy.vn)

ដោយមានទីតាំងស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍នោះ វៀតណាម និងសឹង្ហបូរីបានទទួលស្គាល់នូវតម្លៃ និង សារៈសំខាន់របស់គ្នាទៅវិញទៅមក។ មូលដ្ឋានគ្រឹះសម្រាប់ចំណងមិត្តភាពរវាង វៀតណាម - សិង្ហបុរីគឺជាការជឿទុកចិត្តនយោបាយ និងឯកភាពអំពីផលប្រយោជន៍។ ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងនៃប្រទេសទាំងពីរមានជំហានបោះទៅមុខយ៉ាងវែងអន្លាយ ហើយក្លាយទៅជាដៃគូយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក។

មូលដ្ឋានគ្រឹះនៃចំណងមិត្តភាព

រំលឹកអំពីទំនាក់ទំនងរវាងវៀតណាមនិងសិង្ហបុរី គឺមិនអាចមិនរំលឹក ដល់ចំណងមិត្តភាពដ៏ស្និទ្ធស្នាលរវាងនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lee Kuan Yew និងអតីតនាយករដ្ឋមន្ត្រីវៀតណាម លោក Vo Van Kiet ឡើយ។ ថ្នាក់ដឹកនាំទាំងពីរូបនេះមានគុណូបការៈដ៏ធំធេង ដើម្បីនាំទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៍ដ៏ខ្លាំងក្លាដូចនាសព្វថ្ងៃនេះ។

នាយករដ្ឋមន្ត្រីលោក Lee Kuan Yew ស្ថាបនិកនៃប្រទេសសិង្ហបុរី បានមកបំពេញទស្សនកិច្ចនៅវៀតណាមជាច្រើនលើកច្រើនសារ។ លោក មានចំណាប់អារម្មណ៍ចំពោះសក្តានុពលសេដ្ឋកិច្ចរបស់វៀតណាម នៅពេលវៀតណាមដំណើរការបុព្វហេតុផ្លាស់ប្ដូរថ្មី ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនយ៉ាងឆាប់រហ័ស និងក្លាយទៅជាកិច្ចសហប្រតិបត្តិការជាក់ស្ដែង។ គំនិតផ្ដួចផ្ដើមអំពីការបង្កើតមណ្ឌលឧស្សាហកម្មតាមបែបសិង្ហបុរីនៅវៀតណាម ត្រូវបានថ្នាក់ដឹកនាំទាំងពីររូបលើកឡើងនាឆ្នាំ១៩៩៤។ ត្រឹមតែពីឆ្នាំបុណ្ណោះ មណ្ឌលឧស្សាហកម្មវៀតណាម - សឹង្ហបុរី (VSIP) ដំបូងបង្អស់ត្រូវបានបើកសម្ពោធន៍ជាផ្លូវការនៅខេត្ត Binh Duong ភាគខាងត្បូងវៀតណាម។ រហូតមកដល់ពេលនេះ មណ្ឌលឧស្សាហកម្មវៀតណាម - សឹង្ហបុរីចំនួន ៧ ត្រូវបានបង្កើត ដោយលាតសន្ធឹងពីភាគខាងជើង ដល់ភាគខាងត្បូងវៀតណាម ហើយនេះជាជាសក្ខីភាពគំរូសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋិច្ចរវាងប្រទេសទាំងពីរ។គម្រោងការណ៍ទាំងនេះទាក់ទាញបានទុនវិនិយោគ ប្រមាណ 10,9 ពាន់លានដុល្លារអាមេរិក ហើយបង្កើតការងារធ្វើសម្រាប់ជនវៀតណាមរាប់សែននាក់

ទំនាក់ទំនងវៀតណាម - សឹង្ហបុរី៖ រួមគ្នាឆ្ពោះទៅអនាគត - ảnh 2ប្រទេសសឹង្ហបូរីគឺជាវិនិយោគិនបរទេសធំទីបីនិងរបស់វៀតណាម។ (zing.vn) 

កិច្ចសហប្រតិបត្តិការទ្វេភាគីនាបច្ចុប្បន្ន

សសរទ្រូងដ៏សំខាន់ ១ ក្នុងទំនាក់ទំនងរវាងវៀតណាមនិងសឹង្ហបូរីគឺជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ទំហំពាណិជ្ជកម្មទ្វេភាគីមានកំណើនជារៀងរាល់ឆ្នាំ។ ចាប់តាំងពីពេលបង្កើតកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីការតភ្ជាប់សេដ្ឋកិច្ចរវាងវៀតណាម - សឹង្ហបុរីនាឆ្នាំ ២០០៦ មក ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងទ្វេដង ទទួលបានជិត ២២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧។ នាបច្ចុប្បន្ន សិង្ហបុរីជាវិនិយោគិនបរទេសធំទី ៣ ហើយជាវិនិយោគិនធំបំផុតក្នុងអាស៊ានរបស់វៀតណាម ដោយមានទុនវិនិយោគ ចំនួន ៤៣ ពាន់លានដុល្លារអាមេរិក ដោយគម្រោងការ ជាង ១៨០០ គម្រោង។

ចំណុចលេចធ្លោផ្សេងទៀតក្នុងទំនាក់ទំនងទ្វេភាគី នាបច្ចុប្បន្ន គឺកិច្ចសហប្រតិបត្តិការលើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស។ កម្មាភិបាលវៀតណាមជាង ១៨ ពាន់នាក់ បានចូលរួមវគ្គសិក្សារតាមកម្មវិធីកិច្ចសហប្រតិបត្តិការសិង្ហបុរី ក្រោមគំនិតផ្តួចផ្តើមធ្វើសមាហរណកម្មអាស៊ាន ចាប់តាំងពីរឆ្នាំ១៩៩២ មក។

ក្រៅពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងអប់រំនោះ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល វប្បធម៌ និងទេសចរណ៍គឺ សុទ្ធតែទទួលបានតួលេខគួរអោយចាប់អារម្មណ៍។ ក្នុងឆ្នាំ ២០១៦វៀតណាមទទទួលបានភ្ញៀវទេសចរសិង្ហបុរីជិត ២៦០ ពាន់នាក់ កើន ៨,៧% បើប្រៀបនឹងឆ្នាំ ២០១៥។

រួមគ្នាឆ្ពោះទៅអនាគត

នាបច្ចុប្បន្ន ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំនោះ វៀតណាម និងសឹង្ហបុរី ក៏បានសហប្រតិបត្តិការ និងរួមសហការគ្នាយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី និងអន្តរជាតិ ដូចជាអាស៊ាន APEC  ASEM និងអង្គការសហប្រជាជាតិ។ ស្ដីពីបណ្ដាបញ្ហាសន្តិសុខ យុទ្ធសាស្រ្តនៅក្នុងតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើតនោះ ភាគីទាំងពីរកំពុងសកម្មសហប្រតិបត្តិការ ចែករំលែកទស្សនៈ និងការពារគោលជំហររួមរបស់អាស៊ាន។ ទាំងវៀតណាមនិងទាំងសិង្ហបុរីសុទ្ធតែលើកត្រដែតនូវស្មារតីគោរពច្បាប់ ស្ថាបនាតំបន់ដែលមានលក្ខណៈបើកទូលាយ លើគ្រប់ជ្រុងជ្រោយ ហើយឈរលើគោលការណ៍។

ក្នុងកាលៈទេសៈមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពដ៏រឹងមាំយូរអង្វែងនោះ កិច្ចសហប្រតិបត្តិការនាបច្ចុបន្ននេះ កំពុងអភិវឌ្ឍន៍ ហើយនៅមានសក្តានុពលជាច្រើននាពេលខាងមុខ។ ទិវារំលឹកខួបលើកទី ៤៥ ថ្ងៃបង្កើតទំនាក់ទំនងការទូត (១ សីហា ឆ្នាំ១៩៧៣- ១ សីហាឆ្នាំ ២០១៨ ) និង ៥ ឆ្នាំបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (ខែកញ្ញា ឆ្នាំ ២០១៣- ខែកញ្ញា ឆ្នាំ ២០១៨) គឺជាឱកាសសម្រាប់ប្រទេសទាំងពីរ ក្រឡេកមើលឡើងវិញដំណាក់កាលកន្លងទៅ ហើយឆ្ពោះទៅផែនការសហប្រតិបត្តិការយ៉ាងស៊ីជម្រៅថែមទៀតនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ