ទំនាក់ទំនងវៀតណាម-ឥណ្ឌារួមវិភាគទានយ៉ាងសកម្មសំរាប់ទំនាក់ទំនងឥណ្ឌា-អាស៊ាន

(VOVWORLD) - នាថ្ងៃទី ២៤ មករា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចនៅឥណ្ឌានិងចូលរួមសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី ២៥ ឆ្នាំទិវាបង្កើតទំនាក់ទំនងសន្ទនារវាងអាស៊ាននិងឥណ្ឌារួមជាមួយពិធីរំលឹកខួនអនុស្សាវរីយ៍លើកទី ៦៩ ទិវាសាធារណរដ្ឋឥណ្ឌា។ ដំណើរទស្សនកិច្ចនៅឥណ្ឌារបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលប្រទេសទាំងពីរទើបនឹងរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូតរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា ជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងឥណ្ឌា ព្រមទាំង អនុវត្តជាក់ស្តែង «គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅខាងកើត» របស់ឥណ្ឌានាពេល ខាងមុខ។ 
ទំនាក់ទំនងវៀតណាម-ឥណ្ឌារួមវិភាគទានយ៉ាងសកម្មសំរាប់ទំនាក់ទំនងឥណ្ឌា-អាស៊ាន - ảnh 1 ទំនាក់ទំនងវៀតណាម-ឥណ្ឌារួមវិភាគទានយ៉ាងសកម្មសំរាប់ទំនាក់ទំនងឥណ្ឌា-អាស៊ាន

ឆ្នាំ ២០១៧ កន្លងទៅបានគូសសម្គាល់របត់សំខាន់ជាច្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពី៖ វៀតណាមនិងឥណ្ឌារំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាងបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៧ មករា ឆ្នាំ ១៩៧២- ថ្ងៃទី ៧ មករា ឆ្នាំ ២០១៧) និងលើកទី ១០ ទិវាងបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ (២០០៧-២០១៧)។ នេះក៏ជាឆ្នាំដំបូងដែលប្រទេសទាំងពីរអនុវត្តទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយគិតតាំងពីពេលដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នាខែកញ្ញាឆ្នាំ ២០១៦ កន្លងទៅ។ បន្តទំនាក់ទំនងដ៏ល្អប្រសើរនោះ ដំណើរទស្សនកិច្ចនៅឥណ្ឌាលើកនេះរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc សំដៅពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយទ្វេភាគីកាន់តែ ជាក់ស្តែងថែមទៀត។

ទំនាក់ទំនងវៀតណាម-ឥណ្ឌា៖ ពីគ្រឹះស្ថានរឹងមាំដល់ដដៃគូស្អិតរមួត

ទំនាក់ទំនងប្រពៃណីវៀតណាម-ឥណ្ឌាមានកំរាស់ប្រវត្តិសាស្ត្ររយៈពេល ២ ពាន់ឆ្នាំ ចាប់ផ្តើមពីទំនាក់ទំនងជួញដូរដល់ការជួបប្រាស្រ័យវប្បធម៌និងសតិអារម្មណ៍ទស្សនវិជ្ជា។ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មីត្រូវបានលោកប្រធានហូជីមិញនិងអតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក Jawaharlal Nehru ចាក់គ្រឹះហើយអភិវឌ្ឍន៍ដោយឥតឈប់ឈរឡើងកំពស់ថ្មីមួយដែលមានអត្ថន័យយុទ្ធសាស្ត្រពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររហូតដល់ទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយផងដែរ។

        នាដំណាក់កាលនេះថ្មីស្ថានភាពក្នុងតំបន់និងលើពិភពលោកមានការសាកល្បងផងនិងកាសជាច្រើនផងដើម្បីប្រទេសទាំងពីរបង្កើនទំនាក់ទំនងឲ្យបានខ្លាំងក្លាថែមទៀត។ គោលមាគ៌ារកិច្ចការបរទេសរបស់វៀតណាមដែលមហាសន្និបាតបក្សលើកទី ១២ (ខែមករាឆ្នាំ ២០១៦) បានដាក់ចេញ គឺនាំទំនាក់ទំនងជាមួយបណ្ដាដៃគូកាន់តែស៊ីជម្រៅនិងជាក់ស្តែងថែមទៀត ព្រមទាំង សមស្របនឹង «គោលនយោបាយឆ្ពោះទៅខាងកើត» ហើយបន្ទាប់នោះគឺ «គោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅខាងកើត» របស់ឥណ្ឌាដែលក្នុងនោះចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រមួយរបស់ឥណ្ឌានៅអាស៊ីអាគ្នេយ៍ ក៏ដូចជា នៅតំបន់បើកទូលាយផងដែរ។ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ បានបង្កើតកំលាំងពលំថ្មីសំរាប់ទំនាក់ទំនងទ្វេភាគី ចាប់បដិសន្ធិក្របខ័ណ្ឌទំនាក់ទំនងថ្មីរវាងវៀតណាមនិងឥណ្ឌា។ អនុប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោក Doan Duy Khuong បានចាត់ទុកថា៖

        «វៀតណាមជាខឿនសេដ្ឋកិច្ចសំខាន់ក្នុងគោលនយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា។ ក្នុងកាលៈទេសៈនោះ ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌាក៏អភិវឌ្ឍន៍យ៉ាងខ្លាំងក្លាដែរ។ នាបច្ចុប្បន្ន ឥណ្ឌាជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំៗរបស់វៀតណាម។ កំណើនពាណិជ្ជកម្មវៀតណាម-ឥណ្ឌាទទួលបានលទ្ធផលគួរឲ្យចាប់អាម្ភណ៍ជាពិសេសកើនឡើងយ៉ាងខ្លាំងគិតតាំងពីពេលអាស៊ាននិងឥណ្ឌាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាព។»

        ទំនាក់ទំនងសហប្រតិបត្តិការសន្តិសុខការពាររប្រទេសរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ដ៍ល្អប្រសើរ។ កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា៖ ហិរញ្ញវត្ថុ-ឥណទាន ប្រេងឧស្ម័ន្ធ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសុទ្ធតែសម្រេចបាននូវវឌ្ឍន៍ភាពល្អ។ កិច្ចសហប្រតិបត្តិការខាងអប់រំវប្បធម៌កីឡាត្រូវបានយកចិត្តទុកដាក់ជំរុញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍និងការជួបប្រាស្រ័យប្រជាជនកាន់តែស្អិតរ មួតពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រធានសមាគមមិត្តភាពវៀតណាម-ឥណ្ឌា លោក Truong Minh Tuan បានអះអាងថា៖

       «ចំពោះវិស័យការទូតប្រជាជន ភាគីទាំងពីរបានរៀបចំមហាស្រាពមិត្តភាពប្រជា ជនចំនួន ៨

លើក។ ការរៀបចំមួយលើកដូច្នេះ នៅបន្សល់ទុកមកការចាប់អាម្មណ៍ពិសេស។ តាមរយៈបណ្ដាការជួបប្រាស្រ័យប្រជាជននោះ ចំណងមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានបង្កើនខ្លាំងថែមទៀតដែលជួយភាគីទាំងពីរយោគយល់គ្នាទៅវិញទៅមកពីវប្បធម៌ ស្ថាបត្យកម្មនិង ព្រលឹង។»

        ចំណងមិត្តភាពសាមគ្គីភាពរវាងវៀតណាមនិងឥណ្ឌាជានិច្ចកាលអភិវឌ្ឍន៍ដោយឥតឈាប់ឈរ។ ភាគីទាំងពីរបានកំណត់គោលដៅរួមគឺកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដើម្បីភាពសម្បូររុងរឿងរបស់ប្រទេសនិមួយៗហើយរួមចំណែកសំខាន់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់និងអន្តរជាតិ។ វៀតណាមនិងឥណ្ឌាសហការយ៉ាងជិតស្និទ ជឿទុកចិត្តយោគយល់គ្នាទៅនិងគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាតំបន់និងអន្តរជាតិសហប្រតិបត្តិការល្អ ប្រសើរនៅបណ្ដាវេទិការពហុភាគី ជាពិសេសក្នុងអាស៊ាន។

        វៀតណាមបង្ហាញតួនាទីយ៉ាងសកម្មក្នុងទំនាក់ទំនងសម្របសម្រួលអាស៊ាន-ឥណ្ឌា

          ការដែល ឥណ្ឌាជាលើកដំបូងអញ្ជើញថ្នាក់ដឹកនាំនៃប្រទេសអាស៊ានទាំង ១០ ចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៩ ទិវាសាធារណៈរដ្ឋឥណ្ឌាគឺជាព្រឹត្តិតការណ៍ដែលមិនភ្ជាប់មានក្នុងប្រវតិ្តសាស្ត្ររបស់ឥណ្ឌាឡើយ។ ប្រការនេះបានសរឲ្យឃើញថា៖ ឋានៈនិងតួនាទីសំខាន់របស់អាស៊ានក្នុងគោលនយោបាយកិច្ចការបរទេសរបស់ឥណ្ឌា។ ម្ប៉ាងទៀត ប្រការនេះក៏បានសម្តែងគោលបំណងរបស់ឥណ្ឌាអំពីរូបភាពអាស៊ានឯកភាពសាមគ្គីភាពមួយក្នុង ទំនាក់ទំនងជាមួយឥណ្ឌា។

          វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះគោលនយោបាយធ្វើសកម្មភាពឆ្ពោះទៅ ខាងកើតរបស់ឥណ្ឌាហើយអះអាងថា៖ ក្នុងតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន - ឥណ្ឌា វៀតណាមធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីជំរុញទំនាក់ទំនងដៃគូ អាស៊ានឥណ្ឌា។ ក្នុងកាលៈទេសៈនោះ ដំណើរទស្សនកិច្ចនៅឥណ្ឌារបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc មិនត្រឹមតែធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុង ជ្រោយវៀតណាម-ឥណ្ឌា ប៉ុណ្ណោះទេ ថែមទាំង រួមវិភាគទានជំរុញទំនាក់ទំនងអាស៊ន-ឥណ្ឌា ទៀតផង៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ